(កឹងធើ) - អនុវត្តកម្មវិធីឃុំមួយផលិតផលមួយ (OCOP) រយៈពេលកន្លង ក្រសួងកសិកម្ម និងបរិស្ថាន រួមជាមួយនឹងភូមិភាគនានាក្នុងប្រទេស បានខ្នះខ្នែងឧបត្ថម្ភប្រជាជន អាជីវកម្ម និងសហករណ៍ ជំរុញអភិវឌ្ឍន៍ផលិតផល OCOP ផ្តើមពីនោះ ផលិតផល OCOP មានការកើនឡើងជាលំដាប់។

ផលិតផល OCOP របស់សហករណ៍និងអាជីវកម្មនៅទីក្រុងកឹងធើ បានដាក់តាំងនិងផ្សព្វផ្សាយនៅផ្សារណាត់តាំងពិព័រណ៌ដែលរៀបចំឡើងនៅទីក្រុងកឹងធើ។
តាមក្រសួងកសិកម្មនិងបរិស្ថានអស់រយៈកាលជាង ៧ ឆ្នាំអនុវត្តកម្មវិធី OCOP មកទល់ពេលនេះ ទូទាំងប្រទេសមានផលិតផល OCOP ជិត ១៧.៤០០ មុខរបស់អង្គភាពជាង ៩.៣០០ បានទទួលស្គាល់ផលិតផល OCOP លំដាប់ផ្កាយ៣ឡើងទៅ។ កម្មវិធី OCOP ត្រូវបានភូមិភាគនានាតំបន់វាលរាបទន្លេគឺវឡុង គាំទ្រយ៉ាងសកម្ម បច្ចុប្បន្ន ទូទាំងតំបន់មានផលិតផល OCOP ជាង ៣.៩០០ មុខរបស់អង្គភាពជាង ២.០០០។ បើប្រៀបនឹងតំបន់ដទៃទៀត តំបន់វាលរាបទន្លេគឺវឡុងជាប់លំដាប់ថ្នាក់ទី ២ ក្នុងទូទាំងប្រទេសអំពីចំនួនផលិតផល OCOP ឈរលំដាប់ថ្នាក់លេខ១ គឺវាលទំនាបទន្លេហុង (ទន្លេលឿង)។

ផលិតផល OCOP របស់សហករណ៍និងអាជីវកម្មនៅទីក្រុងកឹងធើ បានដាក់តាំងនិងផ្សព្វផ្សាយនៅផ្សារណាត់តាំងពិព័រណ៌ដែលរៀបចំឡើងនៅទីក្រុងកឹងធើ។
កម្មវិធី OCOP បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ជនបទ រួមចំណែកបង្វែរពីផលិតកសិកម្មខ្នាតតូច មកផលិតតាមទិសដៅចងសម្ព័ន្ធតម្លៃកសាងតំបន់វត្ថុធាតុដើមនៅភូមិភាគបានលំនឹង។ ជំរុញចលនា ផ្តើមអាជីព អភិវឌ្ឍបន្ថែមមុខរបរសេវាពាណិជ្ជកម្មនៅជនបទ ជួយបង្កើតការងារធ្វើ និងបង្កើនប្រាក់ចំណូលជូនប្រជាជននៅជនបទ។ ផលិតផល OCOP បានឆ្លើយតបនឹងបទដ្ឋាន គុណភាព សុវត្ថិភាពម្ហូបអាហារ មានរចនាម៉ូដ ការវេចខ្ចប់ច្រើនបែប ជិតដិតនឹងបរិស្ថាន ហើយសមស្របនឹងតម្រូវការរបស់ទីផ្សារបង្កបានទំនុកចិត្តពីអ្នកប្រើប្រាស់ និងបានមនុស្សជាច្រើនជ្រើសរើសប្រើប្រាស់៕
ខាញ់ទ្រុង-វិមាន