29/09/2025 - 10:29

កម្ម​វិធី​ទិស​ដៅ​ជាតិ​ពង្រីក​ប្រ​សិទ្ធ​ភាព​ 

បណ្តា​កម្ម​វិធី​ គម្រោង​របស់​រដ្ឋ​ដែល​វិនិ​យោគ​ដល់​តំ​បន់​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​នៅ​ខេត្ត​អាង​យ៉ាង​ បាន​និង​កំ​ពុង​ពង្រីក​ប្រ​សិទ្ធ​ភាព។​ ចាប់​ពី​នោះ​ ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ជន​រួម​ជាតិ​ខ្មែរ​កាន់​តែ​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។​

ការ​ប្រ​ណាំង​ទូក​-ង​ខ្នាត​តូច នៅ​វត្ត​តា​មុម មាន​ប្រ​ជា​ជន​ចូល​រួម​គាំ​ទ្រ​លើក​ទឹកចិត្តយ៉ាងច្រើនកុះករ។

ព្រះ​តេជ​គុណ​យ័ញ​មិញ​ទ្វឹង​ ចៅ​អធិ​ការ​វត្ត​តា​មុម ឃុំ​ឌិញ​ហ្វា បាន​ជូន​ដំ​ណឹង​ពី​ពិ​ធី​ប្រ​ណាំង​ទូក-ង​ខ្នាត​តូច នៅ​វត្ត​តា​មុម លើក​ទី​៣ ក្នុង​ឱកាស​​បុណ្យ​សែន​ដូន​តា​ឆ្នាំ​ ២០២៥។​ ព្រះ​តេជ​គុណ​យ័ញ​មិញ​ត្វឹង​ មាន​ថេរ​ដី​កា៖ “ឆ្នាំ​នេះ​ មាន​ទូក​-ង​បុរស​ខ្នាត​តូច ៣២​ទូក​ និង​ទូក​-ង នា​រី ៥ ទូក​ចូល​រួម​អុំ​ប្រ​ណាំង។​ ចំ​នួន​ទូក​-ង​ដែល​ ចុះ​ឈ្មោះ​ឆ្នាំ​នេះ​ច្រើន​ជាង​ឆ្នាំ​មុនៗ​ ដូច្នេះ​ អា​ត្មា​រីក​រាយ​ណាស់។​ ពី​ព្រោះ​មាន​មា​មីង​ពុទ្ធ​បរិស័ទ​ចូល​រួម​ប្រ​ណាំង​និង​គាំ​ទ្រលើក​ទឹក​ចិត្ត​យ៉ាង​ច្រើន​ មាន​ន័យ​ថា​ ជីវ​ភាព​សម្ភារៈ​បាន​លំ​នឹង​ ទើប​មា​មីង​មាន​លក្ខណៈ​ចូល​រួម​កី​ឡា​ដើម្បី​បង្ក​ភាព​សប្បាយ​រីក​រាយ។​ រាល់​សកម្ម​ភាព​សិល្បៈ​ កីឡា​ ប្រ​ពៃ​ណី​បាន​រួម​ចំ​ណែក​អភិរក្ស​នូវ​តម្លៃ​វប្បធម៌​ដ៏​ពិសេស​របស់​ជន​រួម​ជាតិ​ខ្មែរ​ ម៉្លោះ​ហើយ​នរណា​ក៏​ចូល​រួម​ជាកម្លាំង​និង​ថវិកា​ដែរ”។​

