ដំណាក់កាល ២០២១-២០២៥ សមាគមសហព័ន្ធនារីឃុំធើយហឹង ខំប្រឹងច្នៃប្រតិដ្ឋក្នុងការឃោសនាចលនាកម្មាភិបាល សមាជិកា នារីចូលរួមការពារគ្រឹះធារសតិអារម្មណ៍របស់បក្ស តស៊ូច្រានចោលបណ្តាទស្សនៈខុសឆ្គង បច្ចាមិត្ត។ តាមរយៈនោះ ជំរុញសេដ្ឋកិច្ច-សង្គមអភិវឧ្ឍជីវភាពសម្ភារៈនិងស្មារតីរបស់សមាជិកា នារីសន្សឹមៗកើនឡើង។
ជំរុញការឃោសនា
នៅពិធីប្រជុំជីវភាពជាប្រចាំរបស់ក្រុមសហការត្បាញលូស្បៃមុង ដោយសមាគមសហព័ន្ធនារីឃុំធើយហឹង ចាត់តាំងនៅភូមិ៤ កម្មាភិបាលសមាគមជូនដំណឹងដល់បងប្អូនអំពីចំណូល និងច្រកចេញផលិតផល។ កម្មាភិបាលសមាគម យកចិត្តទុកដាក់បញ្ចូលការឃោសនានូវគោលមាគ៌ារបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ បណ្តាចលនាប្រឡងប្រណាំងដោយសមាគមសហព័ន្ធនារីបំផុស។

សមាគមសហព័ន្ធនារីឃុំធើយហឹង កសាងច្រើនទម្រង់ជួយសមាជិកា នារីបង្កើនចំណូលស្ថិរភាពជីវភាព។ តាមរយៈនោះ រួមចំណែកកសាងពង្រឹងក្តីជំនឿរបស់សមាជិកា នារីក្នុងការដឹកនាំរបស់បក្ស។
យោងតាមសមមិត្ត ង្វៀងធីគីមថាញ អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ ប្រធានសមាគមសហព័ន្ធនារីឃុំ សមាគមជំរុញការឃោសនាបញ្ជ្រាបនិងចាត់តាំងអនុវត្តល្អគោលមាគ៌ារបស់បក្ស គោលនយោបាយក្រឹត្យច្បាប់របស់រដ្ឋដោយរូបភាពជាច្រើន។ តាមនោះ ពញ្ញាក់សេចក្តីស្នេហាមាតុភូមិប្រទេសជាតិក្នុងកម្មាភិបាល សមាជិកានិងប្រជាជន។ សកម្មចូលរួមរក្សាសន្តិសុខនយោបាយសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ ដំណាក់កាល ២០២១-២០២៥។ សមាគមសហព័ន្ធនារី ចាត់តាំងឃោសនាបាន១.១២៥លើក មានកម្មាភិបាល សមាជិកាចូលរួម ១៣.០០០លើកនាក់។
ទន្ទឹមនឹងឃោសនាផ្ទាល់មាត់ សមាគមសហព័ន្ធនារីឃុំនិងបណ្តាសាខាសមាគម កសាង២ទំព័រ fanpage, ១១ទំព័រ Facebook បុគ្គលនិង១០ក្រុម Zalo។ ពីដើមឆ្នាំ២០២១ មកដល់សព្វថ្ងៃ បានចុះផ្សាយដំណឹងនិងអត្ថបទ ជាង៣៩៦ លើបណ្តាញសង្គមអំពីខ្លឹមសារឃោសនាបណ្តាគោលការណ៍ គោលនយោបាយទាក់ទិនដល់នារី កុមារ និងសមភាពយេនឌ័រ បណ្តាទម្រង់សេដ្ឋកិច្ចប្រសិទ្ធភាព លើកទឹកចិត្តសមាជិកា នារីពង្រីកស្មារតីច្នៃប្រតិដ្ឋ បង្កើតអាជីព។
