ថ្មីៗនេះ ប្រធានគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ បានចេញសេចក្តីសម្រេចផ្តល់សច្ចាប័ន លើគម្រោងជួសជុល កេរដំណែលប្រវត្តិសាស្រ្តជាតិ វត្តក្របីឃ្លៀច ឃុំតឹងឡុក ដោយសរុបថវិកា វិនិយោគកសាងជិត ២,៣ ពាន់លានដុង ពីប្រភពទុនកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិច។

វត្តក្របីឃ្លៀច កំពុងចាប់ផ្តើមជួសជុល។
តាមរយៈនោះ ផ្នែកសំណង់ដែលត្រូវអភិរក្ស ជួសជុល កែលម្អនិងកសាងឡើងវិញ មានដូច៖ ឧបដ្ឋានសាលា រោងភត្ត កសាងថ្មីផ្លូវចូលទៅឈាបនដ្ឋាន និងជួសជុលឈាបនដ្ឋាន។ ទន្ទឹមនឹងនោះ កែលម្អរបៀងនិងកាំជណ្ដើរចេតិយអតីត ព្រះឧបជ្ឈាយ៍ ហឺវញ៉ែម អតីតព្រះចៅអធិការវត្តក្របីឃ្លៀច អតីតអនុប្រធានរណសិរ្សជនជាតិរំដោះភាគខាងត្បូង (១៩៦៤-១៩៦៦)។

វត្តក្របីឃ្លៀច កំពុងចាប់ផ្តើមជួសជុល។
វត្តក្របីឃ្លៀច បានក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ទទួលស្គាល់ជាកេរដំណែលប្រវត្តិសាស្រ្តថ្នាក់ជាតិឆ្នាំ ២០១៧។ ក៏ដូចជាវត្តទក្ខិណនិកាយខ្មែរដទៃទៀតនៅខេត្តកាម៉ាវ វត្តក្របីឃ្លៀច ជាវត្តមួយមានប្រពៃណីបដិវត្តន៍ ជាកន្លែងលាក់បំពួនកម្មាភិបាលសកម្មភាពក្នុងសម័យសង្រ្គាមទាំងពីរលើក។ មានព្រះសង្ឃជាច្រើនបួសក្នុងវត្ត បានភ្ញាក់រលឹកក្នុងការចលនាបដិវត្តន៍ ក្នុងនោះ មានព្រះសង្ឃមួយចំនួនអង្គបានលាចាកសិក្ខាបទ ហើយក្លាយជាកម្មាភិបាលស្នូលរបស់ភូមិភាគ៕
យ្វីអាញ់-ដាលីន