ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

23/12/2025 - 07:12

ក្រុង​កឹង​ធើ៖ ចាត់​តាំង​ពិធី​ជួប​ជុំ​រំលឹក​ខួប​អនុ​ស្សាវ​រី​យ៍ទិវា​បង្កើត​កង​ទ័ព​ប្រ​ជា​ជន​វៀតណាម​ 

ក្នុង​អំ​ឡុង​ពេល​ ៨១ ឆ្នាំ​កន្លង​ កង​ទ័ព​ប្រ​ជា​ជន​វៀតណាម​ រួម​ជា​មួយ​ប្រ​ជា​ជន​ទាំង​មូល​ បង្កើត​បាន​នូវ​ជ័យ​ជម្នះ​ដ៏​អស្ចារ្យ​ក្នុង​បុព្វ​ហេ​តុ​តស៊ូ​រំ​ដោះ​ប្រ​ជា​ជាតិ​ បំពេញ​កាតព្វ​កិច្ច​អន្តរ​ជាតិ​ដ៏​ឧត្តុ​ង្គឧត្តម​ កសាង​និង​ការ​ពារ​មា​តុ​ភូមិ​វៀត​ណាម​សង្គម​និយម​។

នា​ព្រឹក​ថ្ងៃ​ទី​ ២២ ខែ​ធ្នូ​ បញ្ជា​ការ​ដ្ឋាន​យោធា​ទី​ក្រុង​កឹង​ធើ បាន​រៀប​ចំ​ពិធី​ជួប​ជុំ​រំលឹក​ខួប​អនុ​ស្សាវ​រី​យ៍ ៨១ ឆ្នាំ​ទិវា​បង្កើត​កង​ទ័ព​ប្រ​ជា​ជន​វៀតណាម​ (២២/១២/១៩៤៤ - ២២/១២/២០២៥) និង​ ៣៦ ឆ្នាំ​ទិវា​ការ​ពារ​ប្រ​ទេស​ទូ​ទាំង​ប្រ​ជា​ជន​ (២២/១២/១៩៨៩ - ២២/១២/២០២៥)។

អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​មាន​លោក​ ឧត្តម​សេនីយ៍​ទោ​ ង្វៀង​ស្វឹង​យ៉ាក់ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ មេ​បញ្ជា​ការ​យោធ​ភូមិ​ភាគ​ ៩; លោក​ ដុង​វ៉ាំងថា​ញ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ; លោក​ ត្រឿង​កាញ់​ត្វៀង​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ។

វរ​សេនីយ៍​ឯក​ ហ្វិញ​វ៉ាំងហ៊ុង សមាជិក​គណៈ​អចិន្ត្រៃ​យ៍នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ មេ​បញ្ជា​ការ​នៃ​ទី​បញ្ជា​ការ​យោធា​ក្រុង​កឹង​ធើ ជូន​គ្រឿង​ឥស្សរិយ​យស​យុទ្ធ​ជន​រុង​រឿង​ដល់​បុគ្គល​។

នៅ​ក្នុង​ពិធី​ជួប​ជុំ​ តំណាង​ទាំង​ឡាយ​បាន​រំលឹក​ឡើង​នូវ​ប្រពៃណី​វីរ​ភាព​របស់​កង​ទ័ព​ប្រ​ជា​ជន​វៀតណាម​ ក្នុង​អំ​ឡុង​ពេល​ ៨១ ឆ្នាំ​កសាង​ ប្រ​យុទ្ធ​និង​រីក​ចម្រើន​។ ថ្ងៃ​ទី​ ២២ ខែ​ធ្នូ​ ឆ្នាំ​១៩៤៤ លោក​ប្រ​ធាន​ហូជី​មិញ​ បាន​ចេញ​បទ​បញ្ជា​បង្កើត​ក្រុម​វៀតណាម​ឃោស​នា​រំ​ដោះ​កង​ទ័ព​ - ដើម​កំ​ណើត​របស់​កង​ទ័ព​ប្រ​ជា​ជន​វៀតណាម​ ហើយ​ប្រ​គល់​ភារ​កិច្ច​ឱ្យ​សម​មិត្ត​ វ៉ូ​ង្វៀង​យ៉ាប ជា​អ្នក​បញ្ជា​ការ​។ ក្នុង​អំ​ឡុង​ពេល​ ៨១ ឆ្នាំ​កន្លង​ ក្រោម​កា​រដឹក​នាំ​ដាច់​ណាត់​ និង​ដោយ​ផ្ទាល់​លើ​គ្រប់​វិស័យ​របស់​បក្ស​ ទទួល​បាន​ការ​ស្រ​ឡាញ់​ ឧបត្ថម្ភ​គាំ​ទ្រ​របស់​ប្រ​ជា​ជន​ បន្ត​វេន​និង​ពង្រីក​ប្រពៃណី​ស្នេហា​ជាតិ​ សិល្បៈ​យោធា​របស់​ប្រ​ជា​ជាតិ​ ព្រម​ទាំង​ឆ្លង​កាត់​ការ​លំបាក​និង​បញ្ហា​ប្រ​ឈម​ជា​ច្រើន​ កង​ទ័ព​ប្រ​ជា​ជន​វៀតណាម​រួម​ជា​មួយ​នឹង​ប្រ​ជា​ជន​ទាំង​មូល​ បង្កើត​បាន​នូវ​ជ័យ​ជម្នះ​ដ៏​អស្ចារ្យ​ក្នុង​បុព្វ​ហេ​តុ​តស៊ូ​រំ​ដោះ​ប្រ​ជា​ជាតិ​ បំពេញ​កាតព្វ​កិច្ច​អន្តរ​ជាតិ​ដ៏​រុង​រឿង​ ឧត្តុ​ង្គឧត្តម​ កសាង​និង​ការ​ពារ​មា​តុ​ភូមិ​វៀតណាម​សង្គម​និយម​។

