មហាសន្និបាតតំណាងបក្ខភាគទីក្រុងកឹងធើ លើកទី១ អាណត្តិកាល ២០២៥-២០៣០ ដំណើរការកិច្ចប្រជុំត្រៀមបម្រុង
- រសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំគណៈបញ្ជាការយោធាទីក្រុងកឹងធើ មហាសន្និបាតតំណាងបក្ខភាគទីក្រុងកឹងធើ លើកទី១ អាណត្តិកាល ២០២៥-២០៣០ បានដំណើរការប្រជុំត្រៀមបម្រុង ដោយមានការចូលរួមពីតំណាងពេញសិទ្ធិ៤៨៥/៤៨៥ នាក់ តំណាងឱ្យបក្ខជនជាង ១៤៣.០០០ នាក់នៃបក្ខភាគទីក្រុង។

មហាសន្និបាតតំណាងបក្ខភាគទីក្រុងកឹងធើ លើកទី១ អាណត្តិកាល ២០២៥-២០៣០ ដំណើរការកិច្ចប្រជុំ
ត្រៀមបម្រុងនារសៀលថ្ងៃទី២៦ ខែកញ្ញា។ រូបថត៖ លីអាញឡាម
អញ្ជើញចូលរួម និងតាមដានកិច្ចប្រជុំត្រៀមបម្រុងនេះ មានវត្តមានបណ្ដាសមមិត្តតំណាងថ្នាក់ដឹកនាំនាយកដ្ឋានភូមិភាគ III គណៈចាត់តាំងមជ្ឈិមបក្ស; នាយកដ្ឋានភូមិឋាន VIII ស្ថាប័ននៃគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិមបក្ស; នាយកដ្ឋានភូមិភាគ III គណៈឃោសនាអប់រំនិងប្រជាចលនាមជ្ឈិមបក្ស។

សមមិត្ត ត្រឹងវ៉ាំងហ្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង ណែនាំខ្លឹមសារបោះឆ្នោតជ្រើសបណ្ដាអង្គការ
ដឹកនាំនិងជំនួយការមហាសន្និបាត។ រូបថត៖ លីអាញឡាម
ក្នុងកិច្ចប្រជុំត្រៀមបម្រុង សមមិត្ត ត្រឹងវ៉ាំងហ្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង បានណែនាំខ្លឹមសារនៃការបោះឆ្នោតជ្រើសអង្គការដឹកនាំ និងជំនួយការមហាសន្និបាត។ តាមនោះ តំណាងបានបោះឆ្នោតជ្រើសគណៈប្រធានចំនួន ១៥ រូប រួមមាន៖
សមមិត្ត ឌោថាញប៊ិញ សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុង;
សមមិត្ត ដុងវ៉ាំងថាញ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង;
សមមិត្ត ត្រឹងវ៉ាំងឡុវ អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង;
សមមិត្ត ង្វៀងត្វឹងអាញ អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រតិភូតំណាងរដ្ឋសភាទីក្រុងកឹងធើ;
សមមិត្ត ហូធីកឹមដាវ អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង;
សមមិត្ត ទ្រឿងកាញ់តៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង;
សមមិត្ត ត្រឹងវ៉ាំងហ្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង;
សមមិត្ត ម៉ាធីតើយ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង អនុប្រធានប្រចាំការនៃក្រុមប្រឹក្សាប្រជាជនទីក្រុង;
សមមិត្ត ង្វៀងធៀងញើង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការបក្សទីក្រុង;
សមមិត្ត ផាមធីភឿង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការត្រួតពិនិត្យទីក្រុង;
សមមិត្ត ឡេតឹងទូវ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការកិច្ចការផ្ទៃក្នុងទីក្រុង;
សមមិត្ត ង្វៀងង៉ុកតឹម សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការឃោសនា អប់រំ និងប្រជាចលនាទីក្រុង;
សមមិត្ត ហ្វិញវ៉ាំងហុង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង មេបញ្ជាការនៃគណៈបញ្ជាការយោធាទីក្រុង;
សមមិត្ត ហ្វិញវៀតហ្វា សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង នាយកនគរបាលទីក្រុង;
សមមិត្ត យឿងសាខា សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង លេខាគណៈកម្មាធិការបក្សសង្កាត់សុកត្រាំង។
ទន្ទឹមនឹងនោះ តំណាងក៏បានបោះឆ្នោតជ្រើសគណៈលេខាចំនួន ៣ រូប ដែលមានសមមិត្ត ង្វៀងយ៉ូ សមាជិកគណៈកម្មាធិការបក្សទីក្រុង នាយកខុទ្ទកាល័យគណៈកម្មាធិការបក្សទីក្រុង ធ្វើជាប្រធានគណៈលេខា; និងបានបោះឆ្នោតជ្រើសគណៈកម្មាធិការត្រួតពិនិត្យឋានៈតំណាងចំនួន ៣ រូប ដែលមានសមមិត្ត ត្រឹងធីថាញធ្វី សមាជិកគណៈកម្មាធិការបក្សទីក្រុង ប្រធានអធិការកិច្ចទីក្រុង ធ្វើជាប្រធានគណៈ។

