ដោយស្មារតី “ទីណាត្រូវការយុវជនមានមុខ ការងារណាលំបាកមានមុខយុវជន” សម្ព័ន្ធយុវជន សង្កាត់ខាញ់ហ្វា ទីក្រុងកឹងធើ បានផ្សព្វផ្សាយក្រុមស្ម័គ្រចិត្ត “ប្រជាសិក្សាឌីជីថល” ដើម្បីជួយប្រជាជនធ្វើបែបបទរដ្ឋបាល រួមចំណែកដំណើរការរដ្ឋអំណាច២ថ្នាក់បានរលូន។

ក្រុមការងារយុវជនស្ម័គ្រចិត្ត "ប្រជាសិក្សាឌីជីថល" សង្កាត់ខាញ់ហ្វា ទីក្រុងកឹងធើ។
រាល់ពេលព្រឹកនៅមជ្ឈមណ្ឌលសេវារដ្ឋបាលនៅសង្កាត់ខាញ់ហ្វា ទីក្រុងកឹងធើ តែងឃើញរូបភាពយុវជនស្ម័គ្រចិត្តពាក់អាវខៀវ កំពុងណែនាំប្រជាជនចាប់លេខកំណត់ត្រាសំណុំឯកសារនិងបញ្ចូលព័ត៌មានលើប្រព័ន្ធឌីជីថល។ល។ បងស្រីង្វៀងធីទ្រុកភឿង -លេខាសាខាសម្ព័ន្ធយុវជនអនុសង្កាត់ហ្វិញធូ សង្កាត់ខាញ់ហ្វា ទីក្រុងកឹងធើ ឱ្យដឹង៖ “ជាសមាជិកសម្ព័ន្ធយុវជន ម៉្លោះហើយខ្ញុំនិងបងប្អូនក្នុងក្រុមតែងខិតខំលៃលកពេលវេលានិងការងារ ដើម្បីជួយប្រជាជនធ្វើបែបបទរដ្ឋបាលឱ្យបានល្អ។ យើងខ្ញុំជួយធ្វើលិខិត បញ្ចូលព័ត៌មានសំណុំឯកសារលើប្រព័ន្ធនិងក្រដាសស្នាមចាំបាច់មួយចំនួនទៀតជូនមាមីង។ អាស្រ័យហេតុនោះ ប្រជាជនមិនបារម្ភហើយតែងស្ងប់ចិត្តពេលមកធ្វើបែបបទរដ្ឋបាល”។ ពូថាច់ឌឿន នៅអនុសង្កាត់កិញមើុយសុក សង្កាត់ខាញ់ហ្វា ឱ្យដឹងដោយក្ដីរីករាយ៖ “ថ្ងៃនេះខ្ញុំមកសុំបញ្ជាក់លើឯកសារថតចម្លងដើម្បីកូនខ្ញុំទៅរៀនអនុមហាវិទ្យាល័យ។ មកទីនេះ ប្អូនៗយុវជនជួយរៀបចំលិខិតស្នាមដោយអស់ពីចិត្ត ទើបធ្វើបានលឿននិងដាក់ទៅមជ្ឈមណ្ឌលសេវារដ្ឋបាលរដ្ឋ”។

ក្រុមសម្ព័ន្ធយុវជនសង្កាត់ខាញ់ហ្វា ទីក្រុងកឹងធើ កំពុងណែនាំប្រជាជន
ធ្វើសំណុំបែបបទរដ្ឋបាល។
រាល់ថ្ងៃមជ្ឈមណ្ឌលសេវារដ្ឋបាលរដ្ឋសង្កាត់ខាញ់ហ្វា មានប្រជាជនរាប់សិបនាក់មកធ្វើបែបបទរដ្ឋបាល ដើម្បីជួយដោះស្រាយសំណុំបែបបទ សំណុំឯកសារឱ្យបានឆាប់រហ័សមិនឱ្យរាំងស្ទះ សម្ព័ន្ធយុវជនសង្កាត់ខាញ់ហ្វា បានជួយប្រជាជនដោយអស់ពីចិត្ត។ បងកាមវុាំងដេ អនុលេខាសម្ព័ន្ធយុវជនសង្កាត់ខាញ់ហ្វា ទីក្រុងកឹងធើ ឱ្យដឹង៖ “សម្ព័ន្ធយុវជនសង្កាត់ បានបង្កើតក្រុមការងារស្ម័គ្រចិត្ត “ប្រជាសិក្សាឌីជីថល” ដោយមានសមាជិកសម្ព័ន្ធយុវជនចំនួន១០រូប។ រៀងរាល់ថ្ងៃ បានបែងចែកគ្នាប្រចាំនៅមជ្ឈមណ្ឌលសេវារដ្ឋបាលរដ្ឋដើម្បីជួយប្រជាជន ដូច៖ ណែនាំមាមីងអនុវត្តការធ្វើសំណុំបែបបទ ដោយប្រើវេលាក្នុងការដោះស្រាយសំណុំបែបបទ។
ការជួយដោយអស់ពីចិត្តនិងមានការទទួលខុសត្រូវរបស់យុវជនសង្កាត់ខាញ់ហ្វា មិនត្រឹមតែជួយប្រជាជនជាសន្សឹមៗ បង្ខិតជិតបច្ចេកវិទ្យាឌីជីថលនៅពេលធ្វើសំណុំបែបទប៉ុណ្ណោះទេ ថែមទាំងរួមចំណែកបំផុសស្មារតី ស្វាហាប់របស់យុវជនក្នុងយុទ្ធនាការកំណែទម្រង់រដ្ឋបាល និងផ្លាស់ប្ដូរឌីជីថលនៅភូមិភាគ។ នេះជាសក្ខីភាពបញ្ជាក់ពីតួនាទីឈានមុខ ច្នៃប្រតិដ្ឋរបស់យុវជនក្នុងការបម្រើសហគមន៍៕
ទ្រឿងផល