តាមព័ត៌មានពីនគរបាលទីក្រុងកឹងធើ ក្នុងបើកយុទ្ធនាការចំណុចកំពូលវាយលុកនិងបង្ក្រាបបទល្មើស ធានាសន្តិសុខ សណ្តាប់ធ្នាប់ការពារមហាសន្និបាតបក្សទូទាំងប្រទេស លើកទី១៤ ការបោះឆ្នោតជ្រើសតាំងតំណាងរដ្ឋសភា នីតិកាលទី១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល២០២៦-២០៣១ នាឱកាសបុណ្យចូលឆ្នាំវៀតណាមឆ្នាំមមី ឆ្នាំ២០២៦ និងព្រឹត្តិការណ៍សំខាន់ៗរបស់ប្រទេសជាតិលើភូមិដ្ឋាន (ចាប់ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២៥ ដល់ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៦) នគរបាលទីក្រុងសម្រេចបានស្នាដៃយ៉ាងឆ្នើមជាច្រើន បានក្រសួងនគរបាលស្ងើចសរសើរចំនួន១០លើក។

នគរបាលទីក្រុងកឹងធើ ចេញល្បាតរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងយុទ្ធនាការចំណុចកំពូល។
ក្រោយរយៈពេល១ខែផ្សព្វផ្សាយយុទ្ធនាការចំណុចកំពូល នគរបាលទីក្រុងបានម្ចាស់ការផ្សព្វផ្សាយព្រមៗគ្នានូវគម្រោងធានាសន្តិសុខ សណ្តាប់ធ្នាប់ ប្រមូលផ្តុំកងកម្លាំង មធ្យោបាយ និងវិធានការជំនាញ ផ្ដោតខ្លាំងទៅលើមូលដ្ឋាន ភូមិដ្ឋានសំខាន់ៗ ស្មុគស្មាញ។ ទន្ទឹមនឹងនោះ ចាត់តាំងការពារសន្តិសុខ សុវត្ថិភាពដាច់ខាតជូនគណៈប្រតិភូរបស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋ និងព្រឹត្តិការណ៍សំខាន់ៗដែលប្រព្រឹត្តឡើងនៅក្នុងភូមិដ្ឋាន...។
នគរបាលទីក្រុង បានបង្ក្រាបបាបគ្រោះសង្គមចំនួន១៧១កន្លែង ពិនិត្យមូលដ្ឋានអាជីវកម្មចំនួន ៥០៤លើក ចាត់តាំងដើរល្បាតជាង ៥.២០០លើក និងរំសាយក្រុមយុវជន ជាង ១.៦០០នាក់ ដែលប្រមូលផ្តុំគ្នានៅពេលយប់ជ្រៅបង្កឱ្យបាត់សណ្ដាប់ធ្នាប់សាធារណៈ។ ការងារដើរល្បាតនិងពិនិត្យធានាសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ផ្លូវគោកនិងផ្លូវទឹក ត្រូវបានពង្រឹងជាមួយនឹងការចុះអនុវត្តជាង ៣.០០០លើក ដើម្បីបម្រើប្រជាជនធ្វើដំណើរទៅមកមានសុវត្ថិភាពនិងភាពងាយស្រួល។
ទន្ទឹមជាមួយនឹងការងារប្រយុទ្ធប្រឆាំង បង្ក្រាបបទល្មើស នគរបាលទីក្រុងតែងយកចិត្តទុកដាក់ផ្សព្វផ្សាយព្រមៗគ្នានូវដំណោះស្រាយជំនួយ ការសម្របខ្លួនក្នុងសហគមន៍និងគ្រប់គ្រង អនុវត្តសាលក្រមព្រហ្មទណ្ឌ ជំរុញការងារឃោសនា កសាងការចលនាទូទាំងប្រជាជន ការពារសន្តិសុខមាតុភូមិ រួមចំណែករក្សាសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន...៕
គឺវជិន-ដាលីន