ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

15/09/2025 - 09:24

វិនិ​យោគ​កម្លាំង​បញ្ញា​ បង្កើន​គុណ​ភាព​ការ​ងារ​កសាង​ច្បាប់​ 

ថ្លែង​សុន្ទ​រក​ថា​បើក​សម័យ​ប្រ​ជុំ​ នា​យក​រដ្ឋ​មន្ត្រី​ ផាម​មិញ​ជិញ បាន​សង្កត់​ធ្ងន់៖ សេច​ក្តី​សម្រេច​លេខ​៦៦​-NQ/TW របស់​ការិ​យា​ល័យ​នយោ​បាយ​បាន​កំ​ណត់​ទិស​ដៅ​ឆ្នាំ​២០២៥ ជា​មូល​ដ្ឋាន​ ដោះ​ស្រាយ​បាន​បញ្ហា​នៅ​រាំង​ស្ទះ​ ជាប់​ជំ​ពាក់​ បម្រើ​ដល់​ការ​អភិ​វឌ្ឍ​របស់​ប្រ​ទេស​ជាតិ​ អភិវឌ្ឍ​ឆាប់​រហ័ស​និង​ចីរ​ភាព​ ខិត​ខំ​កំ​ណើន​ GDP ឆ្នាំ​នេះ​ សម្រេច​៨,៥​-៨% ឆ្នាំ​បន្ត​បន្ទាប់​ កំ​ណើន​តួលេខ​ ២​ខ្ទង់​ សម្រេច​២​ទិស​ដៅ​យុទ្ធ​សាស្ត្រ​ ១០០ ឆ្នាំ។​

នា​យក​រដ្ឋ​មន្ត្រី​ ផាម​មិញ​ជិញ ដឹក​នាំ​កិច្ច​ប្រ​ជុំ​រដ្ឋា​ភិបាល​អំ​ពី​ប្រ​ធាន​បទ​កសាង​ច្បាប់។​

អា​ស្រ័យ​ហេតុ​នោះ​ យើង​ត្រូវ​វិនិ​យោគ​កម្លាំង​ដឹក​នាំ ចង្អុល​ការ​ មូល​ដ្ឋាន​សម្ភារៈ​និង​លក្ខ​ខណ្ឌ​ចាំ​បាច់​ផ្សេង​ទៀត​ ដើម្បី​សម្រេច​បាន​នូវ​ទិស​ដៅ​នេះ។​

នា​យក​រដ្ឋ​មន្ត្រី​បាន​លើក​ឡើង​យ៉ាង​ច្បាស់​ ចាប់​ពី​ដើម​ឆ្នាំ​ ២០២៥ មក​ទល់​ពេល​នេះ​ រដ្ឋា​ភិបាល​បាន​រៀប​ចំ​កិច្ច​ប្រ​ជុំ​ចំ​នួន​៩​លើក​; ពិនិត្យ​ និង​ផ្តល់​យោ​បល់​លើ​ពង្រាង​ច្បាប់​ និង​សេច​ក្តី​សម្រេច​ប្រ​មាណ​ ៨០ លើក​ជូន​រដ្ឋ​សភា។​ បន្ត​កិច្ច​ប្រ​ជុំ​ប្រ​ធាន​បទ​ច្បាប់​ខែ​សី​ហា ​ឆ្នាំ​ ២០២៥ ដែល​បាន​រៀប​ចំ​ឡើង​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ (ថ្ងៃ​ទី​៤ ខែ​កញ្ញា) រដ្ឋា​ភិបាល​រៀប​ចំ​សម័យ​ប្រ​ជុំ​ខែ​កញ្ញា ​ឆ្នាំ​ ២០២៥ (សម័យ​ប្រ​ជុំ​លើក​ទី​១) ដើម្បី​ផ្តល់​យោ​បល់​លើ​សេច​ក្តី​ព្រាង​ច្បាប់​ឱ្យ​បាន​ទាន់​ពេល​ គ្រោង​នឹង​លើក​ជូន​រដ្ឋ​សភា​អនុម័ត​ក្នុង​សម័យ​ប្រ​ជុំ​លើក​ទី ១០ រដ្ឋ​សភា​នីតិ​កាល​ទី ១៥។​

