ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍ - នយោបាយ

11/08/2025 - 15:23

សង្កាត់​ឡុង​មី ទាញ​យក​សក្តានុ​ភាព​អភិ​វឌ្ឍ​កសិកម្ម​ ឧស្សា​ហកម្ម​ ទី​ក្រុង​ និង​ទេស​ចរណ៍​បាន​ល្អ​ 

(កឹង​ធើ) - បក្ខ​ភាគ​សង្កាត់​ឡុង​មី បាន​រៀប​ចំ​មហា​សន្និ​បាត​បក្ខ​ភាគ​លើក​ទី​១ អា​ណត្តិ​កាល​ ២០២៥​-២០៣០។​ សម​មិត្ត​ ហូធី​កឹម​ដាវ​ អនុ​លេខា​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម ក្រុង​កឹង​ធើ បាន​អញ្ជើញ​ចូល​រួម​និង​ចង្អុល​ការ​មហា​សន្និ​បាត។​

សម​មិត្ត​ ​ ហូធី​កឹម​ដាវ​ ​អនុលេខា​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​កឹង​ធើ ថ្លែង​ចង្អុល​ការ​ក្នុង​មហា​សន្និ​បាត។​

អា​ណត្តិ​កាល​ ២០២០​-២០២៥ សង្កាត់​ឡុង​មី អនុ​វត្ត​សម្រេច​និង​សម្រេច​លើស​ភាគ​កម្រិត​ផែន​ការ​១៤/១៤​នៃ​សេចក្តី​សម្រេច​ចិត្ត។​ ជាក់​ស្តែង​គឺ​បញ្ចូល​បក្ខ​ជន​ថ្មី​ បាន​១០៣​នាក់ សម្រេច​១០០%; រៀង​រាល់​ឆ្នាំ​ អត្រា​បក្ខ​ជន​សម្រេច​ភារ​កិច្ច​ល្អ​ចំ​នួន​៩៩% សា​ខា​បក្ស​ស្អាត​ស្អំ​ រឹង​មាំ​ជាង​៩៥% និង​គ្មាន​សាខា​បក្ស​ទន់​ខ្សោយ។​ ឃុំ​មាន​ផលិត​ផល​ចំ​នួន​១៦​មុខ​ សម្រេច​ OCOP ផ្កាយ​៣។​ អត្រា​បន្ថយ​ភាព​ក្រី​ក្ររៀង​រាល់​ឆ្នាំ​របស់​ឃុំ​បាន​១,៤% សម្រេច​១៤០%។​ ចំ​ណូល​ថវិកា​រដ្ឋ​សរុប​បាន​ជិត​៨០​ពាន់​លាន​ដុង​ សម្រេច​ ១៣៤,១%; សរុប​ទុន​វិនិ​យោគ​ទូទាំង​សង្គម​ចំ​នួន​១.៤៥០​ពាន់​លាន​ដុង​ សម្រេច​ ១២០,៨% និង​ការ​ពារ​ប្រ​ទេស​-សន្តិ​សុខ​នយោ​បាយ​សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​ត្រូវ​បាន​ធានា។​

អា​ណត្តិ​កាល​ ២០២៥​-២០៣០ បក្ខ​ភាគ​សង្កាត់​ឡុង​មី បាន​ដាក់​ចេញ​នូវ​ភាគ​កម្រិត​ចំ​នួន​១៦។​ ក្នុង​នោះ​ ភារ​កិច្ច​សំ​ខាន់​គឺ​កសាង​បក្ស​និង​ប្រ​ព័ន្ធ​នយោ​បាយ​ស្អាត​ស្អំ​ រឹង​មាំ; កសាង​សង្កាត់​ឡុង​មី​ អភិវឌ្ឍ​តាម​ទិស​ដៅ​ទី​ក្រុង​ស៊ី​វិ​ល័យ; ជំ​រុញ​អភិវឌ្ឍ​កសិកម្ម​-ឧស្សា​ហកម្ម​-សិប្ប​ឧស្សា​ហកម្ម​ខ្នាត​តូច-ពា​ណិជ្ជ​កម្ម​ សេវា​កម្ម​ និង​ទេស​ចរណ៍; ធានា​សុខុ​មាល​ភាព​សង្គម​ និង​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព។​

មហា​សន្និ​បាត​ បាន​អនុម័ត​លើ​សេចក្តី​សម្រេច​របស់​គណៈ​ប្រតិ​បត្តិ​ការ​បក្ខ​ភាគ​ក្រុង​ អំ​ពី​ការ​ចាត់​តាំង​បុគ្គ​លិក​នៃ​គណៈ​ប្រតិ​បត្តិ​ការ​បក្ខ​ភាគ​សង្កាត់​ឡុង​មី អា​ណត្តិ​កាល​២០២៥​-២០៣០ មាន​សម​មិត្ត​ចំ​នួន​៣៣​រូប​; គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​សង្កាត់​ មាន​សម​មិត្ត​ចំ​នួន​១១​រូប​; សម​មិត្ត​ ដង​ក្វឹក​ថឹក កាន់​តំ​ណែង​ជា​លេខា​គណៈ​កម្មា​ធិការ​បក្ស​សង្កាត់។​

ថ្លែង​ចង្អុល​ការ​នៅ​ក្នុង​មហា​សន្និ​បាត​ សម​មិត្ត​ ហូធី​កឹម​ដាវ​ សំ​ណូម​ពរ​បក្ខ​ភាគ​ សង្កាត់​ឡុង​មី បន្ត​លើក​កម្ពស់​សមត្ថ​ភាព​សកម្ម​ភាព​ ពង្រឹង​សាម​គ្គី​ភាព​និង​ពង្រីក​ប្រ​ជា​ធិប​តេយ្យ​នៅ​មូល​ដ្ឋាន។​ អនុវត្ត​ល្អ​នូវ​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេហា​ជាតិ​ ផ្សារ​ភ្ជាប់​នឹង​អនុវត្ត​ភារ​កិច្ច​នយោ​បាយ​របស់​ភូមិ​ភាគ; ក្នុង​នោះ​ ត្រូវ​ទាញ​យក​សក្តានុ​ភាព​អភិវឌ្ឍ​កសិកម្ម​ ឧស្សា​ហកម្ម​ ទីក្រុង​ទេស​ចរណ៍​ឱ្យ​បាន​ល្អ​ និង​ផ្សារភ្ជាប់​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ជា​មួយ​នឹង​ធានា​សុខុ​មាល​ភាព​សង្គម។​ បន្ទាប់​ពី​មហា​សន្និ​បាត​ បក្ខ​ភាគ​សង្កាត់​លំ​នឹង​អង្គ​ភាព​ឱ្យ​បាន​ឆាប់​រហ័ស​ កសាង​លក្ខន្តិកៈ​ កម្ម​វិធី​ការ​ងារ​ ដើម្បី​បង្ក​ការ​ឯក​ភាព​ក្នុង​ការ​យល់​ដឹង​និង​សកម្ម​ភាព​ជូន​បក្ខ​ជន៕​

      ហឺវ​ភឿក-វិមាន​

ចែករំលែកអត្ថបទ