តាមរយៈសកម្មភាពរបស់ក្លឹបផ្សព្វផ្សាយ អប់រំកែប្រែមុខសញ្ញានៅមូលដ្ឋានសាសនា ភូមិប្រខុប ឃុំង៉ូវឡាក ខេត្តវិញឡុង រយៈពេលកន្លង ឃើញថាចំណេះដឹងខាងច្បាប់របស់ប្រជាជនភូមិភាគមានការវិវត្តន៍ជាវិជ្ជមាន។ អាស្រ័យហេតុនោះ ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់បានរក្សារឹងមាំ ការប្រព្រឹត្តល្មើសច្បាប់បានបន្ថយគួរកត់សម្គាល់។

នគរបាលឃុំង៉ូវឡាក សហការជាមួយក្លឹបក្តាប់ពីស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់លើភូមិឋាន។
ព្រះតេជព្រះគុណ ថាច់រឿន ព្រះចៅអធិការវត្តប្រខុប ប្រធានក្លឹប មានថេរដីកា៖ “ក្លឹបបង្កើតនៅឆ្នាំ ២០២០ ដោយ មានសមាជិក ១៤ នាក់ ភាគច្រើនគឺជាសមាជិក គណៈកម្មការវត្ត។ ក្លឹបតែងសហការស្អិតល្មួតជាមួយនគរបាលឃុំនិងអង្គការមហាជននានាក្នុង ភូមិភាគដើម្បីផ្សព្វផ្សាយពីសីលធម៌ ផ្នត់រស់នៅដល់ពុទ្ធបរិស័ទនិងប្រជាជន ក្រោមប្រធានបទបង្ការប្រឆាំងបទល្មើស បាបគ្រោះសង្គមនិងអំពើហិង្សាគ្រួសារ៘ ផ្តល់ព័ត៌មានអំពីមុខសញ្ញា ប្រព្រឹត្តល្មើសច្បាប់ បាបគ្រោះសង្គម ជួយកងកម្លាំងនគរបាលភូមិភាគទប់ស្កាត់ ដោះស្រាយបានទាន់ពេល; ចាត់តាំងសកម្មភាព ពិភាក្សាអំពីប្រធានបទ ជួយគ្រួសារអប់រំកូនចៅលើកកម្ពស់ចំណេះដឹង ប្រុងប្រយ័ត្នដើម្បីកុំឱ្យធ្លាក់ខ្លួនក្នុងបាបគ្រោះសង្គម ប្រព្រឹត្តល្មើសច្បាប់៘ ចាប់ ពីបង្កើតក្លឹបមកទល់ពេលនេះ បានអប់រំដឹកនាំមុខសញ្ញា ១៨ នាក់ ដែលគ្មានមុខរបរច្បាស់លាស់ តែងជុំគ្នាយប់ជ្រៅ”។
លោកថាច់រ៉េន សមាជិកក្លឹបចែករំលែក៖ “តាមរយៈសកម្មភាពជារៀងរាល់ខែ យើងខ្ញុំក្តាប់ច្បាស់ពីស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ ពិសេសគឺ ក្នុងស្រទាប់យុវវ័យ។ ក្លឹបក៏បានផ្តោតទៅលើ ការចែករំលែកបទពិសោធន៍ ជាមួយនឹងអាណាព្យាបាល អំពីចិត្តគំនិតចំពោះវ័យជំទង់ ផ្តើមពីនោះចលនាកូនចៅអនុវត្តច្បាប់ ចៀសឆ្ងាយពីទម្លាប់មិនល្អ”។
វរសេនីយ៍ឯកបម្រុង សុើងថាយមិញ ប្រធាននគរបាលឃុំង៉ូវឡាក ឱ្យដឹង៖ “ដើម្បីសកម្មភាព របស់ក្លឹបបន្តទទួលបានលទ្ធផលល្អក្នុងការផ្សព្វផ្សាយច្បាប់ នគរបាលឃុំបានសហការចាត់តាំង ហ្វឹកហាត់ចំណេះដឹងច្បាប់ដល់សមាជិកជារឿយៗ រួមមានខ្លឹមសារដូច៖ ច្បាប់រដ្ឋប្បវេណី ច្បាប់បង្ការ ប្រឆាំងអំពើហិង្សាគ្រួសារ ច្បាប់ដីធ្លី (វិសោធនកម្ម) ៘ បានគួបផ្សំយ៉ាងប៉ិនប្រសប់ជាមួយនឹងចំណេះដឹងផ្នែកអភិវឌ្ឍសេដ្ឋកិច្ច ថែទាំសុខភាពបន្តពូជ ដើម្បីធ្វើឱ្យសកម្មភាពក្លឹបរស់រវើក បន្ថយភាពនឿយណាយ ធុញទ្រាន់”។
ជាមួយទិសដៅនាំមកភាពសុខសាន្តជូនប្រជាជន រយៈពេលខាងមុខ ក្លឹបបន្តផ្សព្វផ្សាយអប់រំកែប្រែមុខសញ្ញានៅនឹងមូលដ្ឋានសាសនាភូមិប្រខុប ទន្ទឹមនឹងនោះ បង្កើនការផ្សព្វផ្សាយច្បាប់ដល់ប្រជាជន និងគួបផ្សំជាមួយសកម្មភាពអង្គការមហាជន រដ្ឋអំណាច ដើម្បីផ្សព្វផ្សាយមានប្រសិទ្ធភាពនូវចំណេះដឹងច្បាប់សំដៅទប់ស្កាត់កុំឱ្យកើតមានបាបគ្រោះសង្គម។
សើុងម៉ាល័យ - លីសៀ