តាម​នោះ​ រដ្ឋា​ភិ​បាល​គ្រោង​នឹង​លើក​ជូន​រដ្ឋ​សភា​ប្រ​មាណ​ ១១៣ សំ​ណុំ​លិ​ខិត​ ឯក​សារ​និង​របាយ​ការណ៍​ ក្នុង​នោះ​ មាន​សេច​ក្តី​ព្រាង​ច្បាប់​ និង​សេច​ក្តី​សម្រេច​ចំ​នួន​៤៧។​ ចាប់​ពី​ពេល​នេះ​ រហូត​ដល់​ថ្ងៃ​បើក​សម័យ​ប្រ​ជុំ​រដ្ឋ​សភា​លើក​ទី​១០ នីតិ​កាល​ទី​១៥ នៅ​សល់​ពេល​មិន​យូរ​ប៉ុន្មាន​ ប៉ុន្តែ​ បរិ​មាណ​ការ​ងារ​ដែល​ត្រូវ​ត្រៀម​គឺ​ច្រើន​ណាស់​ ភារ​កិច្ច​និង​តម្រូវ​ការ​ដាក់​ចេញ​គឺ​ខ្ពស់​ លក្ខណៈ​និង​កម្រិត​មាន​ភាព​ស្មុគ​ស្មាញ​ខ្លាំង​ណាស់។​

  ឧបនា​យក​រដ្ឋ​មន្រ្តី​ ហូឌឹក​ភើក ថ្លែង​យោ​បល់​ក្នុង​អង្គ​ប្រ​ជុំ។​

អា​ស្រ័យ​ហេតុ​នេះ​ នា​យក​រដ្ឋ​មន្រ្ដី សំ​ណូម​ពរ​ឱ្យ​ឧប​នា​យក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​និង​សមា​ជិក​រដ្ឋា​ភិបាល​ លើក​កម្ពស់​តួនា​ទី ចង្អុល​ការ​ ដឹក​នាំ ចាត់​ចែង​ប្រ​ភព​កម្លាំង​ ពេល​វេលា​ដើម្បី​បន្ត​ការ​កសាង​ឯក​សារ​ច្បាប់​ ពិ​សេស​គឺ​ច្បាប់​លើក​ជូន​រដ្ឋ​សភា​ ត្រូវ​ធា​នា​បាន​ល្បឿន​និង​គុណ​ភាព​; ស្នើ​ឱ្យ​រដ្ឋា​ភិបាល​ សមា​ជិក​រដ្ឋា​ភិបាល​ និង​ស្ថា​ប័ន​ ក្រោម​ឱវាទ​របស់​រដ្ឋា​ភិបាល​ បន្ត​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ ខិត​ខំ​ប្រឹង​ប្រែង​ឱ្យ​ខ្លាំង​ ចាត់​វិធាន​ការ​ប្តូរ​ផ្តាច់​និង​បន្ត​ចង្អុល​ការ​ការ​ងារ​កសាង​បក្ស​តាម​ស្មារតី​នៃ​សេច​ក្តី​សម្រេច​ចិត្ត​លេខ​៦៦​-NQ/TW របស់​ការិ​យា​ល័យ​នយោ​បាយ​ និង​កិច្ច​ចង្អុល​ការ​របស់​គណៈ​ចង្អុល​ការ​អំ​ពី​ការ​បង្ហើយ​ឯក​សារ​ច្បាប់; ទទួល​ខុស​ត្រូវ​អំ​ពី​គុណ​ភាព​ គោល​នយោ​បាយ​ក្រឹត្យ​ច្បាប់​ក្នុង​វិស័យ​គ្រប់​គ្រង​របស់​ក្រសួង​ ស្ថាប័ន​របស់​ខ្លួន​ ពិ​សេស​ចំ​ពោះ​គ្រោង​ច្បាប់​ សេច​ក្តី​សម្រេច​លើក​ជូន​រដ្ឋ​សភា​នៅ​សម័យ​ប្រ​ជុំ​លើក​ទី១០ នីតិ​កាល​ទី​១៥ ខាង​មុខ​នេះ។​

