មានផ្ទៃដី ៤៨,៩៩ គីឡូម៉ែត្រការ៉េនឹងប្រជាជនជាង ២៧.០០០ នាក់ ឃុំលិចហូយធឿង ទីក្រុងកឹងធើកំពុងមានជំហានផ្លាស់ថ្មីគួរឱ្យកត់សម្គាល់។ ដោយសារការយកចិត្តទុកដាក់ពីរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់និងភាពសាមគ្គីរបស់ប្រជាជន ទើបជីវភាពសេដ្ឋកិច្ច - សង្គមនៅទីនេះមានភាពជឿនលឿនច្រើន។

ផ្លូវជនបទថ្មី ភូមិណាមចាញ់ ឃុំលិចហូយធឿង ទីក្រុងកឹងធើ។
រយៈពេល ៥ ឆ្នាំមកនេះ ក្រោមការដឹកនាំរបស់គណៈកម្មាធិការបក្ស ការគ្រប់គ្រងយ៉ាងម៉ឺងម៉ាត់របស់រដ្ឋអំណាច និងស្មារតីសាមគ្គីរបស់ប្រជាជន ឃុំឡិចហូយធឿងបានឆ្លងផុតលំបាក ហើយសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។ សេដ្ឋកិច្ចកសិកម្មបានផ្លាស់ប្តូរយ៉ាងខ្លាំងក្លា៖ ផ្ទៃដីផលិតស្រូវប្រណីតប្រមាណជាង៩៧%; របរវារីវប្បកម្ម ពិសេសការចិញ្ចឹមបង្កងបច្ចេកវិទ្យាខ្ពស់ សម្រេចបានទិន្នផលជាង ៨.៣០០ តោន ក្នុងមួយឆ្នាំ លើសភាគកម្រិតនៃសេចក្ដីសម្រេច។ ទន្ទឹមនឹងនោះ ពាណិជ្ជកម្ម - សេវាកម្មអភិវឌ្ឍដោយមានជាង ៧៦០ មូលដ្ឋានផលិត អាជីវកម្មរួមចំណែកបង្កើនការលក់រាយនិងប្រាក់ចំណូលសេវាកម្មកើនឡើងសរុបជិត ២.០០០ ពាន់លានដុង។
មិនត្រឹមតែផ្ដោតលើការអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ ឃុំនៅទាំងយកចិត្តទុកដាក់ដល់ជីវភាពប្រជាជន។ គ្រួសារទាំងអស់នៅលើភូមិសាស្ត្រឃុំមានអគ្គិសនីនិងទឹកស្អាតប្រើប្រាស់។ ប្រព័ន្ធគមនាគមន៍ ធារាសាស្រ្តបានវិនិយោគព្រមៗគ្នា ឆ្លើយតបតម្រូវការធ្វើដំណើរទៅមកនិងផលិតកម្មរបស់ប្រជាជន។ ពិសេស ឆ្នាំ ២០២៤ ឃុំអនុវត្តកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម ឧបត្ថម្ភសង់ផ្ទះសម្រាប់គ្រួសារក្រីក្រ ក្បែរក្រ និងគ្រួសារគោលនយោបាយ ១១៧ ខ្នង សរុបថវិកាជាង៨ពាន់លានដុង។ មានផ្ទះសម្បែងសមរម្យ មិនត្រឹមតែជួយមាមីមានលំនៅឋានស្នាក់នៅស្រួលបួលប៉ុណ្ណោះទេ ថែមទាំងបង្កមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ធ្វើឱ្យជីវភាពកាន់តែប្រសើរឡើង។
បន្ទាប់ពីទទួលបានផ្ទះថ្មី បងស្រីគឹមហឿង ប្រជាជននៅភូមិស្រុកលាវ B រំភើបឱ្យដឹង៖ “គ្រួសារខ្ញុំធ្លាប់រស់នៅក្នុងផ្ទះទ្រុឌទ្រោម ដល់រដូវវស្សាគឺលំបាកណាស់ អាស្រ័យបានការឧបត្ថម្ភពីរដ្ឋអំណាច និងអង្គការនានា បច្ចុប្បន្នប្ដីប្រពន្ធខ្ញុំ មានផ្ទះថ្មី សមរម្យ ស្ងប់ចិត្តធ្វើការរកស៊ី។ ខ្ញុំពិតជាដឹងគុណចំពោះបក្ស រដ្ឋ និងរដ្ឋអំណាចភូមិភាគខ្លាំងណាស់”។
ជាភូមិភាគដែលមានជនជាតិភាគតិចរស់នៅច្រើនកុះករ ម៉្លោះហើយឃុំតែងយកចិត្តទុកដាក់ពិសេសក្នុងការអនុវត្តកម្មវិធីទិសដៅជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំដំណាក់កាល ២០២១ - ២០២៥ ជាមួយប្រភពទុនបែងចែកប្រមាណជាង ៥ ពាន់លានដុង (ក្នុងនោះប្រភពទុនពីមជ្ឈិមជាង ៣ ពាន់លានដុង ក្រៅពីនោះគឺប្រភពទុនភូមិភាគ)។ ឃុំបានអនុវត្តគម្រោងជាច្រើន៖ ដោះស្រាយបញ្ហាកង្វះដីសង់លំនៅ លំនៅឋាន ដីផលិត ទឹកស្អាតប្រើប្រាស់; អភិវឌ្ឍន៍ផលិតកសិរុក្ខកម្មចីរភាព ពង្រីកសក្តានុពលនៃតំបន់ដើម្បីផលិតនូវមុខទំនិញតាមសង្វាក់តម្លៃ; វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដើម្បីបម្រើដល់ការផលិតកម្ម ជីវភាពនៅតំបន់ជនជាតិភាគតិច។ ឆ្លងតាមរយៈនោះ មិនត្រឹមតែធ្វើឱ្យជីវភាពរបស់ប្រជាជនកាន់តែប្រសើរឡើងប៉ុណ្ណោះទេ ថែមទាំងរួមចំណែកបន្ថយ គម្លាតអភិវឌ្ឍន៍រវាងតំបន់ប្រជាជនរស់នៅលើកកម្ពស់គុណភាពជីវភាពរបស់ប្រជាជនទៀតផង។
លោកត្រឹងមិញញ៉ឹង ប្រធានគណៈកម្មាធិការប្រជាជនឃុំលិចហូយធឿង ឱ្យដឹង៖ “នៅពេលខាងមុខ ឃុំលិចហូយធឿង នឹងបន្តអភិវឌ្ឍកម្លាំងមហាសាមគ្គីទូទាំងប្រជាជន ប្រមូលផ្ដុំនិងប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព លើកកម្ពស់គុណភាពជីវភាពប្រជាជនជាជំហានៗ ឆ្ពោះទៅគោលដៅកសាងឃុំលិចហូយធឿង អភិវឌ្ឍន៍ឆាប់រហ័សនិងចីរភាពតាមគោលលំនាំ៖ សាមគ្គី - ប្រជាធិបតេយ្យ - ក្រឹត្យក្រម - ផ្លាស់ថ្មី - អភិវឌ្ឍន៍”៕
ហុងទើ-ទីទុយ