ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

08/02/2026 - 17:23

នគរបាលក្រុងកឹងធើ ចាត់តាំងកម្មវិធីសិល្បៈអំណរជោគជ័យនៃមហាសន្និបាតលើកទី XIV របស់បក្ស 

នគរបាលក្រុងកឹងធើ បានចាត់តាំងកម្មវិធីសិល្បៈអំណរជោគជ័យនៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ​XIV របស់បក្ស អនុស្សាវរីយ៍ ៩៦ ឆ្នាំ ទិវាបង្កើតបក្សកុម្មុយនីស្តវៀតណាម (០៣/០២/១៩៣០ - ០៣/០២/២០២៦) និងប្រគល់ផ្ទះចំនួន ១.០០០ ខ្នងជូនដល់គ្រួសារដែលមានស្ថានភាពលំបាក។

អញ្ជើញចូលរួមក្នុងកម្មវិធី​មានលោក ដុងវ៉ាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនក្រុង; លោក ត្រឿងកាញត្វៀង អនុលេខាបក្សក្រុង ប្រធានគណៈកម្មាធិការប្រជាជនក្រុង; លោកស្រី ហូធីកឹមដាវ អនុលេខាបក្សក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្រុង; លោក ត្រឹងវ៉ាំងហ្វៀង អនុលេខាបក្សក្រុងកឹងធើ។

អញ្ជើញចូលរួមក្នុងកម្មវិធីនេះផងដែរ មានលោកឧត្តមសេនីយ៍ត្រី ត្រឿងថាញផុង អនុប្រធានសេនាធិការយោធភូមិភាគ៩;លោក ត្រឹងបាយឿង ប្រធានក្រុមប្រឹក្សាអភិបាលសម្ព័ន្ធក្រុមហ៊ុនទ្រឿងហាយ - អង្គភាពឧបត្ថម្ភផ្ទះចំនួន ១.០០០ ខ្នង។

តំណាងអញ្ជើញចូលរួមកម្មវិធីសិល្បៈ។

ជាមួយនឹងប្រធានបទ៖ "នគរបាលក្រុងកឹងធើ - រួមកម្លាំងដើម្បីភាពសុខសាន្តនៃជីវភាព - ដើម្បីសុភមង្គលរបស់ប្រជាជន" កម្មវិធីបានចាត់តាំងយ៉ាងយកចិត្តទុកដាក់ ដោយមានឈុតសម្តែងពិសេសៗជាច្រើន ដែលលើកសរសើរបក្សរុងរឿង លោកប្រធានហូជីមិញជាទីគោរពស្រឡាញ់ ប្រពៃណីដ៏ត្រចះត្រចង់របស់កងកម្លាំងនគរបាលប្រជាជន និងស្មារតីសាមគ្គីភាព ពោរពេញដោយមនោសញ្ចេតនាបម្រើប្រជាជន។

កម្មវិធីបានសម្តែងនូវឈុតសិល្បៈពិសេសៗជាច្រើន។

តាមរយៈកម្មវិធីនេះ នគរបាលក្រុងកឹងធើ សង្ឃឹមថានឹងរួមចំណែកផ្សព្វផ្សាយនូវក្តីជំនឿ និងការប្តេជ្ញាចិត្តខាងនយោបាយ លើកទឹកចិត្តដល់កម្មាភិបាល យុទ្ធជន និងស្រទាប់ប្រជាជនគ្រប់ជាន់ថ្នាក់ ឱ្យចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំង រួមកម្លាំងអនុវត្តជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី XIV របស់បក្ស និងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្ខ​ភាគក្រុងកឹងធើ សម្រាប់អាណត្តិថ្មី។ ឆ្លងតាមរយៈនោះ បន្តបញ្ជាក់ពីតួនាទី និងការទទួលខុសត្រូវរបស់កងកម្លាំងនគរបាលប្រជាជន ក្នុងបុព្វហេតុការពារជីវភាពសុខសាន្ត និងសុភមង្គលរបស់ប្រជាជន។

ថ្នាក់ដឹកនាំក្រុងកឹងធើ និងថ្នាក់ដឹកនាំនគរបាលទីក្រុង ជូនបាច់ផ្កាដល់អង្គភាពឧបត្ថម្ភ - សម្ពួ័ន្ធក្រុមហ៊ុនទ្រឿងហាយ។

ក្នុងរយៈពេលកន្លងមក មិនត្រឹមអនុវត្តសម្រេចភារកិច្ចការពារសន្តិសុខប្រទេសជាតិ រក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមប៉ុណ្ណោះទេ កងកម្លាំងនគរបាលថែមទាំងបានសហការយ៉ាងជិតស្និទ្ធជាមួយនឹងគណៈកម្មាធិការគ្រប់ថ្នាក់ គ្រប់ផ្នែក និងកម្លាំងនានា សកម្មចូលរួមក្នុងបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅតាមភូមិភាគនីមួយៗ។ ក្នុងនោះ ការងារសុខុមាលភាពសង្គម តែងបានកំណត់ថាជាខ្លឹមសារសំខាន់មួយ ដើម្បីប្រជាជនបម្រើរបស់នគរបាលប្រជាជន។

ឧត្តមសេនីយ៍ត្រី ហ្វិញវៀតហ្វា សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុង នាយកនគរបាលក្រុងកឹងធើ ទទួលផ្លាកនិមិត្តរូបឧបត្ថម្ភសាសង់ផ្ទះ ១.០០០ ខ្នង ពីអង្គភាពឧបត្ថម្ភ - សម្ព័ន្ធក្រុមហ៊ុនទ្រឿងហាយ។