នៅ​ក្នុង​សម័យ​ប្រ​ជុំ​អំ​ពី​ការ​កសាង​ច្បាប់​នៅ​ខែ​កញ្ញា​ ឆ្នាំ​២០២៥ នេះ​ (សម័យ​ប្រ​ជុំ​លើក​ទី​មួយ​) នឹង​ពិនត្យផ្តល់​យោ​បល់​លើ​គ្រោង​ច្បាប់​ចំ​នួន​៩៖ ច្បាប់​ស្តី​ពី​ពន្ធ​លើ​ប្រាក់​ចំ​ណូល​ផ្ទាល់​ខ្លួន; ច្បាប់​ស្តី​ពី​បច្ចេក​វិទ្យា​ខ្ពស់​ (វិសោ​ធន​កម្ម); ច្បាប់​ស្តីពី​វិសោ​ធនកម្ម​និង​បំ​ពេញ​បន្ថែម​មាត្រា​មួយ​ចំ​នួន​នៃ​ច្បាប់​ផ្ទេរ​បច្ចេក​វិទ្យា; ច្បាប់​ស្តីពី​វិសោ​ធន​កម្ម​ និង​បំ​ពេញ​បន្ថែម​មាត្រា​មួយ​ចំ​នួន​នៃ​ច្បាប់​កម្ម​សិទ្ធិ​បញ្ញា; ច្បាប់​ស្តីពី​វិសោ​ធន​កម្ម​និង​បំ​ពេញ​បន្ថែម​មាត្រា​មួយ​ចំ​នួន​នៃ​ច្បាប់​សន្ធិ​សញ្ញា​អន្តរ​ជាតិ; ច្បាប់​ស្តី​ពី​វិសោ​ធន​កម្ម​ និង​បំ​ពេញ​បន្ថែម​ចំ​នួន​១០​ច្បាប់​ ទាក់​ទិន​ដល់​សន្តិ​សុខ​សណ្តាប់​ធ្នាប់​; ច្បាប់​ស្តី​ពី​ការ​ការ​ពារ​អាថ៌​កំ​បាំង​រដ្ឋ​ (វិសោ​ធន​កម្ម​); ច្បាប់​ស្តី​ពី​វិសោ​ធន​កម្ម​និង​បំ​ពេញ​បន្ថែម​ច្បាប់​ចំ​នួន​១៥ លើ​វិស័យ​កសិកម្ម​និង​បរិស្ថាន; ច្បាប់​ស្តីពី​សារ​ព័ត៌​មាន​ (វិសោ​ធន​កម្ម) ។​

នា​យក​រដ្ឋ​មន្ត្រី​បាន​បញ្ជាក់​ថា​ មាន​ច្បាប់​ខ្លះ​កែ​សម្រួល​ច្រើន​ច្បាប់; សំ​ណូម​ពរ​ក្នុង​ដំ​ណើរ​ការ​កសាង​ និង​កែ​សម្រួល​ច្បាប់​ត្រូវ​ធានា​នូវ​គោល​ការណ៍​ធំ៖ អ្វី​ជាក់​ច្បាស់​ អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​ បញ្ជាក់​ថា​ត្រឹម​ត្រូវ​ផ្តើម​ពី​ភាព​ជាក់​ស្តែង​ បាន​ភាគ​ច្រើន​យល់​ស្រប​គឺកសាង​ជា​ច្បាប់។​ អ្វី​ដែល​នៅ​មាន​ការ​ប្រែ​ប្រួល​ មិន​ស្ថិត​ក្នុង​សមត្ថ​កិច្ច​របស់​រដ្ឋ​សភា​ ត្រូវ​កសាង​ជា​អនុក្រឹត្យ​ ឬ​គោល​ការណ៍​ណែ​នាំ​ស្ថិត​ក្នុង​សមត្ថ​កិច្ច​របស់​រដ្ឋា​ភិបាល​; ឈរ​លើ​ស្មារតី​កែ​សម្រួល​ខ្លី​ ឆ្ពោះ​ទៅ​រក​ខ្លឹម​សារ​ដែល​នៅ​ជាប់​ជំ​ពាក់​ លើក​កម្ពស់​គុណ​ភាព​ជៀស​វាង​កែ​សម្រួល​ច្រើន​ដង។​

