ក្រោយពីការរួមបញ្ចូលអង្គភាពរដ្ឋបាល ឃុំលឿងតឹម ទីក្រុងកឹងធើ បានលំនឹងអង្គការចាត់តាំងយ៉ាងឆាប់រហ័ស ពង្រីកកម្លាំងមហាសាមគ្គីទូទាំងប្រជាជន បង្កការវិវត្តន៍យ៉ាងសកម្មក្នុងការកសាងជនបទថ្មី អភិវឌ្ឍសេដ្ឋកិច្ច - សង្គមនិងលើកកម្ពស់ជីវភាពសម្ភារៈ ស្មារតីជូនប្រជាជន។

ប្រសិទ្ធភាពនៃទម្រង់បង្កង-ស្រូវ បានជួយឱ្យកសិករខេត្តកាម៉ាវធ្វើមាន។
យោងតាមមន្ទីរកសិកម្មនិងបរិស្ថានខេត្តកាម៉ាវ បានឱ្យដឹង ការផលិត ស្រូវលើផ្ទៃដីចិញ្ចឹមបង្កង ឆ្នាំ ២០២៥ - ២០២៦ ទូទាំងខេត្តចុះពូជបានជាង ៩០.០០០ ហិកតា។ បច្ចុប្បន្ន តម្លៃស្រូវសើមដែលប្រមូលទិញនៅវាលស្រែ តម្លៃចន្លោះពី ៨.៧០០– ៨.៩០០ ដុងក្នុង មួយគីឡូក្រាម។ ជាមួយនឹងតម្លៃនេះ ក្រោយពីទូទាត់ចំណាយរួច កសិករអាចរកបានប្រាក់ចំណេញពី៣ –៥ លានដុងក្នុងមួយកុង។ លោកង្វៀងវុាំងទ្រុង នៅភូមិឡុងហាយ ឃុំភឿកឡុង មានប្រសាសន៍៖ “អាស្រ័យសម្រេចទិន្នផលខ្ពស់និងបន្ថយចំណាយអាស្រ័យបន្ថយការប្រើប្រាស់ជីនិងថ្នាំការពាររុក្ខជាតិ ទើបស្រូវ ST២៥ ក្នុងផ្ទៃដី១ហិកតា ផ្តល់ប្រាក់ចំណេញមធ្យមប្រមាណ៤ លានដុងក្នុងមួយកុង។ ចាប់តាំងពីគ្រួសារខ្ញុំអនុវត្តទម្រង់ បង្កង-ស្រូវ ពិសេស គឺពូជស្រូវ ST២៥ សេដ្ឋកិច្ច គ្រួសារខ្ញុំក៏បានធូរធារ។ ពូជស្រូវ ST នេះ គឺសមស្របជាមួយលក្ខណៈដីនៅតំបន់ភឿកឡុង ដែលផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ដូច្នោះ មិនត្រឹមតែគ្រួសារខ្ញុំប៉ុណ្ណោះទេ ចំណែកជីវភាពរបស់មាមីង នៅទីនេះ ក៏កាន់តែមានភាពធូរធារឡើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ ឆ្នាំនេះស្រូវទទួលបានទិន្នផលនិងមានតម្លៃខ្ពស់ ទើបគ្រួសារខ្ញុំទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រកបដោយភាពសប្បាយរីករាយ និងកក់ក្តៅយ៉ាងក្រៃលែង”។
លោកក្វាងត្រុងត្វង ក៏ជាអ្នករស់នៅភូមិឡុងហាយ ឱ្យដឹងបន្ថែម៖ “ឆ្នាំនេះអាកាសធាតុអំណោយផល ដើមស្រូវលូតលាស់ល្អ គ្រាប់ស្អាត ណែន ទើបឈ្មួញនិយមចូលចិត្ត។ បើប្រៀបធៀបនឹងពូជស្រូវដទៃទៀត ពូជស្រូវ ST២៥ គឺតិចមានសត្វល្អិតបំផ្លាញនិងកើតជំងឺ ហើយថែមទាំងបានឈ្មួញប្រមូលទិញក្នុងតម្លៃខ្ពស់បង្គួរ ដូច្នេះធានាថា រាល់រដូវកាលផលិតតែងទទួលបានប្រាក់ចំណេញ។ រដូវស្រូវឆ្នាំនេះ គ្រួសារខ្ញុំផលិតបានពូជស្រូវ ST២៥ លើផ្ទៃដីជាង ៣ ហិកតា ក្រោយពេលប្រមូលផល និងទូទាត់ចំណាយរួច នៅចំណេញប្រមាណ ៥ លានដុងក្នុងមួយកុង ដូច្នេះហើយ ទើបគ្រួសារខ្ញុំទទួលអំណរបុណ្យចូលឆ្នាំថ្មីមានភាពកក់ក្តៅផង”។
តាមមន្ទីរកសិកម្មនិងបរិស្ថានខេត្តកាម៉ាវ ទម្រង់ បង្កង-ស្រូវ មិនត្រឹមតែជួយឱ្យកសិករបង្កើនប្រាក់ចំណូលនៅលើផ្ទៃដីផលិតតែមួយប៉ុណ្ណោះទេ ថែមទាំងបង្កបានបរិស្ថានអំណោយផលសម្រាប់បង្កង ចិញ្ចឹមលូតលាស់បានល្អ បង្កើតបាននូវកសិផលស្អាតនិងជិតដិតជាមួយបរិស្ថាន។ ប្រសិទ្ធភាពនៃទម្រង់នេះ គឺដោយសារកសិករបានម្ចាស់ការអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសទំនើបព្រមៗគ្នា ជាពិសេស គឺវិធានការបង្កបង្កើនផលតាមបែបជីវស្ថាន សមស្របនឹងលក្ខខណ្ឌផ្លាស់ប្ដូរទឹកប្រៃ-ទឹកសាប តាមរដូវកាល។ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងអភិវឌ្ឍន៍ទម្រង់នេះឱ្យមានចីរភាព ខេត្តកាម៉ាវបាន តម្រង់ទិសដៅផលិតតាមបែបជីវស្ថានសរីរាង្គ ដោយផ្សារភ្ជាប់ជាមួយទីផ្សារប្រើប្រាស់។ ផ្នែកកសិកម្មប្រមូលផ្ដុំកសាងតំបន់ផលិតប្រមូលផ្តុំ អនុវត្តដំណើរការបច្ចេកទេសឱ្យបានព្រមគ្នា និងត្រួតពិនិត្យយ៉ាងហ្មត់ចត់នូវគុណភាពទាំងផលិតផលដំបូងនិងផលិតផលសម្រេច។ ទន្ទឹមនឹងនោះ ជំរុញការផ្តល់លេខកូដតំបន់ដាំដុះ លេខកូដស្រះចិញ្ចឹម និងអនុវត្តការតាមដានប្រភពដើម ដើម្បីឈានទៅរកការបង្កើតខ្សែសង្វាក់តម្លៃបិទជិត។ ទន្ទឹមនឹងនោះ ខេត្តក៏បានជំរុញការចងសម្ព័ន្ធជាមួយអាជីវកម្ម ដើម្បីចុះកិច្ចសន្យាប្រមូលទិញផលិតផលធានា ទីផ្សារលក់ចេញនិងប្រាក់ចំណេញស្ថិរភាពជូនមាមីងកសិករ៕
យ្វីអាញ - ថាច់ធី