ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍ - នយោបាយ

22/08/2025 - 09:35

កាម៉ាវ

ផ្តើម​ដំ​ណើរ​ការ​សាង​សង់​លំ​នៅ​ឋាន​សង្គម​ជាង​ ១.២០០ ខ្នង​ 

គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​កា​ម៉ាវ សហ​ការ​ជា​មួយ​សម្ព័ន្ធ​ T&T Group រៀប​ចំ​ដំ​ណើរ​ការ​សាង​សង់​លំ​នៅ​ឋាន​សង្គម​នៅ​សង្កាត់​អាង​ស្វៀង​ ដោយ​មាន​ទ្រង់​ទ្រាយ​ជាង​​១.២០០​ខ្នង។​ នេះ​គឺ​ជា​សំ​ណង់​លំ​នៅ​ឋាន​សង្គម​មួយ​ក្នុង​ចំ​ណោម​សំ​ណង់​ទាំង ​២២ ​បាន​ដំ​ណើរ​ការ​ និង​សម្ពោធ​ព្រម​ៗ​គ្នា​ទូទាំង​ប្រ​ទេស​ ក្នុង​សកម្ម​ភាព​អំ​ណរ​អនុស្សាវ​រីយ៍​លើក​ទី ៨០ ទិ​វា​បុណ្យ​ជាតិ​នៃ​សា​ធា​រណ​រដ្ឋ​សង្គម​និយម​វៀត​ណាម (២/៩/​១៩៤៥ - ២/៩/​២០២៥)។​

គំ​រូ​លំ​នៅ​ឋាន​សង្គម​របស់​ខេត្ត​កាម៉ាវ។​

តាម​រយៈ​នោះ​ សំ​ណង់​លំ​នៅ​ឋាន​សង្គម​នៅ​សង្កាត់​អាង​ស្វៀង​ ឋិត​នៅ​ក្នុង​មណ្ឌល​ផ្សារ​ក្រុង​ T&T កា​ម៉ាវ អា​ស្រ័យ​ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត​ T&T Land កា​ម៉ាវ - ជា​សមា​ជិក​នៃ​ T&T Group ជា​ម្ចាស់​វិនិ​យោគ។​ នៅ​លើ​ផ្ទៃ​ដី​ទំ​ហំ​២,០៥​ហិក​តា​ មណ្ឌល​លំ​នៅ​ឋាន​សង្គម​រួម​មាន​៥​សំ​ណង់​ កម្ពស់​១០​ជាន់​ ដោយ​មាន​អគារ​ចំ​នួន​១.២៤១​ខ្នង​ ឆ្លើយ​តប​បាន​កន្លែង​ស្នាក់​នៅ​ជូន​ប្រ​ជា​ជន​ជិត​៥.០០០​នាក់; ក្នុង​នោះ​ ដំ​ណាក់​កាល​ទី​១​នឹង​ដំ​ណើរ​ការ​សាង​សង់​អគារ​១០​​ជាន់​ ​ដោយ​មាន​អគារ​ចំ​នួន​២១០​ខ្នង។​ មណ្ឌល​លំ​នៅ​ឋាន​សង្គម​ត្រូវ​បាន​រចនា​ប្លង់​ស៊ី​សង្វាក់​គ្នា​ជា​មួយ​នឹង​ហេដ្ឋា​រចនា​សម្ព័ន្ធ​បច្ចេក​ទេស​-សង្គម​ ត្រូវ​បាន​វិនិ​យោគ​ព្រម​ៗ​គ្នា​ សម្បូរ​បែប​និង​គមនា​គមន៍​តភ្ជាប់​ងាយ​ស្រួល។​ នៅ​ពេល​សាង​សង់​រួច​រាល់​ គម្រោង​នេះ​មិន​ត្រឹម​តែ​ដោះ​ស្រាយ​តម្រូវ​ការ​ស្នាក់​នៅ​សម្រាប់​អ្នក​មាន​ចំ​ណូល​ទាប​កម្ម​ករ​​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​ជីវ​ភាព​ ធានា​សុខុ​មាល​ភាព​សង្គម​ និង​កំ​ណត់​ជា​រូប​រាង​តំ​បន់​ទី​ក្រុង​ទំ​នើប​នៅ​មជ្ឈ​មណ្ឌល​កា​ម៉ាវ។​

ថ្លែង​ក្នុង​ពិធី លោក​ហ្វិញ​ហឺវ​ទ្រី អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​កា​ម៉ាវ បាន​ឱ្យ​ដឹង៖ “តាម​ភាគ​កម្រិត​ដែល​នា​យក​រដ្ឋ​មន្ត្រី​បាន​ប្រ​គល់​ឱ្យ​រហូត​ដល់​ឆ្នាំ​២០៣០ ខេត្ត​កា​ម៉ាវ​ត្រូវ​បង្ហើយ​លំ​នៅ​ឋាន​សង្គម​ចំ​នួន​៤.៨០០​ខ្នង។​ អនុវត្ត​ម៉ឺង​ម៉ាត់​គោល​ការណ៍​របស់​មជ្ឈិម​ ខេត្ត​កា​ម៉ាវ​កំ​ពុង​សកម្ម​ផ្សព្វ​ផ្សាយ​វិធាន​ការ​ជា​ច្រើន​ បង្ក​លក្ខណៈ​ងាយ​ស្រួល​ដើម្បី​គ្រោង​ការ​លំ​នៅ​ឋាន​សង្គម​ឆាប់​បាន​អនុវត្ត​សម្រេច​និង​ដាក់​ឱ្យ​ប្រើ​ប្រាស់​ រួម​ចំ​ណែក​បង្កើន​ការ​ផ្គត់​ផ្គង់​លំ​នៅ​ឋាន​សង្គម​នៅ​លើ​ទី​ផ្សារ ជួយ​ប្រ​ជា​ជន​ដែល​មាន​ចំ​ណូល​ទាប​រស់​នៅ​សុខ​ស្រួល​ លំ​នឹង​ជីវ​ភាព។​ គម្រោង​លំ​នៅ​ឋាន​សង្គម​សង្កាត់​អាង​ស្វៀង​ ត្រូវ​បាន​ខេត្ត​កំ​ណត់​ជា​គម្រោង​សំ​ខាន់​មួយ​ក្នុង​ផែន​ការ​អភិវឌ្ឍ​លំ​នៅ​ឋាន​សង្គម​របស់​ខេត្ត​ រួម​ចំ​ណែក​អនុវត្ត​ទិស​ដៅ​អភិវឌ្ឍន៍​លំ​នៅ​ឋាន​សង្គម​ចំ​នួន​៤.៨០០​ខ្នង​ នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត​រហូត​ដល់​ឆ្នាំ​២០៣០”។​

ដំ​ណឹង​និង​រូប​ថត​៖ យ្វី​អាញ់ - វ៉ាំង​តឹន

ចែករំលែកអត្ថបទ