តាម​លោក​យ័ញ​ភុក នា​យក​មន្ទីរ​ជន​ជាតិ​និង​សាសនា​ខេត្ត​អាង​យ៉ាង​ អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​ អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​២០២១​-២០៣០ ដំ​ណាក់​កាល​ទី​១ ចាប់​ពី​ឆ្នាំ​ ២០២១ ដល់​ឆ្នាំ​២០២៥ ខេត្ត​គៀង​យ៉ាង​ (ចាស់​) បាន​ជំ​នួយ​ឧបករណ៍​បំ​ពង​សំ​ឡេង​ ឧបករណ៍​តន្ត្រី​សម្រាប់​សកម្ម​ភាព​សិល្បៈ​ជូន​វត្ត​ខ្មែរ​ ១៥/៧៦។​ ក្រៅ​ពី​ក្រុម​សិល្បៈ​ខ្មែរ​ជំ​នាញ​គៀង​យ៉ាង​នៅ​មាន​ក្លឹប​ ក្រុម​សិល្បៈ​មហា​ជន​ខ្មែរ​ចំ​នួន​១០ ដែល​សកម្ម​ភាព​មាន​ប្រ​សិទ្ធ​ភាព​នៅ​មូល​ដ្ឋាន។​ សិល្បករ​យឿង​វ៉ាន់​ អនុ​ប្រ​ធាន​ទទួល​បន្ទុក​ក្រុម​សិល្បៈ​ខ្មែរ​ខេត្ត​អាង​យ៉ាង​ ឱ្យ​ដឹង៖ “គម្រោង​អភិរក្ស​និង​ពង្រីក​តម្លៃ​សិល្បៈ​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ខ្មែរ​ ដំ​ណាក់​កាល​ ២០២១ -២០២៥” របស់​ខេត្ត​គៀង​យ៉ាង​ (ចាស់​) ឋិត​ក្នុង​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​២០២១- ២០៣០។​ ក្រុម​សិល្បៈ​យើង​ខ្ញុំ​បាន​ចូល​រួម​គម្រោង​ដោយ​សកម្ម​ភាព​ជាក់​ស្តែង​ ដូច​ជា ជំ​នួយ​ដល់​ក្លឹប​ ក្រុម​សិល្បៈ​មហា​ជន​ បើក​ថ្នាក់​ហាត់​ច្រៀង​ ហាត់​របាំ ប្រើ​ប្រាស់​ឧប​ករណ៍​ភ្លេង​ប្រ​ពៃ​ណី​នៅ​តាម​វត្ត​ទក្ខិណ​និកាយ​ខ្មែរ​។ល។​ សកម្ម​ភាព​ទាំង​នេះ​ បាន​រួម​ចំ​ណែក​ក្នុង​ការ​អនុវត្ត​ជោគ​ជ័យ​គម្រោង”។​

លោក​យ័ញ​ភុក បាន​ឱ្យ​ដឹង​បន្ថែម​ ពិ​និត្យ​ជា​រួម​មក​ដល់​ពេល​នេះ​ រាល់​សកម្ម​ភាព​ចម្បង​របស់​គម្រោង​គឺ​បង្កើត​សំ​ណុំ​ឯក​សារ​បេតិក​ភណ្ឌ​វប្ប​ធម៌​អរូបី​ ជំ​នួយ​ដល់​ក្រុម​សិល្បៈ​មហា​ជន​ ចាត់​តាំង​ពិធី​បុណ្យ​ទាន​និង​អភិ​វឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ដើម្បី​អភិ​រក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ ទន្ទឹម​នឹង​នោះ​ កែ​លម្អ​ជីវ​ភាព​ជូន​ជន​រួម​ជាតិ​ខ្មែរ​បាន​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព។​ និ​យាយ​បន្ថែម​ពី​គម្រោង​នេះ​ សិល្ប​ករ​ឆ្នើម​យ័ញ​តៀង​ ប្រ​ធាន​ក្រុម​សិល្បៈ​ខ្មែរ​ឃុំ​ឌិញ​ហ្វា(ចាស់) ឱ្យ​ដឹង៖ “អា​ស្រ័យ​មាន​ការ​ជំ​នួយ​របស់​រដ្ឋ​ ទើប​យើង​ខ្ញុំ​បង្កើត​បាន​ក្រុម​សិល្បៈ​ខ្មែរ​ ហើយ​មាន​សកម្ម​ភាព​យ៉ាង​សម្បូរ​បែប​ ដូច៖ ច្រៀង​ រាំ និង​ប្រ​គំ​ភ្លេង​ពិណ​ពាទ្យ​ជា​ដើម​។ល។​ ក្រុម​សិល្បៈ​មិន​ត្រឹម​តែ​សម្តែង​ក្នុង​ឃុំ​ប៉ុណ្ណោះ​ទេ​ នៅ​ទាំង​ចូល​រួម​សម្តែង​បម្រើ​ក្នុង​ពិ​ធី​បុណ្យ​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​និង​ក្នុង​ពិធី​ប្រ​ឡង​សិល្បៈ​អា​ស្រ័យ​ខេត្ត​ចាត់​តាំង​ទៀត​ផង”៕​

                                   ហា​ថាញ-ដា​លីន

ចែករំលែកអត្ថបទ