ដោយ​ពង្រីក​ប្រពៃណី​របស់​អង្គ​ភាព​ ដែល​ទទួល​ពាន​រង្វាន់​ វី​រៈបុរស​នៃ​កម្លាំង​ប្រ​ដាប់​អា​វុធ​ប្រ​ជា​ជន​ចំ​នួន​ ២ លើក​ ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង​ គណៈ​កម្មា​ធិ​ការ​បក្ស​ និង​បញ្ជា​ការ​ដ្ឋាន​យោធា​ក្រុង​កឹង​ធើ តែង​អនុ​វត្ត​បាន​ល្អ​នូវ​តួ​នា​ទី​ជា​សេ​នា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​ក្នុង​កា​រក​សាង​ខឿន​ការ​ពារ​ប្រ​ទេស​ទូ​ទាំង​ប្រ​ជា​ជន​ កសាង​តំបន់​ការ​ពារ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​រឹង​មាំ​; កសាង​កម្លាំង​បម្រុង​កំ​ណែន​ដ៏​ខ្លាំង​ក្លា​ និង​កម្លាំង​ប្រ​ជា​ស្វ័យការ​ពារ​ធំ​ទូ​លាយ​; រក្សា​និង​អនុ​វត្ត​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​ការ​ងារ​ត្រៀម​លក្ខ​ណៈប្រ​យុទ្ធ​ និង​ហ្វឹកហ្វឺន​; សហ​ការ​ជា​មួយ​កម្លាំង​នគរ​បាល​ដើម្បី​រក្សា​សន្តិ​សុខ​នយោបាយ​ និង​សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​...។ កម្លាំង​ប្រ​ដាប់​អា​វុធ​ទី​ក្រុង​ ក៏​បាន​អនុ​វត្ត​ល្អ​នូវ​កា​រងា​រគោល​នយោបាយ​ និង​ប្រ​ជា​ចលនា​មហា​ផង​ដែរ​។

អ្នក​តំណាង​ថត​រូប​អនុ​ស្សាវ​រី​យ៍ ក្នុង​ពិធី​ជួប​ជុំ​រំលឹក​ខួប​អនុ​ស្សាវ​រី​យ៍ ៨១ ឆ្នាំ​ទិវា​បង្កើត​កង​ទ័ព​ប្រ​ជា​ជន​វៀតណាម​ និង​ ៣៦ ឆ្នាំ​ទិវា​ការ​ពារ​ប្រ​ទេស​ទូ​ទាំង​ប្រ​ជា​ជន​ អា​ស្រ័យ​ដោយ​គណះបញ្ជា​ការ​យោធា​ក្រុង​កឹង​ធើចាត់​តាំង​។

ស្រប​ក្នុង​ឱ​កាស​នេះ​ ថ្នាក់​ដឹក​នាំ​នៃ​គណះបញ្ជា​ការ​យោធា​ក្រុង​កឹង​ធើ ទទួល​ការ​ផ្ទេរ​សិទ្ធិ​ពី​ប្រ​ធាន​រដ្ឋ​នៃ​សា​ធារ​ណ​រដ្ឋ​សង្គម​និយម​វៀតណាម​ ជូន​គ្រឿង​ឥស្សរិយ​យស​ យុទ្ធ​ជន​រុង​រឿង​ លេខ​ ១, លេខ​ ២ និង​លេខ​ ៣ ដល់​បុគ្គល​ចំ​នួន​ ៣០ នាក់​។

