មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

11/02/2026 - 07:21

ឃុំ​លឿង​តឹម រីក​ចម្រើន​ក្រោយ​ពី​រួម​បញ្ចូល 

ក្រោយ​ពី​ការ​រួម​បញ្ចូល​អង្គ​ភាព​រដ្ឋ​បាល​ ឃុំ​លឿង​តឹម ទី​ក្រុង​កឹង​ធើ បាន​លំ​នឹង​អង្គ​ការ​ចាត់​តាំង​យ៉ាង​ឆាប់​រហ័ស ពង្រីក​កម្លាំង​មហា​សាម​គ្គី​ទូទាំង​ប្រ​ជា​ជន បង្ក​ការ​វិវត្ត​ន៍​យ៉ាង​សកម្ម​ក្នុង​ការ​កសាង​ជន​បទ​ថ្មី អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​និង​លើ​ក​កម្ពស់​ជីវ​ភាព​សម្ភារៈ ស្មារតី​ជូន​ប្រ​ជា​ជន​។​

ផ្លូវ​ជន​បទ​ថ្មី​នៅ​ឃុំ​លឿង​តឹម ទី​ក្រុង​កឹង​ធើ។​

ចំ​ណុច​លេច​ធ្លោ​បំ​ផុត​គឺ​ការ​ងារ​កសាង​ជន​បទ​ថ្មី បាន​បន្ត​ការ​ពង្រឹង​និង​លើ​ក​កម្ពស់​គុណ​ភាព។​ ហេដ្ឋា​រចនា​គមនា​គន៍​ជន​បទ​បាន​វិនិ​យោគ​ មាន​ផ្លូវ​តភ្ជាប់​ភូមិ​ ឃុំ​ជា​ច្រើន​បាន​បង្កើន​កម្រិត​និង​បើ​ក​ទូលាយ​យ៉ាង​រឹង​មាំ។​ ចលនា “ទូ​ទាំង​ប្រ​ជា​ជន​សាម​គ្គី​កសាង​ជន​បទ​ថ្មី ទី​ក្រុង​ស៊ី​វិល័យ” បាន​សាយ​ភាយ​យ៉ាង​ទូលំ​ទូ​លាយ​ កៀរ​គរ​កម្លាំង​ប្រ​ជា​ជន​មាន​ប្រ​សិទ្ធ​ភាព។​ ឆ្នាំ ២០២៥ ប្រ​ជា​ជន​នៅ​ភូមិ​នានា​បាន​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី​ជាង ៦.៥០០ ម៉ែត្រ​កា​រ៉េ​ ចូល​រួម​ជា​កម្លាំង​ពល​កម្ម​ជាង​ ៤៧០ ថ្ងៃ​ ដាំ​ដើម​ឈើ​ជាង ៣.០០០ ដើម​ គិត​ជា​ទឹក​ប្រាក់​សរុប​ជាង​ ២ ពាន់​លាន​ដុង​ រួម​ចំ​ណែក​ដល់​ការ​កសាង​ផ្លូវ​ភ្លឺ - បៃ​តង​ - ជ្រះ - ស្អាត​ និង​ធ្វើ​ឱ្យ​ទិដ្ឋ​ភាព​ជន​បទ​ផ្លាស់​ប្តូរ​យ៉ាង​ច្បាស់។​