សមមិត្ត ដុងវ៉ាំងថាញ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង បានអានកម្មវិធីសម័យប្រជុំពេញអង្គ; លក្ខន្តិកៈធ្វើការ និងបទបញ្ជាផ្ទៃក្នុងនៃមហាសន្និបាត។ រូបថត៖ លីអាញឡាម

សមមិត្ត ទ្រឿងកាញ់តៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង អានសេចក្តីសម្រេចបែងចែកជា ៩ ក្រុម
ដើម្បីពិភាក្សាសេចក្តីព្រាងឯកសារមហាសន្និបាត។ រូបថត៖ លីអាញឡាម
សមមិត្ត ទ្រឿងកាញ់តៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង អានសេចក្តីសម្រេចបែងចែកជា ៩ ក្រុម ដើម្បីពិភាក្សាសេចក្តីព្រាងឯកសារមហាសន្និបាត; ទីកន្លែងសម្រាប់បណ្តាក្រុមតំណាងប្រជុំ។ តាមនោះ ក្រុមនីមួយៗមានប្រធានក្រុម អនុប្រធានក្រុមនិងលេខា។ប្រធានក្រុមទី១ គឺសមមិត្ត ម៉ាធីតើយ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង អនុប្រធានប្រចាំការនៃក្រុមប្រឹក្សាប្រជាជនទីក្រុង;
ប្រធានក្រុមទី២ គឺសមមិត្ត ង្វៀងធៀងញើង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការបក្សទីក្រុង;
ប្រធានក្រុមទី៣ គឺសមមិត្ត ឡេតឹងទូវ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការកិច្ចការផ្ទៃក្នុងទីក្រុង;
ប្រធានក្រុមទី៤ គឺសមមិត្ត ង្វៀងង៉ុកតឹម សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការឃោសនា អប់រំនិងប្រជាចលនាទីក្រុង;
ប្រធានក្រុមទី៥ គឺសមមិត្ត ហ្វិញវៀតហ្វា សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង នាយកនគរបាលទីក្រុង;
ប្រធានក្រុមទី៦ គឺសមមិត្ត តុងហ្វាងខោយ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង លេខាគណៈកម្មាធិការបក្សសង្កាត់ង៉ាបៃ;
ប្រធានក្រុមទី៧ គឺសមមិត្ត ត្រឹងវ៉ាំងជិញ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង អនុប្រធានប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ;
ប្រធានក្រុមទី៨ គឺសមមិត្ត ផាមធីភឿង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការត្រួតពិនិត្យទីក្រុង;
ប្រធានក្រុមទី៩ គឺសមមិត្ត ឡេកុងលី សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈគ្រប់គ្រងមណ្ឌលកែច្នៃនិងឧស្សាហកម្មកឹងធើ។

សមមិត្ត ឌោថាញប៊ិញ សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុង មានប្រសាសន៍ បិទបញ្ចប់កិច្ចប្រជុំត្រៀមបម្រុង។ រូបថត៖ លីអាញឡាម
ថ្លែងបិទបញ្ចប់កិច្ចប្រជុំត្រៀមបម្រុង សមមិត្ត ឌោថាញប៊ិញ សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុង បានបញ្ជាក់ថា៖ ដើម្បីឱ្យមហាសន្និបាតទទួលបានជោគជ័យនៅក្នុងសម័យប្រជុំពេញអង្គ តំណាងទាំងអស់ត្រូវអង្គុយត្រូវកន្លែង; អនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជាផ្ទៃក្នុង លក្ខន្តិកៈធ្វើការនៃមហាសន្និបាត; គ្រប់គ្រងឯកសារឱ្យបានហ្មត់ចត់; គោរពវិន័យក្នុងការថ្លែងការណ៍; រៀបចំខ្លឹមសារឱ្យបានល្អិតល្អន់ មានចំណុចស្នូល និងចំគោលដៅ ពេលជជែកពិភាក្សានៅក្នុងមហាសន្និបាត...។

តំណាងចូលរួមសម័យប្រជុំត្រៀមបម្រុងមហាសន្និបាតតំណាងបក្ខភាគទីក្រុងកឹងធើ លើកទី១
អាណត្តិកាល ២០២៥-២០៣០។
ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ មហាសន្និបាតតំណាងបក្ខភាគទីក្រុងកឹងធើ លើកទី១ អាណត្តិកាល ២០២៥-២០៣០ នឹងបើកសម័យប្រជុំពេញអង្គប្រកបដោយមហោឡារិក៕
អាញយ៉ុង - សុផន