នាឱកាសមហាសន្និបាតទូទាំងប្រទេសលើកទី ១៤ របស់បក្សកុម្មុយនីស្តវៀតណាម បណ្តាបក្សនយោបាយធំៗ អង្គការនិងមិត្តភក្តិអន្តរជាតិបានផ្ញើសារលិខិត ទូរសារអបអរសាទរដល់មហាសន្និបាត សម្តែងនូវមនោសញ្ចេតនាសាមគ្គីភាព មិត្តភាព វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេងដែលវៀតណាមសម្រេចបានអស់រយៈកាល៤០ឆ្នាំផ្លាស់ថ្មីនិងជឿយ៉ាងមុតមាំថាមហាសន្និបាតបក្សលើកទី ១៤ របស់បក្សនឹងសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ ជាព្រឹត្តិការណ៍បន្តធ្វើឱ្យវៀតណាមអភិវឌ្ឍយ៉ាងរុងរឿងក្នុងយុគសម័យថ្មី។

គណៈប្រធានដឹកនាំមហាសន្និបាតលើកទី១៤របស់បក្ស។
១-ទូរសារអបអរសាទររបស់គណបក្សកុម្មុយនីស្តសហព័ន្ធរុស្សីមានសារសំណេរ៖
មហាសន្និបាតជាព្រឹត្តិការណ៍ដ៏សំខាន់ គូសបញ្ជាក់ពីដំណាក់កាលថ្មីក្នុងការអនុវត្តន៍គោគោលមាគ៌ានិងកសាងប្រទេសជាតិ។ ដោយបញ្ញាសមូហភាព មហាសន្និបាតនឹងវាយតម្លៃយ៉ាងជ្រាលជ្រៅនិងគ្រប់ជ្រុងជ្រោយចំពោះលទ្ធផលនិងសមិទ្ធផលដែលបក្សកុម្មុយនីស្តវៀតណាមសម្រេចបាន ដោយការខិតខំប្រឹងប្រែងមិនឈប់ឈរនិងច្នៃប្រតិដ្ឋក្នុងអាណត្តិកាល៥ឆ្នាំកន្លង។ ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាម-កងជួរស្ម័គ្រចិត្តដែលបានសាកល្បង វៀតណាមកំពុងជឿជាក់ផ្សព្វផ្សាយសេចក្តីសម្រេចចិត្តនៃរាល់មហាសន្និបាត បង្កជាគ្រឹះរឹងមាំដើម្បីភាពជឿនលឿននិងវិថីអភិវឌ្ឍ រក្សារឹងមាំលក្ខន្តិកៈ ហើយច្នៃប្រតិដ្ឋចំពោះកិច្ចការក្នុងប្រទេសនិងកិច្ចការបរទេស។ គណបក្សកុម្មុយនីស្តសហព័ន្ធរុស្សី តែងមោទនភាពនិងបន្តកិច្ចសហប្រតិបត្តិការជាមួយបក្សកុម្មុយនីស្តវៀតណាម។
២-ទូរសារអបអរសាទររបស់គណបក្សប្រទេសរុស្សីរួបរួមមានសារសំណេរ៖
បក្សកុម្មុយនីស្តវៀតណាមជាកងជួរដឹកនាំរបស់រដ្ឋនិងសង្គម រួមចំណែកសម្រេចការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាតិ បណ្តាសេចក្តីសម្រេចរបស់បក្សរួមចំណែកលើកកម្ពស់តួនាទីវៀតណាមលើឆាកអន្តរជាតិ ធានាលំនឹងនិងសន្តិសុខនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ វៀតណាមនិងសហព័ន្ធរុស្សីកំពុងសហប្រតិបត្តិការយ៉ាងស្អិតល្មួតលើវិស័យទ្វេភាគីនិងពហុភាគី ក្នុងនោះមានយន្តការរុស្សី-អាស៊ាននិងBRICS។ សហប្រតិបត្តិការរវាងគណៈបក្សប្រទេសរុស្សីរួបរួមនិងបក្សកុម្មុយនីស្តវៀតណាមជាចំណែកមួយយ៉ាងសំខាន់នៃកិច្ចទំនាក់ទំនងដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងវៀតណាម-រុស្សី គោលបំណងជំរុញនិងធ្វើឱ្យជ្រាលជ្រៅជាងទៀតកិច្ចពិភាក្សានិងកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរដើម្បីបម្រើផលប្រយោជន៍នៃប្រជាជាតិទាំងពីរ។