នគរបាលក្រុងកឹងធើ ក្នុងដំណើរការកសាង ប្រយុទ្ធនិងរីកចម្រើន តែងរក្សានូវការអនុវត្តសកម្មភាពសុខុមាលភាពសង្គម រួមចំណែកពង្រឹងជំនឿទុកចិត្តរបស់ប្រជាជន និងកសាងសមរភូមិសន្តិសុខប្រជាជនឱ្យបានរឹងមាំចាប់តាំងពីមូលដ្ឋាន។

ក្នុងកម្មវិធីនេះ នគរបាលក្រុងកឹងធើ បានប្រគល់ផ្ទះចំនួន ១.០០០ ខ្នងជូនដល់គ្រួសារដែលមានការលំបាកអំពីលំនៅឋាន ផ្ទះមួយខ្នងៗបានឧបត្ថម្ភចំនួន ៦០ លានដុង។ សកម្មភាពនេះបានបង្ហាញពីការរួមចំណែក តួនាទី និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅរវាងកងកម្លាំងនគរបាលក្រុង និងសហគមន៍អាជីវកម្ម ក្នុងការងារគិតគូរជីវភាពរបស់ប្រជាជន រួមចំណែកអនុវត្តសម្រេចនូវគោលការណ៍ធានាសុខុមាលភាពសង្គម ដើម្បីឱ្យគ្រួសារដែលមានការលំបាកខាងលំនៅឋាន មានលក្ខណៈសម្រាប់លំនឹងជីវភាព។

ឧត្តមសេនីយ៍ត្រី ហ្វិញវៀតហ្វា សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុង នាយកនគរបាលក្រុងកឹងធើថ្លែងក្នុងកម្មវិធី។

ឧត្តមសេនីយ៍ត្រី ហ្វិញវៀតហ្វា សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុង នាយកនគរបាលក្រុងកឹងធើ បានចែករំលែក៖ ជាមួយនឹងគោលលំនាំ "ពេលប្រជាជនត្រូវការ ពេលប្រជាជនលំបាក មាននគរបាល" ក្នុងឆ្នាំកន្លង ទន្ទឹមនឹងការអនុវត្តជោគជ័យភារកិច្ចធានាសន្តិសុខសណ្តាប់ធ្នាប់ នគរបាលក្រុងកឹងធើ បានសកម្មចូលរួមក្នុងការអនុវត្តគោលនយោបាយសុខុមាលភាពសង្គម ចលនាថវិកាបានជាង ២២ ពាន់លានដុង ដើម្បីសាងសង់ផ្ទះជូនអ្នកដែលមានជីវភាពលំបាកនៅលើភូមិឋាន ឧបត្ថម្ភប្រជាជននៅតាមខេត្ត ក្រុង ដែលរងគ្រោះធម្មជាតិ ដោយខ្យល់ព្យុះនិងទឹកជំនន់។ ដើម្បីបន្តរួមកម្លាំងជាមួយបក្ស រដ្ឋ និងគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគ ព្រួតដៃគ្នាគិតគូរជូនប្រជាជន គណៈនាយកនគរបាលក្រុងបានចលនាសម្ព័ន្ធក្រុមហ៊ុនទ្រឿងហាយ ឧបត្ថម្ភសាងសង់ផ្ទះចំនួន ១.០០០ ខ្នង។

ពង្រីកចលនាប្រឡងប្រណាំង "៣បំផុត" ដែលក្រសួងនគរបាលបំផុសគឺ "វិន័យបំផុត - ស្មោះត្រង់បំផុត - ជិតស្និទ្ធជាមួយប្រជាជនបំផុត" គណៈកម្មាធិការបក្ស - គណៈនាយកនគរបាលក្រុងកឹងធើ នឹងបង្កើតគណៈច្អុលការ ដើម្បីសហការយ៉ាងជិតស្និទ្ធជាមួយរណសិរ្សមាតុភូមិ និងរដ្ឋអំណាចភូមិភាគ ដំណើរការពិនិត្យជ្រើសរើសដោយចំហ តម្លាភាព ចំគោលដៅនិងតាម​តម្រូវការ ដើម្បីប្រគល់ផ្ទះជូន; ទន្ទឹមនឹងនោះ ចង្អុលការដល់កងកម្លាំងនគរបាលក្រុងបើកយុទ្ធនាការ ចូលរួមជាកម្លាំងពលកម្មជាមួយអ្នកទទួលផល ដើម្បីបង្ហើយការសាងសង់ផ្ទះ និងបន្តចលនាសប្បុរសជនឧបត្ថម្ភថ្លៃសាងសង់ ធានាអ្នកទទួលផលឆាប់មានកន្លែងស្នាក់នៅ មានគុណភាព ស្រស់ស្អាតទាំងសោភ័ណទាំងពោរពេញដោយទឹកចិត្តសប្បុរស។ នេះក៏ជាលទ្ធផលដំបូងសម្រាប់ស្មារតី និងឆន្ទៈមោះមុតរបស់កងកម្លាំងនគរបាលក្រុង ក្នុងការផ្សព្វផ្សាយបញ្ជ្រាប​ អនុវត្តនិងនាំយកសេចក្តីសម្រេចចិត្តនៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី XIV របស់បក្ស ចូលទៅក្នុងជីវភាព៕

គឹមចិញ - វ៉ាន់តឹន

ចែករំលែកអត្ថបទ