ពិ​សេស​ធ្វើ​វិមជ្ឈ​ការ​ ដើរ​ទន្ទឹម​នឹង​បែង​ចែក​ធន​ធាន​ លើក​កម្ពស់​សមត្ថ​ភាព​អនុវត្ត​ ពង្រឹង​អធិ​ការ​កិច្ច​និង​ត្រួត​ពិនិត្យ។​ ពិនិត្យ​ បន្ថយ​នីតិ​វិធី​រដ្ឋ​បាល​យ៉ាង​តិច​៣០% នៃ​ចំ​នួន​នីតិ​វិធី​រដ្ឋ​បាល​ ពេល​វេលា​នៃ​ការ​អនុវត្ត​ និង​ការ​ចំ​ណាយ​គោ​រព​តាម​នីតិ​វិធី​រដ្ឋ​បាល។​ រាល់​បញ្ហា​ដែល​នៅ​ខុស​ប្លែក​គ្នា​ គួរ​តែ​ត្រូវ​លើក​ឡើង​និង​ទស្សនៈ​របស់​ស្ថាប័ន​លើក​ជូន។​

ចំ​ពោះ​ច្បាប់​មួយ​ចំ​នួន​ដែល​កែ​សម្រួល​ច្រើន​ច្បាប់​ យើង​ត្រូវ​ធ្វើ​ឱ្យ​សុក្រឹត​នូវ​ក្រប​ខ័ណ្ឌ​ច្បាប់​ លើក​កម្ពស់​សុពល​ភាព​ និង​ប្រ​សិទ្ធ​ភាព​នៃ​សកម្ម​ភាព​គ្រប់​គ្រង​រដ្ឋ​លើ​វិស័យ​សំ​ខាន់ៗ​មួយ​ចំ​នួន​ និង​ក្នុង​បរិ​បទ​សមា​ហរណ​កម្ម​អន្តរ​ជាតិ​ទូលំ​ទូលាយ​ ដូច​ជា៖ ការ​ពារ​អាថ៌​កំ​បាំង​រដ្ឋ​ សន្តិ​សុខ​-សណ្តាប់​ធ្នាប់​ វិទ្យា​សាស្ត្រ​-បច្ចេក​វិទ្យា​ កម្ម​សិទ្ធិ​បញ្ញា​ ពន្ធ​ធន​ធាន​និង​បរិ​ស្ថាន​ សារ​ព័ត៌​មាន​និង​សារ​គមនា​គមន៍​ សន្ធិ​សញ្ញា​អន្តរ​ជាតិ​។ល។​ បង្ក​បរិ​យា​កាស​ផ្លូវ​ច្បាប់​បើក​ចំ​ហ ងាយ​ស្រួល​និង​ធានា​សិទ្ធិ​និង​ផល​ប្រ​យោជន៍​ស្រប​ច្បាប់​របស់​ប្រ​ជា​ជន​ និង​អា​ជីវ​កម្ម; ការ​ងារ​គ្រប់​គ្រង​ងាយ​ស្រួល​ និង​មាន​ប្រ​សិទ្ធ​ភាព; ដោះ​ស្រាយ​ការ​លំ​បាក​ និង​បញ្ហា​ជាប់​ជំ​ពាក់​ផ្លូវ​ច្បាប់​បាន​ទាន់​ពេល​ ដើម្បី​ជំ​រុញ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​ ខិត​ខំ​សម្រេច​ទិស​ដៅ​ កំ​ណើន​ដែល​បាន​ដាក់​ចេញ​។​

នា​យក​រដ្ឋ​មន្ត្រី​ សំ​ណូម​ពរ​ឱ្យ​សមា​ជិក​រដ្ឋា​ភិបាល​ រដ្ឋ​មន្ត្រី​ និង​ប្រ​ធាន​ផ្នែក​នា​នា​ បន្ត​ប្រ​មូល​ផ្តុំ​បញ្ញា​ វិនិ​យោគ​កម្លាំង​ ដឹក​នាំ​ថ្នាក់​ក្រោម​ កម្មា​ភិបាល​ពង្រាង​ឯក​សារ​ ធ្វើ​សេនា​ធិការ​ឱ្យ​បាន​ច្បាស់​ប្រា​កដ​ប្រ​ជា...៕​

                      យោងតាម​ nhandan.vn

ចែករំលែកអត្ថបទ