ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

27/10/2025 - 20:51

រដ្ឋ​មន្ត្រី​ក្រ​សួង​មហា​ផ្ទៃ ចុះ​ហត្ថ​លេខា​លើ​ឯក​សារ​សំ​យោគ​លេខ ០៨​/VBHN​-BNV ប្រ​កាស​ឱ្យ​ប្រើ​សា​រា​ចរ​ណែ​នាំ​ស្តី​ពី​ការ​ចាត់​និង​សកម្ម​ភាព​របស់​ភូមិ និង​ក្រុម​ប្រ​ជា​ជន​ក្រុង 

យោង​តាម​ឯក​សារ​នេះ ភូមិ​ត្រូវ​បាន​ចាត់​តាំង​ឡើង​នៅ​តាម​ឃុំ​និង​ចំ​ណុះ​ឃុំ។ ក្រុម​ប្រ​ជា​ជន​ក្រុង​ត្រូវ​បាន​ចាត់​តាំង​ឡើង​នៅ​តាម​ទី​ប្រ​ជុំ​ជន​ឬ​សង្កាត់​និង​ចំ​ណុះ​ទី​ប្រ​ជុំ​ជន​ឬ​សង្កាត់។

សា​រា​ចរ​នេះ​ក៏​បាន​កំ​ណត់​ច្បាស់​ថា ភូមិ​និង​ក្រុម​ប្រ​ជា​ជន​ក្រុង មិន​មែន​ជា​ថ្នាក់​រដ្ឋ​បាល​ទេ គឺ​ជា​អង្គ​ការ​ស្វយ័​គ្រប់​គ្រង​របស់​សហ​គមន៍​ប្រ​ជា​ជន​ដែល​រស់​នៅ​រួម​គ្នា​ក្នុង​មណ្ឌល​មួយ​នៅ​តាម​ឃុំ សង្កាត់ ទី​ប្រ​ជុំ​ជន (ហៅ​រួម​ថា ថ្នាក់​ឃុំ); ជា​កន្លែង​អនុវត្ត​ប្រ​ជា​ធិប​តេយ្យ​ដោយ​ផ្ទាល់ និង​ទូ​លំ​ទូ​លាយ ដើម្បី​ពង្រឹង​ទម្រង់​សកម្ម​ភាព​ស្វយ័​គ្រប់​គ្រង អង្គ​ការ​ឬ​ប្រ​ជា​ជន​អនុវត្ត​គោល​ការណ៍ គោល​មា​គ៌ា​របស់​បក្ស គោល​នយោ​បាយ ច្បាប់​របស់​រដ្ឋ និង​ភារ​កិច្ច​ដែល​ថ្នាក់​លើ​ប្រ​គល់​ជូន។

គ្មាន​គោល​ការណ៍​ចែក​ភូមិ ក្រុម​ប្រ​ជា​ជន​ក្រុង​ដែល​កំ​ពុង​សកម្ម​ភាព​លំ​នឹង​ឡើយ; អនុ​ការ​រួម​បញ្ចូល​តែ​បណ្តា​ភូមិ ក្រុម​ប្រ​ជា​ជន​ក្រុង​ណា​ដែល​សម​ស្រប​នឹង​លក្ខ​ខណ្ឌ​លក្ខណៈ​ពិ​សេស​ទៅ​តាម​ភូមិ​ភាគ​នី​មួយៗ។ 

ក្នុង​ករណី​ដោយ​សារ​ការ​រៀប​គម្រោង​ប្លង់​រំ​ដោះ​ផ្ទៃ​ដី រៀប​គម្រោង​ពង្រាយ​ប្រ​ជា​ជន ដោយ​សារ​ការ​ធ្វើ​ចំ​ណាក​ស្រុក​នៅ​តំ​បន់​ភ្នំ តំ​បន់​ខ្ពង់​រាប តំ​បន់​ឆ្ងាយ​ដាច់​ស្រ​យាល ឬ​កន្លែង​ដែល​មាន​ស្ថាន​ភាព​ភូមិ​សាស្ត្រ​បែង​ចែក​ស្មុគ​ស្មាញ ផ្ទៃ​ដី​ធំ​ទូលាយ ការ​ធ្វើ​ដំ​ណើរ​ជួប​ការ​លំ​បាក នោះ​លក្ខ​ខណ្ឌ​នៃ​ការ​បង្កើត​ភូមិ​ថ្មី ក្រុម​ប្រ​ជា​ជន​ក្រុង​ថ្មី អាច​ទាប​ជាង​ការ​កំ​ណត់។ ក្នុង​ករណី​សហ​គមន៍​ប្រ​ជា​ជន​ដែល​ទើប​បង្កើត​ថ្មី​មិន​គ្រប់​លក្ខ​ខណ្ឌ​បង្កើត​ភូមិ​ថ្មី ក្រុម​ប្រ​ជា​ជន​ក្រុង​ថ្មី​ទេ គឺ​ត្រូវ​រួម​បញ្ចូល​នឹង​ភូមិ ឬ​ក្រុម​ប្រ​ជា​ជន​ក្រុង​ដែល​នៅ​ជាប់​ក្បែរ។

