លោក ឡេក្វាងតុង បានបញ្ជាក់ ការចូលរួមមហាសន្និបាតលើកទី ១៤ របស់បក្ស គឺជាការទទួលខុសត្រូវនយោបាយដ៏ធំធេងចំពោះបក្ស រដ្ឋអំណាច និងប្រជាជនទីក្រុង។ ព្រោះហេតុនោះ អ្នកតំណាងម្នាក់ៗគប្បីលើកកម្ពស់ស្មារតីទទួលខុសត្រូវ ពង្រីកបញ្ញាញាណ ចូលរួមផ្តល់យោបល់លើខ្លឹមសារឯកសារលើកជូនមហាសន្និបាត។
នៅថ្ងៃទី១៤ ខែមករា ប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុងកឹងធើ បានដឹកនាំកិច្ចប្រជុំគណៈប្រតិភូតំណាងទីក្រុងកឹងធើ ចូលរួមមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្ស (មហាសន្និបាត ១៤ របស់បក្ស)។

លោក ឡេក្វាងតុង លេខាគណៈកម្មាធិការបក្សទីក្រុងកឹងធើ ថ្លែងការណ៍ក្នុងកិច្ចប្រជុំគណៈប្រតិភូតំណាងទីក្រុងកឹងធើ ចូលរួមមហាសន្និបាត ១៤ របស់បក្ស។
ក្នុងកិច្ចប្រជុំនេះ លោក ដុងវុាំងថាញ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ បានបញ្ជ្រាបនូវសេចក្តីកំណត់សកម្មភាពមួយចំនួនរបស់អ្នកតំណាងចូលរួមមហាសន្និបាត ១៤ របស់បក្ស; ថ្នាក់ដឹកនាំការិយាល័យនៃគណៈកម្មាធិការបក្សទីក្រុង បានអនុម័តិសេចក្តីព្រាងផែនការរបស់គណៈប្រតិភូតំណាងទីក្រុងកឹងធើ ចូលរួមមហាសន្និបាត ១៤ របស់បក្ស។
ថ្លែងក្នុងកិច្ចប្រជុំ លោក ឡេក្វាងតុង លេខាគណៈកម្មាធិការបក្សទីក្រុង បានបញ្ជាក់ មហាសន្និបាត ១៤ របស់បក្ស គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់បំផុត មានអត្ថន័យកំណត់ទិសដៅយុទ្ធសាស្ត្រចំពោះការអភិវឌ្ឍរបស់ប្រទេសជាតិក្នុងដំណាក់កាលខាងមុខ។ ការចូលរួមមហាសន្និបាតមិនត្រឹមតែជាកិត្តិយស មោទនភាពរបស់អ្នកតំណាងម្នាក់ៗប៉ុណ្ណោះទេ នៅទាំងជាការទទួលខុសត្រូវនយោបាយដ៏ធំធេងរបស់អ្នកតំណាងម្នាក់ៗចំពោះបក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងទៀតផង។ ព្រោះហេតុនោះ តំណាងម្នាក់ៗគប្បីលើកកម្ពស់ស្មារតីទទួលខុសត្រូវ ពង្រីកបញ្ញាញាណ ចូលរួមផ្តល់យោបល់លើខ្លឹមសារឯកសារលើកជូនមហាសន្និបាត។ ទន្ទឹមនឹងនោះ អ្នកតំណាងគប្បីអនុវត្តម៉ឺងម៉ាត់នូវលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងកម្មវិធីធ្វើការរបស់មហាសន្និបាត។
មុននោះ គណៈប្រតិភូតំណាងទីក្រុងកឹងធើ ចូលរួមមហាសន្និបាត១៤ របស់បក្ស បានអញ្ជើញទៅគោរពបូជានៅបូជនីយដ្ឋានក្សត្រហុង និងស្តូបបដិមាលោកប្រធានហូជីមិញ ៕

អ្នកតំណាងអញ្ជើញទៅអុជធូបនៅបូជនីយដ្ឋានក្សត្រហុង។

គណៈប្រតិភូតំណាងទីក្រុងកឹងធើ ចូលរួមមហាសន្និបាត ១៤ របស់បក្ស អុជធូបគោរពវិញ្ញាណក្ខន្ធវីរបុរស វីរៈយុទ្ធជនពលីនៅទីបញ្ចុះសពយុទ្ធជនពលីទីក្រុងកឹងធើ។

គណៈប្រតិភូតំណាងទីក្រុងកឹងធើ ចូលរួមមហាសន្និបាត ១៤ របស់បក្ស
អញ្ជើញទៅគោរពបូជាស្តូបបដិមា លោកប្រធាហូជីមិញ។
ក្វឹកថាយ - វិមាន