ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

08/02/2026 - 17:23

បក្ខជនជាង ១,៩៣ លាននាក់ បានសិក្សា​ បញ្ជា្របនិងផ្សព្វផ្សាយអនុវត្តសេចក្តី​សម្រេចចិត្តនៃមហាសន្និបាតទូទាំងប្រទេសលើកទី ១៤ របស់បក្ស 

ក្នុងរយៈពេល១ថ្ងៃ សន្និបាតបានស្តាប់ថ្នាក់ដឹកនាំបក្សនិងរដ្ឋ រាយការណ៍ពីខ្លឹមសារចំនួន ១០ ស្តីពីសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៤ របស់បក្ស។ អគ្គលេខាបក្សតូឡឹម បាន​ថ្លែងប្រសាសន៍ចង្អុលការលើការងារដឹកនាំ ចង្អុលការនិងចាត់តាំងអនុវត្តសេចក្តីសម្រេច​ចិត្តនៃមហាសន្និបាតលើកទី ១៤ របស់បក្ស។

ព្រឹកថ្ងៃទី ៧ ខែកុម្ភៈ ការិយាល័យនយោបាយ គណៈលេខាមជ្ឈិមបក្សបានចាត់តាំងសន្និបាត​ទូទាំងប្រទេស រៀនសូត្រ បញ្រ្ជាបនិងអនុវត្តសេចក្តី​សម្រេចចិត្តនៃ​មហា​សន្និ​បាត​លើកទី ១៤ របស់បក្ស។

សន្និបាតបានចាត់តាំងតាមរូបភាពផ្ទាល់ គួបផ្សំ​បន្តផ្ទាល់ តភ្ជាប់សាលប្រជុំយៀងហុង​ វិមាន​រដ្ឋសភាទៅ​កាន់​ទីតាំងតភ្ជាប់នៅ​តាម​គណៈកម្មាធិការបក្សខេត្ត ក្រុងនិងគណៈកម្មាធិការ​បក្ស​ចំ​ណុះ​មជ្ឈិម បណ្តាគណៈ​កម្មា​ធិការបក្សឃុំ សង្កាត់និងគណៈកម្មាធិការបក្សមូលដ្ឋាននៅក្នុងទូទាំងប្រទេស... ដោយ​មាន​បក្ខ​ជន​ចូលរួម​ជាង ១,៩៣ លាននាក់។

អញ្ជើញចូលរួមនៅសាលប្រជុំយៀងហុង មានវត្តមាន លោកអគ្គលេខាបក្សតូឡឹម; ប្រធានរដ្ឋ​លឿង​កឿង នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលផាមមិញជិញ សមាជិកការិយាល័យនយោបាយ ប្រ​ធាន​រដ្ឋ​សភាត្រឹង​ថាញ់ម៉ឹង សមាជិកការិ​យាល័យនយោបាយ ប្រចាំការនៃ​គណៈ​លេខា​បក្ស​ត្រឹងកឹមទូ អតីតថ្នាក់ដឹកនាំបក្សនិងរដ្ឋ; បណ្តាសមាជិកការិ​យា​ល័យនយោបាយ សមា​ជិក​គណៈលេខា សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្សនិងថ្នាក់ដឹកនាំបណ្តាគណៈ ក្រសួង ផ្នែក​មជ្ឈិម។

                         ទិដ្ឋភាពសន្និបាតកន្លែងបន្តផ្ទាល់នៅសាលប្រជុំគណៈកម្មាធិការបក្សទីក្រុងកឹងធើ។

ចូលរួមនៅទីតាំងតភ្ជាប់នៅសាលប្រជុំគណៈកម្មាធិការ​បក្សទី​ក្រុងកឹងធើ មានសម​មិត្ត​​ ដោថាញ់ប៊ិញ សមា​ជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃនិងអនុប្រធាន​គណៈចាត់តាំងមជ្ឈិម សមមិត្ត​ដុងវ៉ាំងថាញ់ សមាជិក​គណៈប្រតិបត្តិការមជ្ឈិមបក្ស អនុ​លេខា​ប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង ប្រធាន​ក្រុម​ប្រឹក្សាប្រជាជនទីក្រុង អតីតថ្នាក់​ដឹក​នាំទីក្រុង បណ្ដាសមមិត្តក្នុងគណៈប្រចាំការបក្សទីក្រុង; សមាជិកគណៈ​​​អចិន្ត្រៃយ៍​បក្សទីក្រុង​និងសមា​ជិកមួយ​ចំនួននៃគណៈ​កម្មាធិការ​បក្សទី​ក្រុង ប្រចាំការនៃ​ក្រុម​ប្រឹក្សាប្រជាជន គណៈ​កម្មា​ធិការប្រជាជន គណៈកម្មា​ធិការរណសិរ្ស​មាតុភូមិ​វៀតណាមទីក្រុង ថ្នាក់ដឹកនាំបណ្ដាមន្ទីរ គណៈផ្នែក​ទីក្រុង...។

តាមកម្មវិធី ក្នុងរយៈពេល១ថ្ងៃ សន្និបាតបាននឹងស្ដាប់ថ្នាក់ដឹកនាំបក្សនិងរដ្ឋ រាយ​ការណ៍​អំពីខ្លឹមសារចំនួន ១០ ទាក់ទងនឹងមហាសន្និបាតលើកទី ១៤ របស់បក្ស។ មានដូច៖

សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធាន​គណៈ​ឃោសនា​អប់រំនិង​ប្រជា​ចលនាមជ្ឈិមលោក ទ្រិញ​វ៉ាំងក្វៀក ធ្វើរបាយការណ៍អំពីប្រធានបទ "បញ្ហាថ្មីៗមួយ​ចំនួន ស្នូលនិងបទពិសោធន៍ ៤០ ឆ្នាំនៃការផ្លាស់ថ្មីក្នុងឯក​សារ​​មហា​សន្និបាត​លើកទី ១៤ របស់​បក្ស"។

នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលផាមមិញជិញ ធ្វើរបាយការណ៍​អំពីប្រធានបទ "កម្មវិធី​សកម្ម​ភាព​អនុវត្ត​សេចក្តី​សម្រេចចិត្តមហាសន្និបាតទូទាំងប្រទេសលើកទី ១៤ របស់បក្ស"។

សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈចាត់តាំងមជ្ឈិម លោក ឡេមិញហ៊ឹងធ្វើរបាយការណ៍ពីប្រធានបទ “របាយការណ៍បូកសរុបការងារកសាងបក្ស អា​ណត្តិ​កាល​មហា​សន្និបាតលើក​ទី ១៣ ​និងបូកសរុបរយៈពេល ១៥ ឆ្នាំនៃការអនុវត្តលក្ខន្តិកៈបក្ស (២០១១-២០២៥) ទិសដៅភារកិច្ចនិងដំណោះស្រាយ​ការងារកសាងបក្សនិងការ​អនុវត្ត​លក្ខន្តិកៈ​បក្ស អាណត្តិកាលមហាសន្និបាតលើកទី១៤ ”។

សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈគោលនយោបាយនិង​យុទ្ធសាស្ត្រមជ្ឈិម លោក​ង្វៀងថាញ់ង៉ី ធ្វើរបាយការណ៍អំពីប្រធានបទ “វាយ​តម្លៃ​រយៈ​ពេល ៥ ឆ្នាំអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ច-សង្គម​១០ឆ្នាំ (២០២១-២០៣០) និងផែន​ការ​អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឆ្នាំ ២០២៦-២០៣០”។

សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិម​រណសិរ្ស​មាតុភូមិវៀតណាម លោកស្រីប៊ូយធីមិញហ្វាយ ធ្វើរបាយការណ៍ពីប្រធានបទ “ពង្រីក​កម្លាំងមហាសាមគ្គីទូទាំងជនជាតិក្នុងបុព្វហេតុកសាង អភិវឌ្ឍប្រទេសជាតិនិងការ​ពារមាតុ​ប្រទេសក្នុងយុគសម័យថ្មី”។

សមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេហ្វាយទ្រុង ធ្វើ​របាយការណ៍ំអំពីប្រ​ធានបទ “អភិវឌ្ឍកិច្ចការបរទេសក្នុងយុគសម័យថ្មី សម​ស្រប​ទៅនឹងប្រវត្តិសាស្ត្រ វប្បធម៌និងឋានៈរបស់ប្រទេសជាតិ”។

សមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងការពារប្រទេស លោកផាងវាំងយ៉ាង ​ធ្វើ​របាយការណ៍អំពីប្រធានបទ “គំនិតនិងការយល់ដឹងថ្មីអំពីវិស័យការពារជាតិនិងការ​ការ​ពារ​មាតុប្រទេស​នៃមហាសន្និបាតលើកទី១៤”។

សមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងនគរបាល លោកលឿងតាមក្វាង ធ្វើរបាយយការណ៍អំពីប្រធានបទ “គំនិតនិងការយល់ដឹងថ្មីអំពីសន្តិសុខប្រទេសជាតិនៃមហា​សន្និបាត​លើកទី១៤”។

សមាជិកការិយាល័យនយោបាយ នាយកសាលានយោបាយ​ជាតិហូជីមិញ​លោកដង​មិញ​ហ្វឹង ធ្វើរបាយរាយការណ៍អំពីប្រធានបទ "គ្រោងផែនការបូកសរុប ១០០ ឆ្នាំបក្ស​ដឹក​នាំ​បដិវត្តន៍​វៀតណាម (១៩៣០-២០៣០) តម្រង់ទិស ដឹកនាំអភិវឌ្ឍប្រទេស​ជាតិក្នុងរយៈ​ពេល ​១០០ ​ឆ្នាំ​បន្តបន្ទាប់ (២០៣០-២១៣០) និងបូកសរុប ៤០ ឆ្នាំអនុវត្តកម្មវិធី​នយោ​បាយ​កសាង​ប្រទេសជាតិក្នុងដំណាក់កាលអន្តរកាលឈាន​ឡើងឆ្ពោះទៅរកសង្គម​និយម"។

សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិម លោកត្រឹងស៊ីថាញ់ធ្វើសេចក្តីរាយការណ៍ពីប្រធានបទ "ផ្លាស់ថ្មីការ​ងារត្រួត​ពិនិត្យ​​និង​ឃ្លាំមើល រួមចំណែកពង្រឹងក្រម​ ច្បាប់ឆ្លើយតបទៅនឹង​តម្រូវការភារ​កិច្ចក្នុង​ស្ថាន​ភាពថ្មី តាម​ស្មារតី​នៃសេចក្តីសម្រេច​ចិត្តមហាសន្និបាតលើកទី​១៤​របស់បក្ស"។

នៅរសៀលថ្ងៃនេះ អង្គសន្និបាតនឹងបាន​ស្តាប់សមមិត្តអគ្គ​លេខា​បក្សតូឡឹមថ្លែង​ប្រ​សា​សន៍​​ចង្អុលការក្នុងការដឹកនាំ ចង្អុលការនិងចាត់តាំងអនុវត្តសេចក្តី​សម្រេចចិត្តមហា​សន្និបាត​លើក​ទី១៤របស់បក្ស៕

                                                              យោងតាមៈ baocantho.com.vn-ដាលីន

ចែករំលែកអត្ថបទ