ស្ដី​ពី​អង្គ​ការ​របស់​ភូមិ ក្រុម​ប្រ​ជា​ជន​ក្រុង៖ ភូមិ​នី​មួយៗ​មាន​ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ; ក្រុម​ប្រ​ជា​ជន​នី​មួយៗ​មាន​ប្រ​ធាន​ក្រុម​ប្រ​ជា​ជន​ក្រុង។ ក្នុង​ករណី​ចាំ​បាច់ អាច​មាន​អនុ​ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ អនុ​ប្រ​ធាន​ក្រុម​ប្រ​ជា​ជន​ក្រុង។

អនុ​ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ អនុ​ប្រ​ធាន​ក្រុម​ប្រ​ជា​ជន​ក្រុង​ត្រូវ​បាន​ជ្រើស​រើស​ដោយ​ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ ប្រ​ធាន​ក្រុម​ប្រ​ជា​ជន​ក្រុង បន្ទាប់​ពី​មាន​ការ​ឯក​ភាព​ជា​មួយ​ប្រ​ធាន​គណៈ​រណ​សិរ្ស​ភូមិ ក្រុម​ប្រ​ជា​ជន​ក្រុង; គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ថ្នាក់​ឃុំ ចេញ​សេចក្តី​សម្រេច​ទទួល​ស្គាល់​អនុ​ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ អនុ​ប្រ​ធាន​ក្រុម​ប្រ​ជា​ជន​ក្រុង។

ស្ដី​ពី​ខ្លឹម​សារ​សកម្ម​ភាព​របស់​ភូមិ ក្រុម​ប្រ​ជា​ជន​ក្រុង៖ សហ​គមន៍​ប្រ​ជា​ជន​នៅ​ក្នុង​ភូមិ ក្រុម​ប្រ​ជា​ជន​ក្រុង ពិ​ភាក្សា​សម្រេច​លើ​គោល​ការណ៍ និង​កម្រិត​នៃ​ការ​រួម​ចំ​ណែក​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ សំ​ណង់​សុខុ​មាល​ភាព​សា​ធា​រណៈ​ក្នុង​វិ​សាល​ភាព​ថ្នាក់​ឃុំ ភូមិ ក្រុម​ប្រ​ជា​ជន​ក្រុង អា​ស្រ័យ​ប្រ​ជា​ជន​រួម​វិភាគ​ទាន​ថវិ​ការ​ទាំង​ស្រុង ឬ​មួយ​ផ្នែក និង​បណ្តា​ការ​ងារ​ស្វយ័​គ្រប់​គ្រង​ក្នុង​សហ​គមន៍​ស្រប​តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់។

សហ​គមន៍​ប្រ​ជា​ជន​ចូល​រួម​ពិភាក្សា​និង​បោះ​ឆ្នោត​អនុ​ម័ត ​ដើម្បី​ឱ្យ​ផ្នែក​សមត្ថ​កិច្ច​សម្រេច; ចូល​រួម​ផ្ដល់​មតិ​យោ​បល់​មុន​ពេល​ស្ថា​ប័ន​មាន​សមត្ថ​កិច្ច​សម្រេច​លើ​កិច្ច​ការ​របស់​ភូមិ ក្រុម​ប្រ​ជា​ជន​ក្រុង​និង​របស់​ថ្នាក់​ឃុំ​តាម​សេចក្តី​កំ​ណត់​នៃ​បទ​ប្បញ្ញត្តិ​អនុ​វត្ត​លទ្ធិ​ប្រ​ជា​ធិប​តេយ្យ​នៅ​ឃុំ សង្កាត់ ទី​ប្រ​ជុំ​ជន។

កសាង​និង​អនុវត្ត​ច្បាប់​ស្រុក ការ​បញ្ញត្តិ​របស់​ភូមិ ក្រុម​ប្រ​ជា​ជន​ក្រុង; ចូល​រួម​ស្វយ័​គ្រប់​គ្រង​រក្សា​សន្តិ​សុខ សណ្ដាប់​ធ្នាប់ សុ​វត្ថិ​ភាព​សង្គម និង​អនា​ម័យ​បរិស្ថាន; រក្សា​និង​ពង្រីក​ប្រ​ពៃ​ណី​វប្ប​ធម៌​ល្អ​ប្រ​សើរ​នៅ​ភូមិ​ភាគ បង្ការ​ទប់​ស្កាត់​បាប​គ្រោះ​សង្គម។

អនុវត្ត​គោល​ការណ៍ គោល​មាគ៌ា​របស់​បក្ស គោល​នយោ​បាយ​ច្បាប់​របស់​រដ្ឋ; ចូល​រួម​គាំ​ទ្រ​ចលនា ការ​ប្រ​ឡង​ប្រ​ណាំង​នា​នា​ដែល​បក្ស រដ្ឋ រណ​សិរ្ស​មាតុ​ភូមិ និង​អង្គ​ការ​នយោ​បាយ-សង្គម​បំ​ផុស​ចលនា។ បោះ​ឆ្នោត ដក​ចេញ​ពី​តំ​ណែង បោះ​ឆ្នោត​ទម្លាក់​ចេញ​ពី​តំ​ណែង​ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ ប្រ​ធាន​ក្រុម​ប្រ​ជា​ជន​ក្រុង។

