ការសិក្សាស្រាវជ្រាវ រៀនសូត្រ បញ្ជ្រាប ផ្សព្វផ្សាយសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី ១៤ សំដៅរួមចំណែកបង្កើនការកសាងបក្សអំពីនយោបាយ សតិអារម្មណ៍ សីលធម៌ អង្គការចាត់តាំង កម្មាភិបាល និងការការពារមូលដ្ឋានគ្រឹះនៃឧត្តមគតិរបស់បក្ស។

អគ្គលេខាបក្ស តូឡឹម ថ្លែងការណ៍ក្នុងសន្និបាតលើកទី១ គណៈប្រតិបត្តិការមជ្ឍិមបក្ស
នីតិកាល ទី១៤។
ជំនួសមុខការិយាល័យនយោបាយ អគ្គលេខាបក្ស តូឡឹម បានចុះហត្ថលេខាចេញបទបញ្ជារបស់ការិយាល័យនយោបាយ ស្តីពីការសិក្សាស្រាវជ្រាវ រៀនសូត្រ បញ្ជ្រាប ឃោសនានិងផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតទូទាំងប្រទេសលើកទី១៤ របស់បក្ស (បទបញ្ជាលេខ ០១-CT/TW ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦)។
បទបញ្ជាលើកឡើងៈ មហាសន្និបាតទូទាំងប្រទេសលើកទី ១៤ របស់បក្ស បានប្រព្រឹត្តទៅដោយជោគជ័យយ៉ាងល្អប្រសើរ។ មហាសន្និបាតបានអនុម័តសេចក្តីសម្រេចចិត្តនិងឯកសារនានារបស់មហាសន្និបាត (ហៅរួមថា សេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី ១៤ របស់បក្ស)។
ដើម្បីសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី ១៤ របស់បក្ស បានផ្សព្វផ្សាយអនុវត្តភ្លាមៗ ព្រមៗគ្នា ប្រសិទ្ធភាពនិងមានលក្ខណៈជាក់ស្តែង ការិយាល័យនយោបាយ សំណូមពរដល់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ អង្គការបក្សនិងគ្រប់ថ្នាក់ គ្រប់ផ្នែក ផ្តុំកម្លាំងអនុវត្តឱ្យបានល្អនូវខ្លឹមសារទាំងនេះ។
ក្នុងនោះ កំណត់ច្បាស់ការចាត់តាំងសិក្សាស្រាវជ្រាវ រៀនសូត្រ បញ្ជ្រាបនិងផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី១៤ គឺជាភារកិច្ចដ៏សំខាន់មួយក្នុងចំណោមភារកិច្ចសំខាន់ៗនៃឆ្នាំ២០២៦ និងពេញមួយអាណត្តិ ត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់ ត្រឹមត្រូវ មានលក្ខណៈវិទ្យាសាស្ត្រ; នេះជាការប្រជុំជីវភាពនយោបាយយ៉ាងទូលំទូលាយ ដើម្បីឱ្យកម្មាភិបាលនិងបក្ខជនគ្រប់រូបក្ដាប់ច្បាស់និងអនុវត្តបានត្រឹមត្រូវ មានភាពច្នៃប្រតិដ្ឋ និងប្រសិទ្ធភាពសេចក្តីសម្រេចចិត្ត បង្កការវិវឌ្ឍន៍យ៉ាងច្បាស់ក្នុងការយល់ដឹង ឯកភាពឆន្ទៈនិងសកម្មភាពទូទាំងបក្ស ទទួលបានការគាំទ្រពីប្រជាជន ពញ្ញាក់និងពង្រីកប្រពៃណីស្នេហាជាតិ ឆន្ទៈខ្លួនទីពឹងខ្លួន កម្លាំងមហាសាមគ្គីទូទាំងជនជាតិក្នុងយុទ្ធនាការកសាង អភិវឌ្ឍន៍ប្រទេសជាតិ និងការពារមាតុភូមិ។
ការសិក្សាស្រាវជ្រាវ រៀនសូត្រ បញ្ជ្រាប ផ្សព្វផ្សាយសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី១៤ របស់បក្ស សំដៅរួមចំណែកពង្រឹងការកសាងបក្សអំពីនយោបាយ សតិអារម្មណ៍ សីលធម៌ អង្គការចាត់តាំង កម្មាភិបាលនិងការការពារមូលដ្ឋានគ្រឹះនៃឧត្តមគតិរបស់បក្ស៕
ប្រភពៈ (TTXVN/Vietnam+) - ពេជ្រសឿន