ដោយការខ្នះខ្នែងអស់ពីចិត្ត ជាគំរូ ទទួលខុសត្រូវខ្ពស់ចំពោះការងារក្នុងរយៈពេលកន្លង បានជួយឱ្យជីវភាពសេដ្ឋកិច្ចរបស់ប្រជាជនក្នុងភូមិកាន់តែរីកចម្រើនជាលំដាប់ សន្តិសុខសណ្តាប់ធ្នាប់មានភាពលំនឹងទាំងអស់នេះ គឺជាការបញ្ជាក់ពីប្រជាជននិងថ្នាក់ដឹកនាំចំពោះបងស្រីសើុងធីហ៊ុង ប្រធានគណៈប្រជាជនភូមិកំពង់ទ្រព្យA ឃុំអាងនិញ ទីក្រុងកឹងធើ។

បងស្រីសើុងធីហ៊ុង ប្រធានគណៈប្រជាជនភូមិជិតដិតនឹងប្រជាជន។
បងស្រី បានចូលរួមការងារក្នុងសមាគមនារីភូមិ តាំងពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០០៨ បានបោះឆ្នោតជ្រើសតាំងធ្វើជាប្រធានសាខាសមាគមនារីភូមិកំពង់ទ្រព្យ A។ ពេលចូលរួមសកម្មភាពសមាគម បងស្រីបានពង្រីកឧត្តមភាពតាមរយៈការចលនា ព្រមទាំងខ្នះខ្នែង ជិតដិត បានជួយឱ្យបងស្រីបង្កបានទំនុកចិត្តចំពោះបងប្អូនសមាជិកា និងប្រជាជនក្នុងភូមិ ម៉្លោះហើយ ឆ្នាំ ២០២២ បងស្រីបានប្រជាជនបោះឆ្នោតជ្រើសតាំងធ្វើជាប្រធានគណៈប្រជាជនភូមិកំពង់ទ្រព្យ A។ ពេលបានប្រជាជននិងរដ្ឋអំណាចភូមិភាគទំនុកចិត្ត បងស្រីរឹតតែខិតខំប្រឹងប្រែងអនុវត្តល្អនូវតួនាទីរបស់ខ្លួន។ បងស្រីហ៊ុង ចែករំលែក៖ “ជាភូមិដែលមានជនរួមជាតិខ្មែររស់នៅកុះករ ជីវភាពនៅជួបការលំបាកច្រើន។ ជាមួយនឹងតួនាទីប្រធានគណៈប្រជាជនភូមិ ខ្ញុំតែងច្បាមមូលដ្ឋាន ស្វែងយល់ ស្តាប់មតិគោលបំណងរបស់ប្រជាជន ផ្សព្វផ្សាយជាប្រចាំនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋដល់ប្រជាជន។ ពិសេស សហការជាមួយគណៈ ផ្នែកនិងអង្គការមហាជនក្នុងភូមិភាគ ដើម្បីចលនាប្រជាជនអនុវត្តទម្រង់ផលិតមានប្រសិទ្ធភាព។ ចំពោះគ្រួសារខ្វះដើមទុន បងស្រីធ្វើបញ្ជីឈ្មោះឧទ្ទេសនាមបុលទុនអាទិភាព ដើម្បីវិនិយោគលើការជួញដូរនិងពង្រីកសេដ្ឋកិច្ចគ្រួសារ។ល។ អាស្រ័យហេតុនោះ ជីវភាពប្រជាជននៅក្នុងភូមិមានភាពវិវត្តន៍ ចំនួនគ្រួសារក្រីក្រថយចុះគួរឱ្យកត់សម្គាល់ ផ្តើមពី ៤២ គ្រួសារក្រីក្រ (ឆ្នាំ២០២២) ថយចុះនៅ៣គ្រួសារ (ឆ្នាំ២០២៥)”។
រូបរាងសមសួន រួសរាយរាក់ទាក់ ដូច្នេះ បងស្រីហ៊ុង តែងបង្កើតបានចំណាប់អារម្មណ៍ចំពោះអ្នកដទៃ ដោយសារការខ្នះខ្នែងអស់ពីចិត្តរបស់កម្មាភិបាល ជិតដិតប្រជាជន គោរពប្រជាជន។អាស្រ័យការជិតដិតនិងអស់ពីចិត្តដើម្បីប្រជាជន ដូច្នេះ នៅរាល់សកម្មភាពបំផុសចលនារបស់ភូមិ តែងទទួលបានការឯកភាពខ្ពស់ បំផុតគឺក្នុងការចលនាកសាងជនបទថ្មីរបស់ភូមិភាគ។ តាមប្រសាសន៍ បងស្រីហ៊ុង ជាច្រើនឆ្នាំកន្លង ខ្ញុំរួមជាមួយអង្គការមហាជននានាចលនាកម្លាំងពលកម្មរាប់ពាន់ថ្ងៃ ដើម្បីសាងសង់ស្ពានចំនួន២ និងផ្លូវបេតុង ៤ខ្សែ គិតជាទឹកប្រាក់សរុបជិត១ពាន់លានដុង ក្នុងមួយឆ្នាំចលនាឧបត្ថម្ភអំណោយជាង៦០០ ចំណែកដល់គ្រួសារក្រីក្រ មនុស្សចាស់គ្មានទីពឹង។ល។ ក្នុងគោលបំណងលើកទឹកចិត្ត ចែករំលែកនិងធ្វើឱ្យសាយភាយតម្លៃស្មារតី “ស្លឹកជា ពាសស្លឹកដាច់” ដល់សហគមន៍។
និយាយអំពីបងស្រីសើុងធីហ៊ុង សមមិត្តចូវង៉ុកហ៊ុង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំអាងនិញ បញ្ជាក់៖ “ជាមួយនឹងតួនាទីជាប្រធានគណៈប្រជាជនភូមិ បងស្រីហ៊ុង តែងលើកកម្ពស់ស្មារតី ទទួលខុសត្រូវ ខិតខំប្រឹងប្រែងយ៉ាងពេញទំហឹង អនុវត្តល្អភារកិច្ចដែលបានប្រគល់។ ចំពោះការផ្លាស់ប្តូររបស់ភូមិនាបច្ចុប្បន្ន ក្រៅពីការខិតខំប្រឹងប្រែងឈានឡើងរបស់ប្រជាជន ក៏មានការរួមចំណែកយ៉ាងច្រើនរបស់បងស្រី សើុងធីហ៊ុង នាពេលកន្លង”៕
ថាញវ៉ាង-មុនី