មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

21/01/2026 - 09:14

លេខា​សាខា​សម្ព័ន្ធ​យុវជន​ជម្នះ​ការ​លំ​បា​ក​និង​ធ្វើ​តាម​គំ​រូ​អ៊ំ​ 

បង​ថា​ច់​ភឿង លេខា​សាខា​សម្ព័ន្ធ​យុវជន​ភូមិ​កញ្ចោង​ខាង​ត្បូង​ ឃុំ​តឹប​ង៉ាយ ខេត្ត​វិញ​ឡុង​ គឺ​ជា​គំ​រូ​លេច​ធ្លោ​ម្នាក់​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​អំ​ពី​ស្មារ​តី​ជម្នះ​ការ​លំ​បា​ក​ រៀន​សូ​ត្រ​ និង​ធ្វើ​តាម​ឧត្ដម​គតិ​ សីល​ធម៌​ ឥរិយា​បថ​ហូជី​មិញ​។​ ផ្ដើម​ពី​ស្ថាន​ភាព​គ្រួ​សារ​ក្បែរ​ក្រ​ បង​បាន​ខិត​ខំ​ប្រឹង​ប្រែង​ឈាន​ឡើង​ លំ​នឹង​ជីវ​ភាព​ ព្រម​ទាំង​ពង្រីក​តួ​នា​ទី​ជា​គំ​រូ​ ខ្នះ​ខ្នែង​ចលនា​សមា​ជិក​សម្ព័ន្ធ​យុវជន​និង​យុវជន​នៅ​ ភូមិ​ភាគ​ដើម្បី​រួម​គ្នា​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​និង​កសាង​ភូមិ​ស្រុក​។


បង​ថា​ច់​ភឿង កំ​ពុង​ឱ្យ​ចំ​ណី​គោ​។

សំ​ណេះ​សំ​ណា​ល់ជា​មួយ​យើង​ខ្ញុំ​ បង​ថា​ច់​ភឿង បាន​ឱ្យ​ដឹង​ អា​ស្រ័យ​ទទួល​បាន​ជំ​នួយគោ​មេ​ ២​ ក្បាល​ពី​គោល​នយោ​បាយ​ជន​ជាតិ​ ជីវ​ភាព​គ្រួ​សារ​លោក​បាន​លំ​នឹង​ជា​បណ្តើ​រៗ​ និង​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។​ ជា​មួយ​នឹង​ការ​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ពល​កម្ម​ផលិត​និង​រៀន​សូ​ត្រ​ ធ្វើ​តាម​ឧត្ដម​គតិ​ សីល​ធម៌​ ឥរិយា​បថ​ហូជី​មិញ​ លោក​ក៏​បាន​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​តឹប​ង៉ាយជូន​លិខិត​សរ​សើ​រ​។​

បង​ថា​ច់​ភឿង ធ្លាប់​ជា​គ្រួ​សារ​ក្បែរ​ក្រ​ ដែល​ទើប​តែ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ក្នុង​ឆ្នាំ​ ២​០​២​៤​។​ កាល​ពីមុន​ គ្រួ​សារ​បង​មាន​ការ​លំ​បា​ក​ខ្លាំង​ណា​ស់​ ជា​គ្រួ​សារ​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​គ្រួ​សារ​ក្រី​ក្រ​របស់​ភូមិ​។​ ប្រ​ពន្ធ​របស់​បង​ភឿង ជា​កម្ម​ការិនី​ដែល​មាន​ប្រាក់​ចំ​ណូលទាប​; រី​ឯ​បង​ភឿងវិញ​នៅ​ផ្ទះ​មើល​ថែ​ទាំ​កូន​ទាំង​ ២​ រៀន​សូ​ត្រ​ ព្រម​ទាំង​ឆ្លៀត​ធ្វើ​ការ​ឈ្នួល​តាម​រដូវ​កាល​។​ ទោះ​បី​អា​ចរក​ចំ​ណូល​បាន​ប្រ​ហែ​ល​ ២​០​០​.០​០​០​ ដល់​ ៣​០​០​.០​០​០​ ដុង​ក្នុង​មួយ​ថ្ងៃ​ ប៉ុន្តែ​ការ​ងារ​នោះ​មិន​មាន​ស្ថិរ​ភាព​ឡើយ​ ចំ​ណូល​របស់​ប្ដី​ប្រ​ពន្ធ​គាត់​ពី​រនាក់​គ្រាន់​តែ​ល្មម​សម្រាប់​ដោះ​ស្រាយ​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​តែ​ប៉ុណ្ណោះ​។​ បង​ថា​ច់​ភឿង ឱ្យ​ដឹង​៖ “ឆ្នាំ​កន្លង​ហើយ​ តាម​រយៈ​ប្រ​ភព​ទុន​គោល​នយោ​បាយ​ជន​ជាតិ​ គ្រួ​សារ​ខ្ញុំ​ទទួល​បាន​ជំ​នួយ​ថវិកា​ ២​៤​ លាន​ដុង​ ដើម្បី​ទិញ​គោ​ពូជ​ ២​ ក្បាល​ ក្នុង​ទម្រង់​ចិញ្ចឹម​គោ​វិល​ជុំ​សម្រាប់​គ្រួ​សារ​ខ្មែរ​ដែល​មាន​ការ​លំ​បា​ក​។​ ដោយ​សារ​មាន​ដី​ផលិត​តិច​តួច​ ខ្ញុំ​បាន​ឆ្លៀត​ប្រើ​ប្រាស់​ដី​តាម​ភ្លឺ​ប្រ​ឡាយ​និង​វាល​ស្មៅ​ធម្ម​ជាតិ​ ដើម្បី​កាត់​ស្មៅ​ឱ្យ​គោ​ សំ​ដៅ​បន្ថយ​ការ​ចំ​ណា​យ​។​ ក្រៅ​ពី​ពេល​ទៅ​ធ្វើ​ការ​ឈ្នួល​ ខ្ញុំ​ផ្តុំ​កម្លាំង​ថែ​ទាំ​ហ្វូង​គោ​ ដោយ​សង្ឃឹម​ថា​ គោ​នឹង​កើត​កូន​ ដើម្បី​បង្កើន​ប្រ​ភព​ចំ​ណូល​យូរ​អង្វែង​។​ សម្រាប់​គ្រួ​សារ​ខ្ញុំ​ គោ​ ២​ ក្បាល​នេះ​គឺ​ជា​ទ្រព្យ​សម្បត្តិ​ដ៏​មាន​តម្លៃ​ និង​ជា​កម្លាំង​ជុំ​រុញ​ជួយ​ឱ្យ​គ្រួ​សារ​ឈាន​ឡើង​ និង​គិត​គូរ​ឱ្យ​កូន​ៗ​រៀន​សូ​ត្រ​”។​

