គណៈចង្អុលការធ្វើសមយុទ្ធតំបន់ការពារទីក្រុងកឹងធើ បានរៀបចំធ្វើសមយុទ្ធការពារតំបន់នៅគណៈបញ្ជាការដ្ឋានការពារតំបន់២-វីតឹង គណៈបញ្ជាការកងទ័ពការពារព្រំដែន និងធ្វើសមយុទ្ធប្រយុទ្ធក្នុងតំបន់ការពារនៅសង្កាត់វីថាញក្នុងតំបន់ការពារ ឆ្នាំ២០២៥។

អ្នកតំណាងអញ្ជើញចូលរួមក្នុងឱកាសធ្វើសមយុទ្ធនៅគណៈបញ្ជាការការពារតំបន់២-វីតឹង។
អញ្ជើញចូលរួមក្នុងពិធីបើកសមយុទ្ធនៅគណៈបញ្ជាការការពារតំបន់២-វីតឹង មានឧត្តមសេនីយទោ ង្វៀងស្វឹងយ៉ាក់ អនុលេខាគណៈកម្មាធិការបក្ស មេបញ្ជាការយោធភូមិភាគ៩ ប្រធានគណៈចង្អុលការសមយុទ្ធតំបន់ការពារយោធភូមិភាគ៩និងតំបន់ការពារ; លោកឧត្តមសេនីយ៍ត្រី ជីមថុងញ៉ឹក មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគ៩ អនុប្រធានគណៈចង្អុលការតំបនការពារយោធភូមិភាគ៩និងតំបន់ការពារ; លោកឧត្តមសេនីយ៍ត្រី ក្វាច់វុាំងញ៉មេបញ្ជាការរងយោធភូមិភាគ៩; លោកឧត្តមសេនីយ៍ត្រី ត្រឹងង៉ុកហ៊ឺវ មេបញ្ជាការរងកងទ័ពការពារព្រំដែន; លោកដុងវ៉ាំងថាញ អនុលេខាប្រចាំការគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ; លោក ត្រឿងកាញ់តៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ប្រធានគណៈចង្អុលការ សមយុទ្ធតំបន់ការពារទីក្រុង; លោកត្រឹង វុាំងហ្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុងកឹងធើ...។
ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ អញ្ជើញចូលរួមក្នុងពិធីបើកនៅគណៈបញ្ជាការកងទ័ពការពារព្រំដែននៅសង្កាត់វីថាញ។
មានប្រសាសន៍ក្នុងឱកាសបើកសមយុទ្ធ លោកត្រឿងកាញ់តៀង សំណូមពរគណៈចង្អុលការស្ថាប័ន គណៈចង្អុលការ ថ្នាក់ដឹកនាំគ្រប់ស្ថាប័ននិងអង្គភាព គប្បីម្ចាស់ការច្នៃប្រតិដ្ឋយ៉ាងហ្មត់ចត់ក្នុងកិច្ចប្រតិបត្តិការ; ដាក់ចេញស្ថានកាណ៍ជាក់ស្តែង សមស្របនឹងការប្រែប្រួលនៃសមយុទ្ធ; ត្រួតពិនិត្យនិងតាមដាន ដើម្បីណែនាំការធ្វើសមយុទ្ធបានឆាប់រហ័ស ត្រឹមត្រូវតាមសេចក្តីកំណត់នៃផែនការសមយុទ្ធ។ សមាជិកគណៈចង្អុលការបង្កើនការត្រួតពិនិត្យដាស់តឿន ដោះស្រាយបញ្ហាប្រឈមបានទាន់ពេល ធានាការធ្វើសមយុទ្ធត្រឹមត្រូវតាមផែនការ សុត្ថិភាពទាំងមនុស្សនិងការបំពាក់សព្វាវុធ។
ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ សំណូមពរគណៈចង្អុលការការពារតំបន់២-វីតឹង គណៈបញ្ជាការកងទ័ពការពារព្រំដែននៅសង្កាត់វីថាញ បន្តបញ្ជ្រាបផ្សព្វផ្សាយស៊ីជម្រៅភារកិច្ច អនុវត្តត្រូវតាមគោលបំណងផែនការធ្វើសមយុទ្ធដែលបានអនុម័តិ។ បញ្ជាការដ្ឋានយោធាទីក្រុង ស្ថាប័ន ប្រចាំការគណៈចង្អុលការ គប្បីបន្តការច្បាមភូមិសាស្ត្រ ជួយណែនាំកងកម្លាំងអនុវត្តសម្រេចល្អភារកិច្ចរាល់ដំណាក់កាលក្នុងការអនុវត្តសមយុទ្ធ។ កងកម្លាំងទាំងអស់ដែលចូលរួមធ្វើសមយុទ្ធ គប្បីសិក្សាច្បាស់លាស់នូវខ្លឹមសារពេលវេលា បរិយាកាសនៃស្ថានការណ៍; ច្បាមគោលការណ៍ លក្ខន្តិកៈបទប្បញ្ញត្តិ មុខងារភារកិច្ចធ្វើសមយុទ្ធ; ធានាសន្តិសុខ សុវត្ថិភាពក្នុងដំណាក់ការធ្វើសមយុទ្ធ…។
សមយុទ្ធការពារថ្នាក់តំបន់របស់អង្គភាពនឹងប្រព្រឹត្តទៅអំឡុង២ថ្ងៃ ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៨ ខែវិច្ឆិកា។ អង្គភាពក៏បានរៀបចំខ្លឹមសារសមយុទ្ធចំនួន៥៥ អំពីដំណើការយន្តការ លំហាត់ហ្វឹកហ្វឺន ធ្វើបទបង្ហាញនិងការបញ្ចាំងវីដេអូឃ្លីប។ ការធ្វើសមយុទ្ធលើកនេះ អគ្គមេបញ្ជាការដ្ឋានយោធភូមិភាគ៩ បានជ្រើសរើសធ្វើមុន ធ្វើជាគំរូសម្រាប់ដកបទពិសោធន៍រួមក្នុងទូទាំងយោធភូមិភាគ៩និងក្រសួងការពារជាតិ៕
ប្រភពៈ baocantho.com.vn-មុនី