24/10/2025 - 08:29

ទស្សនា​ស្វែង​យល់​វត្ត​ខ្មែរ​នៅ​វិញ​ឡុង​ 

មិន​ត្រឹម​តែ​ជា​កន្លែង​បួស​រៀន​ប៉ុណ្ណោះ​ទេ វត្ត​កំ​ពង់​និគ្រោធ​ (កំ​ពង់​ជ្រៃ) នៅ​ខេត្ត​វិញ​ឡុង​ នៅ​ទាំង​ជា​កន្លែង​ទេស​ចរណ៍​ដ៏​ល្បី​ល្បាញ​ទាក់​ទាញ​ ភ្ញៀវ​ទេស​ចរ​ដោយ​សារ​សំ​ណង់​ស្ថា​បត្យ​កម្ម របរ​ចម្លាក់​ប្រ​ពៃ​ណី​និង​ហ្វូង​ “បក្សា​បក្សី​” ប្លែក​ពិ​សេស​ដោយ​ឡែក​និង​កម្រ​មាន។

ខ្លោង​ទ្វារ​វត្ត​កំ​ពង់​ជ្រៃ។

មាន​ឱកាស​មក​ទេស​ចរណ៍​នៅ​ខេត្ត​វិញ​ឡុង​ លោក​អ្នក​មិន​គួរ​រំលង​វត្ត​កំ​ពង់​ជ្រៃ​ឡើយ​ វត្ត​នេះ​មាន​ទី​តាំង​នៅ​ឃុំ​ចូវ​ថាញ់ ខេត្ត​វិញ​ឡុង​ ចម្ងាយ​ពី​មជ្ឈ​មណ្ឌល​ក្រុង​ត្រា​វិញ (ចាស់​) ប្រ​ហែល​ ៦ គីឡូ​ម៉ែត្រ តាម​ផ្លូវ​ជាតិ​លេខ ៥៤ ឆ្ពោះ​ទៅ​ទិស​ខាង​ត្បូង។ ទី​នេះ​មិន​ត្រឹម​តែ​ជា​កន្លែង​បួស​រៀន​និង​អប់រំ​សីល​ធម៌​ចំពោះ​យុវ​វ័យ​ខ្មែរ​ប៉ុណ្ណោះ​ទេ  ថែម​ទាំង​ជា​កន្លែង​អភិ​រក្ស​ប្រ​ពៃ​ណី​វប្ប​ធម៌​ រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​ស្មារតី​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​ភាគ​ទៀត​ផង។

ដំ​បូង​ឡើយ​ វត្ត​កសាង​ដោយ​ឫស្សី​ប្រក់​ស្លឹក​ បន្ទាប់​ពី​ជួស​ជុល​ច្រើន​លើក​បាន​ក្លាយ​ទៅ​ជា​ធំ​ទូលាយ​ មាន​ទិដ្ឋ​ភាព​ស្រស់​ស្អាត​ ប្រ​កប​ដោយ​ស្ថា​បត្យ​កម្ម​ព្រះ​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខ្មែរ។ មក​វត្ត​កំ​ពង់​ជ្រៃ​ ភ្ញៀវ​ទេស​ចរ​បាន​ស្រូប​ខ្យល់​អា​កាស​ដ៏​បរិសុទ្ធ និង​ទទួល​បាន​បរិយា​កាស​ស្ងប់​ស្ងាត់។ ទី​ធ្លា​វត្ត​គ្រប​ដណ្ដប់​ដោយ​ម្លប់​ឈើ​ដ៏​ត្រ​ឈឹងត្រ​ឈៃ លាយ​បញ្ចូល​ជា​មួយ​ស្នា​ដៃ​ស្ថា​បត្យ​កម្ម​លាប​ពណ៌​មាស​ភ្លឺ​ចិញ្ចាច​នឹង​ក្បូរ​ច្បាច់​យ៉ាង​ប្រ​ណីត។ ការ​រួម​បញ្ចូល​គ្នា​រវាង​ធម្ម​ជាតិ​និង​ស្ថា​បត្យ​ កម្ម​បង្កើត​បាន​ជា​កន្លែង​ដ៏​ពិ​សិដ្ឋ​ ប៉ុន្តែ​មាន​ភាព​ស្និទ្ធ​ស្នាល​និង​ស្ងប់​ស្ងាត់។