៣-ទូរសារអបអរសាទររបស់គណបក្សប្រជាជនឥណ្ឌាមានសារសំណេរ៖
កិច្ចទំនាក់ទំនងសហប្រតិបត្តិការយូរអង្វែងរវាងគណបក្សប្រជាជនឥណ្ឌា(BJP)និងបក្សកុម្មុយនីស្តវៀតណាមបានរួមចំណែកជាក់ស្តែងក្នុងការពង្រឹងនៃការយល់គ្នាទៅវិញទៅមកនិងជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងឥណ្ឌា ជឿជាក់ថាមហាសន្និបាតទូទាំងប្រទេសលើកទី១៤នឹងសម្រេចបានជោគជ័យល្អប្រសើរនិងកំណត់ទិសយ៉ាងច្បាស់សម្រាប់ដំណាក់កាលអភិវឌ្ឍពេលខាងមុខរបស់បក្សកុម្មុយនីស្តវៀតណាម ទន្ទឹមនោះ រូមចំណែកជំរុញគោលបំណងអភិវឌ្ឍនិងលើកកម្ពស់ជីវភាពរបស់ប្រជាជនវៀតណាម។
៤-ទូរសារអបអរសាទររបស់គណបក្សកុម្មុយនីស្តអាមេរិកមានសារសំណេរ៖
ការលះបង់ដ៏ធំធេងរបស់បក្សកុម្មុយនីស្តនិងប្រជាជនវៀតណាមជាប្រភពកម្លាំងបំផុសចលនាបក្សកុម្មុយនីស្តនិងប្រជាពលករលើពិភពលោក។ យើងខ្ញុំសង្ឃឹម ពង្រឹងជាងទៀតកិច្ចទំនាក់ទំនងជាមួយនឹងបក្សកុម្មុយនីស្តវៀតណាមក្រោយពីមហាសន្និបាតបានបញ្ចប់ដោយជោគជ័យ។ យើងខ្ញុំនឹងបន្តសាមគ្គីគ្នាក្នុងការតស៊ូដើម្បីសន្តិភាព សង្គមនិយមនិងសាមគ្គីអន្តរជាតិ។
៥-ទូរសារអបអរសាទររបស់គណបក្សកុម្មុយនីស្តជប៉ុនមានសារសំណេរ៖
សមិទ្ធផលនៃ៤០ឆ្នាំផ្លាស់ថ្មីធ្វើឱ្យផ្លាស់ប្តូរយ៉ាងច្បាស់ទិដ្ឋភាពប្រទេសជាតិ សេដ្ឋកិច្ច-សង្គមពីមួយថ្ងៃកាន់តែអភិវឌ្ឍនិងជីវភាពរបស់ប្រជាជនបានសុខដុមរមនា សុភមង្គល ប្រទេសជាតិមានឋានៈ តួនាទីពីមួយថ្ងៃកាន់តែសំខាន់លើឆាកអន្តរជាតិ។ មហាសន្និបាតលើកទី១៤ នឹងក្លាយជាកម្លាំងជំរុញថ្មីដើម្បីវៀតណាមសម្រេចបានសមិទ្ធផលយ៉ាងត្រចះត្រចង់ក្នុងបុព្វហេតុកសាងប្រទេសជាតិ ក៏ដូចជាពង្រីកតួនាទីយ៉ាងសកម្មក្នុងសហគមន៍អន្តរជាតិដើម្បីសន្តិភាព ភាពជឿនលឿននិងការអភិវឌ្ឍដោយចីរភាពយោងលើធម្មនុញ្ញនៃអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ។
៦-ទូរសារអបអរសាទររបស់គណបក្សកុម្មុយនីស្តបារាំងមានសារសំណេរ៖
គណបក្សកុម្មុយនីស្តបារាំងសន្យានឹងពង្រឹងជាងទៀតកិច្ចទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ។ បេតិកភណ្ឌដែលលោកប្រធានហូជីមិញ សមាជិកស្ថាបនិកនៃបក្សកុម្មុយនីស្តបារាំងបន្តជាប្រភពកម្លាំងផុសគំនិតសម្រាប់មិត្តភាពផ្សារភ្ជាប់បក្សយើងទាំងពីរ។ បណ្តាតម្លៃពីសាមគ្គីភាព សន្តិភាពនិងភាពជឿនលឿនដែលយើងរួមគ្នាចែករំលែកជាសម្បត្តិដ៏ពិសិដ្ឋ ក្នុងពិភពលោកពោរពេញដោយភាពប្រែប្រួលខ្លាំងក្លា។
៧-ទូរសារអបអរសាទររបស់គណបក្សកុម្មុយនីស្តអូស្រ្តាលីមានសារសំណេរ៖
មហាសន្និបាតនឹងសម្រេចដំណើរការអភិវឌ្ឍរបស់ប្រទេសជាតិតាមមាគ៌ាសង្គមនិយមក្នុងយុគសម័យថ្មី។ យើងខ្ញុំអបអរសទរតួនាទីជាប្រវត្តិសាស្រ្តនៃបណ្តាសមមិត្តក្នុងសម័យតស៊ូរំដោះជាតិជាមួយឋានៈជាកងជួរថ្នាក់ដឹកនាំជាប្រចាំរបស់ប្រជាជនវៀតណាមនិងដំណើរការបដិវត្តន៍សង្គមនិយម។