ស្ដី​ពី​កិច្ច​ប្រ​ជុំ​របស់​ភូមិ ក្រុម​ប្រ​ជា​ជន​ក្រុង៖ កិច្ច​ប្រ​ជុំ​ត្រូវ​បាន​រៀប​ចំ​ឡើង ២ ដង​ក្នុង​មួយ​ឆ្នាំ (នៅ​ពាក់​កណ្ដាល​ឆ្នាំ និង​ចុង​ឆ្នាំ); ពេល​ចាំ​បាច់​អាច​ប្រ​ជុំ​ដោយ​វិសា​មញ្ញ។ សមាស​ភាព​នៃ​កិច្ច​ប្រ​ជុំ គឺ​ម្ចាស់​ឆ្នោត​ទាំង​អស់ ឬ​ម្ចាស់​ឆ្នោត​តំ​ណាង​គ្រួ​សារ​ក្នុង​ភូមិ ក្រុម​ប្រ​ជា​ជន​ក្រុង។ កិច្ច​ប្រ​ជុំ​ត្រូវ​បាន​កោះ​ប្រ​ជុំ និង​ដឹក​នាំ​ដោយ​ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ ប្រ​ធាន​ក្រុម​ប្រ​ជា​ជន​ក្រុង។ កិច្ច​ប្រ​ជុំ​អាច​ដំ​ណើរ​ការ​បាន​នៅ​ពេល​ដែល​មាន​ម្ចាស់​ឆ្នោត ឬ​ម្ចាស់​ឆ្នោត​តំ​ណាង​គ្រួ​សារ​ចូល​រួម​លើស​ពី ៥០%។

ក្រៅ​ពី​នេះ សា​រា​ចរ​នេះ​ក៏​បាន​កំ​ណត់​អំ​ពី​លក្ខ​ខណ្ឌ​នៃ​ការ​បង្កើត​ភូមិ​ថ្មី ក្រុម​ប្រ​ជា​ជន​ក្រុង​ថ្មី; លក្ខ​ខណ្ឌ​នៃ​ការ​រួម​បញ្ចូល​គ្នា ការ​រំ​លាយ ការ​ដាក់​ឈ្មោះ ការ​ប្ដូរ​ឈ្មោះ​ភូមិ ក្រុម​ប្រ​ជា​ជន​ក្រុង; នីតិ​វិធី និង​សំ​ណុំ​ឯក​សារ​សម្រាប់​ការ​បង្កើត​ភូមិ​ថ្មី ក្រុម​ប្រ​ជា​ជន​ក្រុង​ថ្មី; នីតិ​វិធី និង​សំ​ណុំ​ឯក​សារ​សម្រាប់​ការ​ច្រ​បាច់​បញ្ចូល​គ្នា ការ​រំ​លាយ និង​ការ​ដាក់​ឈ្មោះ ការ​ប្ដូរ​ឈ្មោះ​ភូមិ ក្រុម​ប្រ​ជា​ពល​រដ្ឋ; នីតិ​វិធី និង​សំ​ណុំ​ឯក​សារ​សម្រាប់​ការ​រួម​បញ្ចូល​បណ្តុំ​ប្រ​ជា​ជន​ចូល​ក្នុង​ភូមិ ក្រុម​ប្រ​ជា​ជន​ក្រុង​ដែល​មាន​ស្រាប់។

សា​រា​ចរ​នេះក៏​បាន​កំ​ណត់​អំ​ពី​ភារ​កិច្ច សិទ្ធិ​របស់​ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ និង​ប្រ​ធាន​ក្រុម​ប្រ​ជា​ជន​ក្រុង; បទ​ដ្ឋាន​របស់​ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ ប្រ​ធាន​ក្រុម​ប្រ​ជា​ជន​ក្រុង និង​អនុ​ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ អនុ​ប្រ​ធាន​ក្រុម​ប្រ​ជា​ជន​ក្រុង; នីតិ​វិធី​នៃ​ការ​បោះ​ឆ្នោត ការ​ដក​ចេញ​ពី​តំ​ណែង​ការ​បោះ​ឆ្នោត​ទម្លាក់​ចេញ​ពី​តំ​ណែង​ចំ​ពោះ​ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ ប្រ​ធាន​ក្រុម​ប្រ​ជា​ជន​ក្រុង; របប​គោល​នយោ​បាយ​សម្រាប់​ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ ប្រ​ធាន​ក្រុម​ប្រ​ជា​ជន​ក្រុង​និង​អនុ​ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ អនុ​ប្រ​ធាន​ក្រុម​ប្រ​ជា​ជន​ក្រុង…៕

moha.gov.vn - បកប្រែ÷ សុផន

ចែករំលែកអត្ថបទ