ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

29/01/2026 - 21:07

ផ្តុំកម្លាំងផ្សព្វផ្សាយអំពីលទ្ធផលនិងភាពជោគជ័យនៃមហាសន្និបាតទូទាំងប្រទេស លើកទី ១៤ របស់បក្ស 

- នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៦ គណៈឃោសនាអប់រំនិងប្រជាចលនានៃគណៈកម្មាធិការបក្សទីក្រុងកឹងធើ បានចាត់តាំងសន្និសីទអ្នករាយការណ៍ព័ត៌មាន ប្រចាំខែមករា ឆ្នាំ២០២៦។ សន្និសីទ​បានចាត់តាំងផ្ទាល់ពីទីតាំងភ្ជាប់ប្រ​ព័ន្ធ​របស់គណៈកម្មាធិការបក្សទីក្រុង គួបផ្សំនឹងភ្ជាប់ប្រព័ន្ធ​អន​ឡាញទៅកាន់ទីតាំងឃុំ សង្កាត់ទាំងអស់។

តំណាងថ្នាក់ដឹកនាំគណៈឃោសនាអប់រំនិងប្រជាចលនានៃគណៈកម្មាធិការបក្សទីក្រុង; អ្នករាយការណ៍ព័ត៌​មានរបស់​គណៈកម្មាធិការបក្សទីក្រុង; ថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែកនានា; សមាជិក​អនុ​​គណៈកម្មការព័ត៌មាននិងផ្សព្វ​ផ្សាយ​នៃគណៈកម្មាធិការបោះឆ្នោតទីក្រុង បានចូលរួមសន្និ​សីទ​​នៅទីតាំងរបស់គណៈកម្មាធិ​ការ​បក្ស​ទី​ក្រុង​​កឹង​​ធើ។

អ្នកតំណាងចូលរួមស្តាប់ព័ត៌មានអំពីការងាររៀបចំការបោះឆ្នោត។  រូបថត៖ ង៉ុកវ៉ៀង

ក្នុងសន្និសីទនេះ អ្នកតំណាងទាំងឡាយ បានស្តាប់លោកប៊ូយហ្វាងលីម នាយករងមន្ទីរមហាផ្ទៃ ផ្តល់​ព័ត៌មានអំពីប្រ​ធានបទ ស្តីពីការងារបោះឆ្នោតជ្រើសតាំងតំណាងរដ្ឋសភា នីតិកាលទី១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំ​ដាប់ថ្នាក់ អាណត្តិកាល ២០២៦-២០៣១ លើភូមិឋានទីក្រុង​កឹង​ធើ។

ការកំណត់ទិសដៅផ្សព្វផ្សាយក្នុងពេលខាងមុខ លោកង្វៀងហ៊េបត្រុង អនុប្រធានគណៈឃោសនាអប់រំនិងប្រជាចលនានៃគណៈកម្មាធិការបក្សទីក្រុង បានស្នើបណ្តាភូមិភាគ អង្គភាព អ្នករាយការណ៍​ព័ត៌មាន និងអ្នកផ្សព្វផ្សាយនៅមូលដ្ឋាន ផ្តុំកម្លាំងផ្សព្វផ្សាយអំពីលទ្ធផលនិងភាពជោគ​ជ័យ​នៃមហាសន្និបាតទូទាំងប្រទេស លើកទី១៤ របស់បក្ស; ការផ្សព្វផ្សាយអនុវត្តនិងលទ្ធផលដំ​បូង​នៃសេចក្តីសម្រេចចិត្តយុទ្ធសាស្ត្ររបស់ការិយាល័យនយោបាយ; ការ​បោះ​ឆ្នោត​ជ្រើសតាំងតំ​ណាង​​រដ្ឋសភា នីតិកាលទី១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២៦​-២០៣១។ ជាមួយគ្នានេះដែរ ធ្វើការផ្សព្វផ្សាយអំពីលទ្ធផលវិជ្ជមាននៃការចាត់តាំងរដ្ឋអំ​ណាច​មូលដ្ឋាន ២ ថ្នាក់; លក្ខណៈពិសេសមួយចំនួនអំពីស្ថានភាពសេដ្ឋកិច្ច-សង្គមរបស់ប្រទេស របស់​ទីក្រុង ឆ្នាំ២០២៥ និងទស្សនៈវិស័យឆ្នាំ២០២៦; លទ្ធផលលេចធ្លោមួយចំនួនអំពីការងារកិច្ច​ការបរទេសរបស់បក្ស និងរដ្ឋ ឆ្នាំ២០២៥; ផ្សព្វផ្សាយខួបអនុស្សាវរីយ៍ ៩៦ឆ្នាំ ទិវាបង្កើតបក្សកុម្មុយ​នីស្តវៀតណាម (៣/២/១៩៣០-៣/២/២០២៦); ការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីវៀតណាម ប៊ិញង៉ ឆ្នាំ ២០២៦…៕ 

ប្រភពៈ baocantho.com.vn - ពេជ្រសឿន

ចែករំលែកអត្ថបទ