៨-ទូរសារអបអរសាទររបស់គណបក្សកុម្មុយនីស្តស្រីលង្កាមានសារសំណេរ៖
ជាប្រទេសមួយមានការអភិវឌ្ឍឆាប់រហ័សបំផុតលើពិភពលោក វៀតណាមមិនបង្អង់លើកកម្ពស់ការរស់នៅ សុខាភិបាល អប់រំនិងជីវភាពវប្បធម៌របស់ប្រជាជន។ ចំពោះជ័យជម្នះទាំងអស់នេះសុទ្ធតែអាស្រ័យប្រជាជនវៀតណាមដណ្តើមបានក្រោមការដឹកនាំដ៏មហិមារបស់បក្សកុម្មុយនីស្តវៀតណាម។ មហាសន្និបាតលើកទី១៤របស់បក្សកុម្មុយនីស្តវៀតណាម ជាមួយភារកិច្ចវាយតម្លៃចំពោះសមិទ្ធផលនៃបណ្តាកម្មវិធីដែលបក្សដាក់ចេញ ជាព្រឹត្តិការណ៍មួយមានអត្ថន័យយ៉ាងសំខាន់ចំពោះវៀតណាមនិងអន្តរជាតិ។
៩-ទូរសារអបអរសាទរនៃគណបក្សប្រជាធិបតេយ្យរួមដំណើរកូរ៉េខាងត្បូងមានសារសំណេរ៖
កន្លងហើយ ប្រទេសទាំងពីរមិនបង្អង់បើកទូលាយកិច្ចសហប្រតិបត្តិការលើបណ្តាវិស័យនយោបាយ កិច្ចការបរទេស វប្បធម៌និងសេដ្ឋកិច្ច។ ពេលខាងមុខ យើងខ្ញុំសង្ឃឹមថាប្រទេសទាំងពីរនឹងបន្តបើកទូលាយដោះដូរនិងកិច្ចសហប្រតិបត្តិការលើក្តីទំនុកចិត្ត សាមគ្គីគ្នាដើម្បីឈានចូលយុគម័យថ្មី។ ទិសស្លោកនៃមហាសន្និបាតលើកនេះគឺ “សាមគ្គី-ប្រជាធិបតេយ្យ-ក្រឹត្យក្រម-លោតផ្លោះ-អភិវឌ្ឍ” បង្ហាញពីឆន្ទៈដ៏មោះមុតរបស់បក្សកុម្មុយនីស្តវៀតណាមឆ្ពោះទៅដល់ការអភិវឌ្ឍលោតផ្លោះរបស់ប្រទេសជាតិ។
១០-ទូរសារអបអរសាទរនៃគណបក្សសហព័ន្ធហ្វីលីពីនមានសារសំណេរ៖
គណបក្សសហព័ន្ធហ្វីលីពីនវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់បក្សកុម្មុយនីស្តវៀតណាមក្នុងការជំរុញភាពជឿនលឿននិងរក្សាបានភាពលំនឹង រួមចំណែកធានាជីវភាពរបស់ប្រជាជន។ គណបក្សសហព័ន្ធហ្វីលីពីនជូនពរមហាសន្និបាតបាតសម្រេចជោគជ័យល្អប្រសើរនិងមានបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយបក្សកម្មុយនីស្តវៀតណាមលើគ្រប់វិស័យដែលប្រទេសទាំងពីរផ្តោតការយកចិត្តទុកដាក់។
១១. ទូរសារអបអរសាទររបស់គណបក្សប្រជាជនម៉ុងហ្គោលី មានសារសំណេរ៖
មហាសន្និបាតលើកទី១៤ កត់សម្គាល់នូវដំណាក់កាលដ៏សំខាន់ ដោយបញ្ជាក់ពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំមិនងាករេពីមាគ៌ាអភិវឌ្ឍរបស់បក្សកុម្មុយនីស្តវៀតណាម ក្នុងបុព្វហេតុមហាសាមគ្គីទូទាំងជនជាតិ កសាងនិងអភិវឌ្ឍប្រទេសជាតិប្រកបដោយភាពរុងរឿង ជីវភាពរបស់ប្រជាជនកាន់តែសុភមង្គល។ យើងខ្ញុំជឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សកុម្មុយនីស្តវៀតណាម ប្រជាជនវៀតណាមនឹងបន្តសម្រេចបាននូវសមិទ្ធផលធំធេងជាច្រើនថែមទៀត ក្នុងដំណាក់កាលអភិវឌ្ឍថ្មី។
១២. ទូរសារអបអរសាទររបស់រណសិរ្សរំដោះម៉ូសំប៊ិក (FRELIMO) មានសារសំណេរ៖
