នៅវត្តឃ្លាំង (ទីក្រុងកឹងធើ) សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិទីក្រុងកឹងធើ បានចាត់តាំងកិច្ចប្រជុំបូកសរុបការងារសមាគម ឆ្នាំ២០២៥ និងដាក់ទិសដៅ ភារកិច្ច ឆ្នាំ២០២៦។ ព្រះឧបជ្ឈាយ៍ តាំងណោ សុធម្មាធិបតីរង ក្រុមប្រឹក្សាវិន័យធរនៃសមាគមពុទ្ធសាសនាវៀតណាម ប្រធានសមា គមព្រះសង្ឃសាមគ្គីស្នេហាជាតិទីក្រុងកឹងធើ ធ្វើជាអធិបតីអង្គប្រជុំ។

ទិដ្ឋភាពកិច្ចប្រជុំ។
អញ្ជើញចូលរួមមានលោកង្វៀងថាញស៊ើង សមាជិកគណៈកម្មាធិការបក្សទីក្រុង អនុប្រធានគណៈឃោសនាអប់រំនិងប្រជាចលនាទីក្រុង លោកស្រីថាច់ធីកេរីន នាយករងមន្ទីរជនជាតិនិងសាសនា រួមជាមួយនឹងមន្ត្រីសង្ឃប្រចាំនៃគណៈប្រតិបត្តិការសមាគមសមាជិកសមាគម មួយអន្លើដោយព្រះចៅអធិការវត្តនានាក្នុងទីក្រុង និមន្តនិងអញ្ជើញចូលរួម។
យោងតាមរបាយការណ៍បូកសរុបការងាររបស់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិទីក្រុង ឆ្នាំ ២០២៥ និងដាក់ទិសដៅ ភារកិច្ចសកម្មភាព ឆ្នាំ២០២៦ ក្រោយពីរួមបញ្ចូល ទីក្រុងកឹងធើ មានជនរួមជាតិខ្មែរជាង៤០០.០០០នាក់ ស្រូបអត្រាជិត១៣%នៃចំនួនប្រជាជន។ បច្ចុប្បន្ន ទីក្រុងមានមូលដ្ឋានជំនឿពុទ្ធសាសនាទក្ខិណនិកាយខ្មែរ១៥៧ កន្លែង ក្នុងនោះ មាន១២០វត្ត សាលាទានមានចំនួន៣៧។ ទូទាំងទីក្រុង បច្ចុប្បន្នមានព្រះសង្ឃ ២.២៦០អង្គ ក្នុងនោះ មានព្រះឧបជ្ឈាយ៍១៨អង្គ ព្រះពហុស្សូត ១៨អង្គ ព្រះតេជព្រះគុណ ៦៣អង្គ ភិក្ខុនិងសាមណេរ ២.១៦៦អង្គ ការប្រជុំជីវភាពសាសនាមានភាពលំនឹង គោរពប្រតិបត្តិត្រឹមត្រូវតាមធម៌វិន័យនៃពុទ្ធសាសនានិងសេចក្តីកំណត់របស់ច្បាប់។
ក្នុងឆ្នាំ២០២៥ សមាគមបានសហការជាមួយគ្រប់ថ្នាក់ គ្រប់ផ្នែក ដើម្បីជំរុញការឃោសនា ផ្សព្វ ផ្សាយពីគោលការណ៍របស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ។ រក្សាការចាត់តាំងបើកថ្នាក់បង្រៀនបាលី ធម្មវិន័យ បើកវគ្គប្រឡងសញ្ញាបត្របាលីរងដល់សមណសិស្ស ពិនិត្យទទួលស្គាល់បញ្ចប់កម្មវិធីបឋមសិក្សា លទ្ធផលសម្រេច១០០% អត្រាសិស្សប្រឡងជាប់សញ្ញាបត្របាលីរង សម្រេច៨៧%។ ក្រៅពីនោះ នៅតាមវត្តក៏មានបើកថ្នាក់បង្រៀនអក្សរខ្មែរនារដូវវិស្សមកាល ទាក់ទាញព្រះសង្ឃនិងកូនចៅមាមីងពុទ្ធបរិស័ទចូលរៀនយ៉ាងកុះករ។សកម្មភាពសប្បុរសធម៌សង្គមត្រូវបានផ្សព្វផ្សាយអនុវត្តយ៉ាងទូលំទូលាយ គិតជាទឹកប្រាក់សរុបជិត១៤ពាន់លានដុង។
បណ្តាសកម្មភាពជំនឿសាសនា ពិធីបុណ្យវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ តែងបានព្រះសង្ឃរក្សានិងអនុវត្តត្រូវតាមទំនៀមទម្លាប់ មានដូច៖ បុណ្យកឋិនទាន បុណ្យសែនដូនតា បុណ្យចូលឆ្នាំថ្មី...។

ព្រះឧបជ្ឈាយ៍តាំងណោ សុធម្មាធិបតីរង ក្រុមប្រឹក្សាវិន័យធរនៃពុទ្ធសាសនាវៀតណាម ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិទីក្រុងកឹងធើ ថ្លែងការណ៍ក្នុងកិច្ចប្រជុំ។
ថ្លែងការណ៍ក្នុងកិច្ចប្រជុំ ព្រះឧបជ្ឈាយ៍តាំងណោ សុធម្មាធិបតីរង ក្រុមប្រឹក្សាវិន័យធរនៃពុទ្ធសាស នាវៀតណាម ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិទីក្រុងកឹងធើ បានកត់សម្គាល់និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសមាគមរួមជាមួយព្រះសង្ឃនិងមាមីងពុទ្ធបរិស័ទលើភូមិឋានទីក្រុងសម្រេចបានក្នុងឆ្នាំ២០២៥ លទ្ធផលទាំងនេះ រួមចំណែកពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ រក្សាអត្តសញ្ញាណវប្បធម៌ខ្មែរ ព្រមទាំងអនុវត្តល្អតាមគោលលំនាំ "សាសនា-ជនជាតិ-លទ្ធិសង្គមនិយម"។ នាពេលខាងមុខ សមាគមនឹងបន្តការពង្រីកលទ្ធផលដែលសម្រេចបាន ជំរុញការផ្សព្វ ផ្សាយគោលការណ៍របស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ លើកកម្ពស់សកម្មភាពរបស់សមា គម ត្រៀមលក្ខណៈឱ្យបានល្អសម្រាប់មហាសន្និបាតអាណត្តិកាលថ្មី ណែនាំវត្តនានារៀបចំពិធីបុណ្យប្រពៃណីត្រូវតាមពុទ្ធសានានិងច្បាប់រដ្ឋ បង្កើនសកម្មភាពសប្បុរសធម៌សង្គម សហការរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅភូមិភាគ៕
ហុងទើ-មុនី