ជ្រុយ​មួយ​នៃ​វត្ត​កំ​ពង់​ជ្រៃ។

ចំ​ណុច​ពិ​សេស​របស់​វត្ត​គឺ​រោង​ជាង​ចម្លាក់​ឈើ។ មក​ទស្សនា​រោង​ជាង​ចម្លាក់​ ភ្ញៀវ​ទេស​ចរ​មិន​ត្រឹម​តែ​បាន​ទស្សនា​ស្នា​ដៃ​យ៉ាង​ប្រ​ណីត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​ឃើញ​ផ្ទាល់​ភ្នែក​នូវ​ដំ​ណើរ​ការ​ចម្លាក់​យ៉ាង​ផ្ចិត​ផ្ចង់​ បង្ហាញ​ពី​ទឹក​ចិត្ត​ស្រ​ឡាញ់​អភិ​រក្ស​របរ​សិប្ប​កម្ម​ប្រ​ពៃ​ណី។ នៅ​ទី​នេះ​ សិប្ប​ករ​ផ្ចិត​ផ្ចង់​ច្នៃ​ឫស​ដើម​គគីរ​ ដើម​ទាល ... ទៅ​ជា​ព្រះ​បដិ​មា​និង​រូប​សត្វ​ផ្សេងៗ ដូច​ជា៖ សត្វ​តំ​ណាង​ឆ្នាំ​ទាំង​ ១២ សត្វ​ឥន្ទ្រី ដំរី​ និង​រូប​សំ​ណាក ប្រ​ជា​ប្រិយ​ល្អ​ប្រ​ណីត​ផ្សេង​ៗ។ វណ្ណ​កម្ម​នីមួយ​ៗ​ ឆ្លុះ​បញ្ចាំង​ពី​ជំ​នឿ​ផ្លូវ​ចិត្ត​ ក៏​ដូច​ជា​ទេព​កោ​សល្យ​របស់​សិប្ប​ករ។ ទន្ទឹម​នឹង​នោះ​ វត្ត​កំ​ពង់​ជ្រៃ​នៅ​ទាំង​ល្បី​ល្បាញ​នឹង​ហ្វូង​”បក្សា​បក្សី​” - ជា​កន្លែង​ជម្រក​របស់​បក្សា​បក្សី​ជា​ច្រើន​ប្រ​ភេទ​ វត្ត​បាន​ការ​ពារ​យ៉ាង​តឹង​រ៉ឹង ហ្វូង​បក្សា​បក្សី​នាំ​មក​នូវ​រូប​ភាព​ដ៏​រស់​រវើក​នៃ​ធម្ម​ជាតិ​ ជា​ពិសេស​ រៀង​រាល់​រសៀល​ពេល​ហ្វូង​បក្សា​បក្សី​ ហិច​ហើរ​ត្រ​ឡប់​មក​រក​សំ​បុក។ នេះ​ជា​ទិដ្ឋ​ភាព​ដ៏​កម្រ​ជួប​ បង្កើត​ភាព​ទាក់​ទាញ​ពិ​សេស​ដោយ​ឡែក​របស់​វត្ត។

ឆ្នាំ​ ២០២៥ វត្ត​បាន​ទទួល​ស្គាល់​ជា​កេរ​ដំ​ណែល​ថ្នាក់​ខេត្ត​ បញ្ជាក់​ពីតម្លៃ​វប្ប​ធម៌​-ប្រ​វត្តិ​សាស្ត្រ​ពិ​សេស​ រួម​ចំ​ណែក​ផ្សព្វ​ផ្សាយ​រូប​ភាព​របស់​វិញ​ឡុង​ដល់​ភ្ញៀវ​ទេស​ចរ​ក្នុង​និង​ក្រៅ​ប្រ​ទេស។ ម្យ៉ាង​ទៀត​ វត្ត​កំ​ពង់​ជ្រៃ​មិន​ត្រឹម​តែ​ជា​កន្លែង​ជំ​នឿ​ផ្លូវ​ចិត្ត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជាមជ្ឈ​មណ្ឌល​សកម្ម​ភាព​វប្ប​ធម៌​ និង​ជា​កន្លែង​ប្រា​រព​ពិ​ធីបុណ្យ​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ ទាក់​ទាញ​ពុទ្ធ​បរិ​ស័ទ​និង​ភ្ញៀវ​ទេស​ចរ​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ។ ក្នុង​ឱកាស​នេះ​ វត្ត​ក្លាយ​ជា​កន្លែង​ផ្សារ​ភ្ជាប់​ សហ​គមន៍ រក្សា​អត្ត​សញ្ញាណ​ជន​ជាតិ​និង​បង្រៀន​បន្ត​នូវ​តម្លៃ​វប្ប​ធម៌​ប្រ​ពៃណី​ដ៏​ល្អ​ប្រ​សើរ​ដល់​យុវ​ជន​ជំ​នាន់​ក្រោយ៕

                       អត្ថបទ​និង​រូប​ថត​៖ ទី​ទុយ

ចែករំលែកអត្ថបទ