មហាសន្និបាតទូទាំងប្រទេសលើកទី១៤ គឺជាព្រឹត្តិការណ៍នយោបាយ មានអត្ថន័យជាប្រវត្តិសាស្ត្រដ៏ធំធេង មិនចំពោះតែបក្សកុម្មុយនីស្តវៀតណាមនិងប្រជាជនវៀតណាមជាបងប្អូនប៉ុណ្ណោះទេ នៅទាំងចំពោះបណ្តាគណៈបក្សជឿនលឿននិងបដិវត្តន៍នៅលើពិភពលោក ជាទីដែលឧត្តមគតិអំពីការរំដោះ សមភាពសង្គមនិងការអភិវឌ្ឍដោយឯករាជ្យ បន្តបំផុសគំនិតដល់មនុស្សជាតិ។
១៣. ទូរសារអបអរសាទររបស់គណបក្សសភាជាតិអាហ្វ្រិក (ANC) មានសារសំណេរ៖
គណបក្សសភាជាតិអាហ្វ្រិក សូមផ្ញើវាចាជូនពរពីសំណាក់សមមិត្តដែលប្រវត្តិសាស្ត្រនៃបក្សទាំងពីរមានការផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធជាយូរមកហើយ។ សូមជូនពរឱ្យសេចក្តី សម្រេចចិត្តនានារបស់មហាសន្និបាតលើកទី១៤នៃបក្សកុម្មុយនីស្តវៀតណាមនឹងពង្រឹងផែនសាមគ្គីភាព ធ្វើឱ្យចក្ខុវិស័យយុទ្ធសាស្ត្រកាន់តែមុតស្រួចនិងជំរុញជាងទៀតនូវភាពរុងរឿង វឌ្ឍនភាពសង្គមជូនប្រជាជនវៀតណាម។ សូមជូនពរឱ្យបក្សកុម្មុយនីស្តវៀតណាម បន្តឈរជើងយ៉ាងរឹងមាំប្រៀបដូចជា "ប្រទីបបំភ្លឺផ្លូវ" នៃអធិបតេយ្យភាព ការអភិវឌ្ឍ និងអន្តរជាតិនិយម នៅតំបន់អឌ្ឍគោលភាគខាងត្បូង។
១៤. ទូរសារអបអរសាទររបស់រណសិរ្សរំដោះជាតិអាល់ហ្សេរី (FLN) មានសារសំណេរ៖
រណសិរ្សរំដោះជាតិអាល់ហ្សេរី(FLN) អំណះអំណាងពីចំណងមិត្តភាពដែលប្រវត្តិសាស្ត្របានពូនជ្រំរវាងជនជាតិទាំងពីរនិងបក្សទាំងពីរ ដែលមានប្រភពដើមចេញពីការតស៊ូរួមគ្នា ប្រឆាំងនឹងចក្រពត្តិនិយម អាណានិគមនិយមនិងរាល់នឹមត្រួតត្រា និងការកេងប្រវ័ញ្ច ព្រមទាំងគូសបញ្ជាក់អំពីតម្រូវការនៃកងកម្លាំងស្រឡាញ់សន្តិភាពទាំងអស់ រួមដៃគ្នាជំរុញពិភពលោកពហុប៉ូលមួយដើម្បីសន្តិភាព ស្ថិរភាពនិងវឌ្ឍនភាព។
១៥. ទូរសារអបអរសាទររបស់គណបក្សអាស៊ែបៃហ្សង់ថ្មី មានសារសំណេរ៖
ការពិតដែលមិនអាចប្រកែកបានគឺបក្សកុម្មុយនីស្តវៀតណាមកំពុងផ្សព្វផ្សាយប្រកបដោយជោគជ័យនូវយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនិងបើកទូលាយកិច្ចទំនាក់ទំនងអន្តរជាតិរបស់ប្រទេសជាតិ។ រាល់សេចក្តីសម្រេចដែលមហាសន្និបាតលើកទី១៤ អនុម័តនឹងដាក់ ចេញនូវមូលដ្ឋានគ្រឹះសម្រាប់ដំណាក់កាលអភិវឌ្ឍថ្មីមួយនិងបង្កើតកម្លាំងជំរុញដ៏សំខាន់សម្រាប់វឌ្ឍនភាពសេដ្ឋកិច្ច-សង្គមលើគ្រប់វិស័យនិងលើកកម្ពស់ប្រិយភាពអន្តរជាតិរបស់វៀតណាម។
១៦-អគ្គលេខាធិការអាស៊ាន ផ្ញើសារលិខិតអបអរសាទរ វាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់ ព្រមទាំងកិច្ចសន្យា គាំទ្រនិងការរួមចំណែកមិនឈប់ឈររបស់វៀតណាមក្នុងដំណើរការកសាងសហគមន៍និងការខិតខំប្រឹងប្រែងតភ្ជាប់ក្នុងតំបន់អាស៊ាន ជឿជាក់ថា មហាសន្និបាតទូទាំងប្រទេសលើកទី១៤ នឹងដាក់ចេញនូវទិសដៅដ៏មានតម្លៃនិងការរួមចំណែកជាក់ស្តែង សមស្របនិងជំរុញទិសដៅយុទ្ធសាស្ត្ររបស់អាស៊ាន ផ្សារភ្ជាប់ជាមួយនឹងអាទិភាពអភិវឌ្ឍប្រទេសជាតិសម្រាប់ដំណាក់កាល២០២៦-២០៣០ ក៏ដូចទិសដៅរយៈពេលវែងរបស់វៀតណាម។