ឧបត្ថម្ភសមាជិកា នារីលើកកម្ពស់ជីវភាព
ទន្ទឹមនឹងការងារឃោសនា ចលនាសមាគមសហព័ន្ធនារីឃុំ ទាន់ពេលឧបត្ថម្ភកម្មាភិបាល សមាជិកា ប្រជាជនអភិវឌ្ឍការផលិត តាមការឧបត្ថម្ភបុលទុន កសាងបណ្តាទម្រង់ដោះស្រាយការងារធ្វើ ឧបត្ថម្ភកសាងផ្ទះមេត្តាធម៌។ ដំណាក់កាល ២០២១-២០២៥ សមាគមសហព័ន្ធនារីឃុំ ឧបត្ថម្ភកសាងនិងជួសជុលផ្ទះមេត្តាធម៌បាន១០ខ្នង ឧទេ្ទសនាមការងារធ្វើជូនបងប្អូននារី១.២០០រូប ឧបត្ថម្ភបងប្អូននារី ១៦រូប បង្កើតអាជីពសម្រេចជោគជ័យ។
ទន្ទឹមនឹងនោះ សមាគមគ្រប់គ្រង១៧ក្រុមបុលទុនធនាគារគោលនយោបាយសង្គម មានសមាជិកា៩៩៧រូប សរុបបំណុលជាង៤៩ពាន់លានដុង រក្សាបណ្តាសកម្មភាពហ៊ុនទុនបង្វិលជុំ ចលនាប្រឡងប្រណាំងប្រិតសំចៃតាមគំរូអ៊ំសរុបចំនួនប្រាក់កៀរគររាល់ឆ្នាំជាង២០០លានដុង។ តាមរយៈបណ្តាសកម្មភាពជំនួយមាន៨៩គ្រួសារនារីក្រ ក្បែរក្រ ឈានឡើងចាកផុតក្រ។ បណ្តាលទ្ធផលជាក់ស្តែងខាងលើបានរួមចំណែកកសាងពង្រឹងក្តីជំនឿរបស់កម្មាភិបាលសមាជិកានិងប្រជាជន ចំពោះការដឹកនាំរបស់បក្ស មិនស្តាប់ជនអាក្រក់អូសទាញធ្វើអំពើខុសឆ្គង បំពានច្បាប់។
តាមប្រសាសន៍សមមិត្ត ង្វៀងធីគីមថាញ សមាគមសហព័ន្ធនារីឃុំ បន្តយកចិត្តទុកដាក់ដឹកនាំ ចង្អុលការផ្សព្វផ្សាយមានប្រសិទ្ធភាពសេចក្តីសម្រេច ៣៥-NQ/TW ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ របស់ការិយាល័យនយោបាយ។ ក្នុងនោះ សមាគមនៅទាំងយកចិត្តទុកដាក់ឃោសនា លើកកម្ពស់ការយល់ដឹងរបស់កម្មាភិបាល សមាជិកានិងប្រជាជនអំពីតួនាទី ប្រការសំខាន់ នាទីនៃការងារការពារគ្រឹះធារសតិអារម្មណ៍របស់បក្ស តស៊ូច្រានចោលបណ្តាទស្សនៈខុសឆ្គង បណ្តាពាក្យមួលបង្កាច់របស់បច្ចាមិត្ត លាតត្រដាងល្បិចកលសំដៅប្រឆាំង បំបែកបំបាក់ផែនមហាសាមគ្គីទូទាំងជនជាតិ។ ទន្ទឹមនឹងនោះ ម្ចាស់ការបង្ការតស៊ូ រិះគន់បណ្តាកាការសំដែងឡើង “ការវិវត្តន៍”, “ ការបរិវត្តន៍” ក្នុងផ្ទៃក្នុង បន្តលើកកម្ពស់បើកទូលាយទម្រង់ឧបត្ថម្ភសមាជិកា នារីធ្វើសេដ្ឋកិច្ច ដោះស្រាយការងារធ្វើ ថែទាំសុខុមាលភាពសង្គម ជួយបងប្អូននារីចាកផុតពីភាពក្រីក្រ បង្កើនកម្រិតរស់នៅ៕
ដុងតឹម-ចន្ថា