* សម្ព័ន្ធ​យុវជន​មូល​ដ្ឋាន​នៃ​កង​វរ​សេ​នា​ធំ​ ៩៣២ ទើប​ចាត់​តាំង​ពិធី​ចង​សម្ព័ន្ធ​ភាព​ជា​មួយ​សម្ព័ន្ធ​យុវជន​សា​លា​អនុ​មហា​វិទ្យា​ល័យ​កឹង​ធើ ក្នុង​ឱ​កាស​រំលឹក​ខួប​អនុ​ស្សាវ​រី​យ៍ ៨១ ឆ្នាំ​ទិវា​បង្កើត​កង​ទ័ព​ប្រ​ជា​ជន​វៀតណាម​ និង​ ៣៦ ឆ្នាំ​ទិវា​ការ​ពារ​ប្រ​ទេស​ទូ​ទាំង​ប្រ​ជា​ជន​។

អង្គ​ភាព​ទាំង​ពីរ​បាន​ចុះ​ហត្ថ​លេខា​លើ​ខ្លឹម​សារ​ សហ​ការ​អប់​រំ​ប្រពៃណី​បដិវត្តន៍​ ទឹក​ចិត្ត​ស្នេហា​ជាតិ​ ស្មារតី​មោទនភាព​ និង​ភាព​ថ្លៃ​ថ្នូរ​របស់​ប្រ​ជា​ជាតិ​ជូន​សមាជិក​សម្ព័ន្ធ​យុវជន​ និង​យុវជន​; ឧបត្ថម្ភ​និង​ចែក​រំលែក​បទ​ពិសោធន៍​ក្នុង​ការ​ងារ​សម្ព័ន្ធ​យុវជន​; អនុ​វត្ត​នូវ​សំណង់​និង​ផ្នែក​នៃ​ការ​ងារ​យុវជន​; ចាត់​តាំង​សកម្ម​ភាព​វប្ប​ធម៌​ សិល្បៈ​ និង​កី​ឡា​...។

* សមាគម​អតីត​យុទ្ធ​ជន​គ្រប់​លំ​ដាប់​ថ្នាក់​នៃ​ក្រុង​កឹង​ធើ បាន​សហ​ការ​ចាត់​តាំង​ជាង​ ១០០ លើក​អំ​ពី​អប់​រំ​ប្រពៃណី​កង​ទ័ព​ប្រ​ជា​ជន​វៀតណាម​ កម្លាំង​ប្រ​ដាប់​អា​វុធ​ទី​ក្រុង​កឹង​ធើ និង​ប្រពៃណី​ស្រុក​កំ​ណើត​ជូន​សមាជិក​សម្ព័ន្ធ​យុវជន​ យុវជន​ និង​សិស្សា​នុសិស្ស​ជាង​ ១៤.៦០០ នាក់​ ស្រប​ក្នុង​ឱ​កាស​រំលឹក​ខួប​អនុ​ស្សាវ​រី​យ៍ ៨១ ឆ្នាំ​ទិវា​បង្កើត​កង​ទ័ព​ប្រ​ជា​ជន​វៀតណាម​ និង​ ៣៦ ឆ្នាំ​ទិវា​ការ​ពារ​ប្រ​ទេស​ទូ​ទាំង​ប្រ​ជា​ជន​ និង​ ៣៦ ឆ្នាំ​ទិវា​បង្កើត​សមាគម​អតីត​យុទ្ធ​ជន​វៀតណាម​ (៦/១២/១៩៨៩ - ៦/១២/២០២៥)។

សមាគម​អតីត​យុទ្ធ​ជន​គ្រប់​លំ​ដាប់​ថ្នាក់​ទី​ក្រុង​ ក៏​បាន​សហ​ការ​ពិនិត្យ​ជំងឺ​ និង​ផ្តល់​ថ្នាំ​ដោយ​ឥត​គិត​ថ្លៃ​ជូន​ប្រ​ជា​ជន​ចំ​នួន​ ៥៦០ នាក់​; ចាត់​តាំង​ទៅ​សួរ​សុខ​ទុក្ខ​ និង​ជូន​អំ​ណោយ​ដល់​គ្រួ​សា​រគោល​នយោបាយ​ និង​សមាជិក​អតីត​យុទ្ធ​ជន​ដែល​មាន​ជីវ​ភាព​លំបាក​ជាង​ ៨៦៥ គ្រួ​សារ​; ជូន​អំ​ណោយ​ ៥០០ ចំណែក​ដល់​សិស្សា​នុសិស្ស​ដែល​ជម្នះ​ការ​លំបាក​និង​រៀន​ពូ​កែ​...។

ផាមទ្រុង​-ចន្ថា​

ចែករំលែកអត្ថបទ