១៧-ប្រធានគណៈកម្មាធិការប្រចាំការនៃសន្និសីទអន្តរជាតិបណ្តាគណបក្សនយោបាយអាស៊ី (ICAPP) បានផ្ញើសារលិខិតជូនពរមហាសន្និបាតលើកទី១៤ សម្រេចជោគជ័យល្អប្រសើរ កត់សម្គាល់ពីតួនាទីសកម្មនិងការទទួលខុសត្រូវរបស់បក្សក្នុងការជំរុញការសន្ទនា ពង្រឹងការយោគយល់គ្នាទៅវិញទៅមកនិងកិច្ចសហប្រតិបត្តិការរវាងបណ្តាបក្សនយោបាយទូទាំងទ្វិបអាស៊ី។ វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលលេចធ្លោរបស់វៀតណាមពីការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយថាមវន្ត ស្ថិរភាពសង្គមនិងការលើកកម្ពស់ឋានៈអន្តរជាតិ ក្រោមការដឹកនាំរបស់បក្សយើង ទន្ទឹមនោះសម្ដែងការជឿជាក់មហាសន្និបាតលើកទី១៤របស់បក្សនឹងបន្តតម្រង់ទិសយុទ្ធសាស្ត្រសម្រាប់វិបុលភាព ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិនិងបង្កើនសមាហរណកម្មនិងកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់វៀតណាម។
១៨-អគ្គលេខាធិការសម្ព័ន្ធភាពសភា(IPU) បានផ្ញើសារលិខិតអបអរសាទរចំពោះមហាសន្និបាតទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនីស្តវៀតណាម ដោយវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសេដ្ឋកិច្ច-សង្គមដ៏លេចធ្លោរបស់វៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លង ក្រោមការដឹកនាំរបស់បក្ស កត់សម្គាល់ការរួមចំណែកយ៉ាងសកម្មនិងជាក់ស្តែងរបស់វៀតណាមចំពោះសកម្មភាពរបស់IPU ជាពិសេសក្នុងការជំរុញសន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍប្រកបដោយចីរភាពនិងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងសភាទាំងឡាយ ព្រមទាំងសម្តែងនូវក្តីទំនុកចិត្តវៀតណាមនឹងបន្តសម្រេចបាននូវសមិទ្ធផលធំធេងជាងទៀតនៅលើមាគ៌ាអភិវឌ្ឍក្នុងពេលខាងមុខ៕
យោងតាម៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម-ដាលីន
| ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយកស្តីទី: ហ្វិញហ្វាងម៉េន
លិខិតអនុញាតលេខ ៧៨៩/GP- BTTTTអាស្រ័យក្រសួងព័ត៌មាននិងសារគមនាគមន៍ផ្តល់នូវថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ សង្កាត់និញកេវ ក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម: quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព "សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពី websiteនេះ។

ពាក្យគន្លឹះ