អនុវត្តទិសដៅកសាងភូមិឋាន “ឃុំ សង្កាត់គ្មានគ្រឿងញៀន” ដំណាក់កាល២០២៥ - ២០៣០ នគរបាលខេត្តកាម៉ាវ បានរៀបចំព្រមៗគ្នានូវវិធានការជាច្រើនយ៉ាងប្តូរផ្តាច់ ជំហានដំបូងនាំមកប្រសិទ្ធភាពជាវិជ្ជមាន។

កងកម្លាំងនគរបាលខេត្តកាម៉ាវ ផ្សព្វផ្សាយច្បាប់អំពីបង្ការប្រឆាំងគ្រឿងញៀនដល់សិស្សា
នុសិស្សនៅតាមទីតាំងសាលារៀន។
ឆ្នាំ២០២៥ ទូទាំងកងកម្លាំងនគរបាលខេត្តកាម៉ាវ ដាក់ចេញទិសដៅកសាងយ៉ាងហោចណាស់ ២០% ឃុំ សង្កាត់សម្រេចបទដ្ឋាន “គ្មានគ្រឿងញៀន”។ ឆ្លងតាមរយៈនោះ មាន ៦៤ ឃុំ សង្កាត់ចុះឈ្មោះកសាងភូមិឋាន “ឃុំ សង្កាត់គ្មានគ្រឿងញៀន” និងចាត់តាំងពិធីចេញដំណើរអនុវត្តចំណុចខ្ពស់ បង្ហាញពីការប្តេជ្ញាចិត្តក្នុងការបង្ការ ប្រឆាំងនិងទប់ស្កាត់បាបគ្រោះគ្រឿងញៀន។ កងកម្លាំងនគរបាលទូទាំងខេត្ត បានធ្វើការផ្សព្វផ្សាយច្បាប់រាប់រយលើកអំពីការបង្ការ ប្រឆាំងគ្រឿងញៀន ទាក់ទាញប្រជាជនចូលរួមជាង ៥០.០០០ លើកនាក់ រួមចំណែកលើកកម្ពស់ស្មារតីភ្ញាក់រលឹក ទំនួលខុសត្រូវរបស់ប្រជាជនក្នុងការទប់ស្កាត់បាបគ្រោះគ្រឿងញៀនពីដំបូងនិងពីចម្ងាយ។
តាមប្រសាសន៍វរសេនីយ៍ឯកបម្រុង ឌាំងវុាំងហឺវ ប្រធានការិយាល័យប៉ូលិសស៊ើបអង្កេតឧក្រិដ្ឋកម្មគ្រឿងញៀន នគរបាលខេត្តកាម៉ាវ ក្នុងការគ្រប់គ្រងត្រួតពិនិត្យ កងកម្លាំងនគរបាលបាន ពិនិត្យឡើងវិញ ធ្វើតេស្ដរាប់ពាន់លើកនាក់ដែលមានការសង្ស័យ រកឃើញទាន់ពេល កសាងសំណុំរឿងគ្រប់គ្រងអ្នកសេពគ្រឿងញៀន អ្នកប្រើប្រាស់ខុសច្បាប់គ្រឿងញៀន; ពិន័យរដ្ឋបាលបញ្ជូនទៅផ្តាច់ញៀនចាប់បង្ខំនិងស្ម័គ្រចិត្ដរាប់រយករណី ជាជំហានៗបន្ថយបាន “ប្រភពតម្រូវការ” គ្រឿងញៀនលើភូមិឋាន។ ទន្ទឹមនឹងនោះ ការពុះពារបង្ការប្រឆាំងឧក្រិដ្ឋកម្មគ្រឿងញៀនបន្តបានបង្កើនជាមួយនឹងស្មារតីមិនលើកលែង ឆ្លងតាមរយៈនោះ រកឃើញកម្ចាត់រាប់រយករណី ធ្វើបណ្ដឹងជនជាប់ចោទដែលពាក់ព័ន្ធដល់គ្រឿងញៀន រឹបអូសគ្រឿងញៀនគ្រោះថ្នាក់ជាច្រើនប្រភេទ រួមចំណែកទប់ស្កាត់និងបន្ថយឧក្រិដ្ឋកម្មចាប់ពីមូលដ្ឋាន។
អាស្រ័យផ្សព្វផ្សាយព្រមៗគ្នា និងប្តូរផ្តាច់នូវវិធានការបង្ការ ប្រយុទ្ធប្រឆាំងនិងគ្រប់គ្រងគ្រឿង ញៀនឆ្នាំ ២០២៥ ខេត្តកាម៉ាវមាន ១៩ ឃុំសម្រេចបទដ្ឋានជាភូមិឋានឃុំគ្មានគ្រឿងញៀន ស្រូបអត្រា ៣១,២៥% នៃឃុំ សង្កាត់សរុបទូទាំងខេត្ត។ វរសេនីយ៍ឯក ចូវក្វឹកហ្វី នាយករងនគរបាលខេត្តកាម៉ាវ វាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវ ការប្តូរផ្តាច់របស់គណៈកម្មាធិការគ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែកនិងកងកម្លាំងនគរបាលមូលដ្ឋានក្នុងការកសាងភូមិឋានឃុំ សង្កាត់គ្មានគ្រឿងញៀន។ សមមិត្ត បញ្ជាក់៖ ក្នុងឆ្នាំ ២០២៥ នគរបាលខេត្តអនុវត្តសម្រេច ៣១,២៥% ឃុំ សង្កាត់គ្មានគ្រឿងញៀន ផ្លោះ ១១,២៥% ភាគកម្រិតដាក់ចេញ។ ចំពោះភូមិឋានណាដែលមិនទាន់គ្រប់លក្ខណៈទទួលស្គាល់ ត្រូវតែប្តូរផ្តាច់ ផ្សព្វផ្សាយព្រមៗគ្នានូវវិធានការបង្ការ ប្រយុទ្ធប្រឆាំងនិងគ្រប់គ្រងគ្រឿងញៀន; កៀរគរកម្លាំងសរុបនៃទូទាំងប្រព័ន្ធនយោបាយ ប្រជាជនក្នុងការបង្ការប្រឆាំងគ្រឿងញៀន; ជំរុញការផ្សព្វផ្សាយបង្ការក្នុងសង្គម។ ប្តេជ្ញាចិត្តកសាងភូមិឋាន សុវត្ថិភាព ល្អប្រសើរ គ្មានគ្រឿងញៀន រួមចំណែកធានាសន្តិសុខ សណ្តាប់ធ្នាប់ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាពរបស់ខេត្ត៕
យ្វីអាញ - ហឺវឌែ - លីសៀ