ក្នុង​ឆ្នាំ​នោះ​ដែរ រណ​សិរ្ស​មាតុ​ភូមិ​និង​អង្គ​ការ​មហា​ជន​បាន​កសាង​ផ្ទះ​មហា​សាម​គ្គី​ចំ​នួន ១០ ជូន គ្រួ​សារ​ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត​ សរុប​ទឹក​ប្រាក់​ចំ​នួន​ ៨៤០ លាន​ដុង​។​ ទន្ទឹម​នឹង​នោះ សម្រេច​រួច​រាល់​ការ​លុប​បំ​បាត់​ផ្ទះ​បណ្ដោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម​ចំ​នួន​ ៩១ ខ្នង សរុប​ទឹក​ប្រាក់​ ៥,៤៦ ពាន់​លាន​ដុង​ រួម​ចំ​ណែក​ជួយ​ប្រ​ជា​ជន​ “មាន​ផ្ទះ​សម្បែង​សម​រម្យ ស្ងប់​អា​រម្មណ៍​ប្រ​កប​ការ​ងារ​” ដើម្បី​លំ​នឹង​ជីវ​ភាព។​ ទន្ទឹម​នឹង​នោះ ឃុំ​បាន​ចលនា​មូល​និធិ​បាន​ជាង ២ ពាន់​លាន​ដុង​សម្រាប់​ប្រ​ជា​ជន​ក្រី​ក្រ ចាត់​តាំង​ជូន​អំ​ណោយ​ចំ​នួន ២.០៣៤ ចំ​ណែក​ ដល់​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​គោល​នយោ​បាយ​ និង​មុខ​សញ្ញា​ងាយ​រង​គ្រោះ ជា​មួយ​ទឹក​ប្រាក់​សរុប​ជាង ១,៤ ពាន់​លាន​ដុង​។​ អនុ​វត្ត​ការ​ឧបត្ថម្ភ​ជា​ប្រ​ចាំ​ដល់​មុខ​សញ្ញា​គាំ​ពារ​សង្គម​ចំ​នួន ១១១ នាក់។​ លទ្ធ​ផល​ ឃុំ​សម្រេច ១០០% នៃ​គោល​ដៅ​បន្ថយ​ភាព​ក្រី​ក្រសម្រាប់​ឆ្នាំ​ ២០២៥ ដែល​បាន​ដាក់​ចេញ ហើយ​ជីវ​ភាព​របស់​ប្រ​ជា​ជន​បាន​លើ​ក​កម្ពស់​ជាលំ​ដាប់។​

បង​ស្រី​ធី​វ៉ឹង នៅ​ភូមិ​១០ ចែក​រំលែក​ទាំង​ក្តុក​ក្តួល៖ “ពី​មុន​គ្រួ​សារ​ខ្ញុំ​មាន​ការ​លំ​បាក​ខ្លាំង​ណា​ស់ ផ្ទះ​ទ្រុឌ​ទ្រោម ប៉ុន្តែ​គ្មាន​ប្រាក់​ដើម្បី​ជួស​ជុល។​ អា​ស្រ័យ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​ រដ្ឋ​ និង​រដ្ឋ​អំ​ណា​ច​មូល​ដ្ឋាន​ឧបត្ថម្ភ​ផ្ទះ​មហា​សាម​គ្គី ទើប​គ្រួ​សារ​ខ្ញុំ​មាន​កន្លែង​រស់​នៅ​លំ​នឹង ស្ងប់​អា​រម្មណ៍​រក​ស៊ី​ និង​ឈាន​ឡើង​ក្នុង​ជីវ​ភាព”។​

លោក​ ដាំង​ហ្វាង​វ៉ូវ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​លឿង​តឹម មាន​ប្រ​សាសន៍៖ “ក្រោយ​ពី​រួម​បញ្ចូល​អង្គ​ភាព​រដ្ឋ​បាល​ ឃុំ​ផ្តោត​លើ​ការ​លំ​នឹង​អង្គ​ការ​ចាត់​តាំង លើ​ក​កម្ពស់​កំ​ណែ​ទម្រង់​រដ្ឋ​បាល​ កៀរ​គរ​ធន​ធាន​វិនិ​យោគ​លើ​ការ​អភិ​វឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​លើ​ក​កម្ពស់​គុណ​ភាព​លក្ខឋាន​ជន​បទ​ថ្មី។​ គោល​ដៅ​គឺ​ដើម្បី​កសាង​ឃុំ​លឿង​តឹម អភិ​វឌ្ឍ​គ្រប់​វិស័យ​និង​ចីរ​ភាព​ ជីវ​ភាព​របស់​ប្រ​ជា​ជន​កាន់​តែ​ប្រ​សើរ​ឡើង។​ នា​ពេល​ខាង​មុខ ឃុំ​នឹង​បន្ត​លើក​កម្ពស់​ស្មារតី​សាម​គ្គី​ ម្ចាស់​ការ​ដោះ​ស្រាយ​ការ​លំ​បាក ផ្តោត​សំ​ខាន់​លើ​ការ​អភិ​វឌ្ឍ​ផលិត​កសិ​កម្ម យក​ចិត្ត​ទុក​ដាក់​លើ​ការ​ងារ​សុខុ​មាល​ភាព​សង្គម លើ​ក​កម្ពស់​គុណ​ភាព​អប់រំ សុខា​ភិបាល​ និង​យក​ចិត្ត​ទុក​ដាក់​ជីវ​ភាព​វប្ប​ធម៌ ស្មារតី​ សម្រាប់​ប្រ​ជា​ជន​ ជា​ពិ​សេស​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច”៕

                                 ហុង​ទើ-មេង​លី

ចែករំលែកអត្ថបទ