ក្រោយ​ពេល​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ បង​ថា​ច់​ភឿង បាន​បន្ត​បុល​ទុន​អា​ទិភាព​ចំ​នួន​ ១​០​០​ លាន​ដុង​ពី​ធនាគារ​គោល​នយោ​​បាយ​សង្គម​ ដើម្បី​សាង​សង់​ផ្ទះ​សម្បែង​ឱ្យ​បាន​សម​រម្យ​ ជួយ​គ្រួ​សារ​មាន​កន្លែង​រស់​នៅ​ស្ថិរ​ភាព​ និង​ស្ងប់​ចិត្ត​ក្នុង​ពល​កម្ម​ផលិត​។​ មិន​ត្រឹម​តែ​ខិត​ខំ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ប៉ុណ្ណោះ​ទេ​ គាត់​ថែ​ម​ទាំង​បំ​ពេញ​ល្អ​នូវ​តួ​នា​ទី​ជា​លេខា​សាខា​សម្ព័ន្ធ​យុវជន​ភូមិ​កញ្ចោង​ខាង​ត្បូង​ តែងបង្ហាញ​ស្មារ​តី​ជា​គំ​រូ​ និង​ខ្នះ​ខ្នែង​ចលនា​សមាជិក​សម្ព័ន្ធ​យុវជន​ និង​យុវជន​ឱ្យ​ជម្នះ​ការ​លំ​បា​ក​ ឈាន​ឡើង​ក្នុង​ជីវ​ភាព​។​

លោក​ វ៉​ថា​ញ់លី​ម លេខា​សាខា​បក្ស​ភូមិ​កញ្ចោង​ខាង​ត្បូង​ ឱ្យ​ដឹង​៖ “តាម​រយៈ​ការ​ជួយ​ឧបត្ថម្ភ​ពី​គោល​នយោ​បាយ​ជន​ជាតិ​ រួម​ជា​មួយ​ស្មារ​តី​ស៊ូ​ទ្រាំ​នឹង​ការ​លំ​បា​ក​ និង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ លោក​ ថា​ច់​ភឿង បាន​ឈាន​ឡើង​លំ​នឹង​ក្នុង​ជីវ​ភាព​។​ គាត់​គឺ​ជា​គំ​រូ​លេច​ធ្លោ​ក្នុង​ការ​រៀន​សូ​ត្រ​និង​ធ្វើ​តាមគំ​រូ​អ៊ំ​ សាយ​ភាយ​នូវ​ឆន្ទៈ​ឈាន​ឡើង​ក្នុង​ចំ​ណោម​សមា​ជិក​សម្ព័ន្ធ​យុវជន​និង​យុវជន​ខ្មែរ​ក្នុង​ភូមិ​”៕

                           សើុងម៉ា​ល័យ​ - ថា​ច់​ធី​

ចែករំលែកអត្ថបទ