ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

07/07/2025 - 10:38

កឹង​ធើ ចេញ​ដំ​ណើរ​អនុវត្ត​ការ​ធ្វើ​អង្កេត​ជន​បទ កសិ​កម្ម ឆ្នាំ២០២៥ 

(CT) - ថ្ងៃ​ទី១ ខែ​កក្កដា រួម​ជា​មួយ​នឹង​ទូទាំង​ប្រ​ទេស ក្រុង​កឹង​ធើចេញ​ដំ​ណើរ អនុវត្ត​ការ​ធ្វើ​អង្កេត​ទូ​ទៅ​នៃ​ជន​បទ កសិ​កម្ម ឆ្នាំ​២០២៥។

អ្នក​ធ្វើ​អង្កេត​ប្រ​មូល​ព័ត៌​មាន​នៅ​ឃុំ​ថាញ់​អាង​ក្រុង​កឹង​ធើ។

ការ​ធ្វើ​អង្កេត​ទូ​ទៅ​នៃ​ជន​បទ កសិ​កម្ម ឆ្នាំ​២០២៥ នឹង​ប្រ​មូល​ផ្តុំ ៣ ក្រុម​ព័ត៌​មាន គឺ៖ តថ​ភាព​នៃ​ខឿន​ផលិត​កម្ម​កសិ​កម្ម រុក្ខ​កម្ម​និង​ជល​ផល; តថ​ភាព​ជន​បទ; ព័ត៌​មាន អំពី​ប្រ​ជា​ជន​ជន​បទ។ មុខ​សញ្ញា​ធ្វើ​អង្កេត រួម​មាន៖ ពល​ករ​ចូល​រួម​សកម្ម​ភាព កសិ​កម្ម រុក្ខ​កម្ម​និង​ជល​ផល; គ្រួ​សារ​ប្រ​ជា​ជន បាន​ចូល​រួម​សកម្ម​ភាព​កសិ​កម្ម រុក្ខ​កម្ម និង​ជល​ផល; កសិ​ដ្ឋាន អា​ជីវ​កម្ម សហ​ករណ៍​ចូល​រួម​សកម្ម​ភាព​កសិ​កម្ម រុក្ខ​កម្ម និង​ជល​ផល; គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ។ ការ​ធ្វើ​អង្កេត​ទូទៅ​នៃ​ជន​បទ កសិ​កម្ម ឆ្នាំ​២០២៥ គឺ​ជា​កិច្ច​ការ​មួយ​ក្នុង​ចំ​ណោម​កិច្ច​ការ​ធ្វើ​អង្កេត​ទូ​ទៅ​ដ៏​សំ​ខាន់ បំ​ផុត​របស់​ផ្នែក​ស្ថិតិ ត្រូវ​បាន​អនុវត្ត​តាម​ពេល​កំ​ណត់ ១០ ឆ្នាំ​ម្តង​លទ្ធ​ផល​ការ​ធ្វើ អង្កេត​ទូទៅ​នៃ​ជន​បទ កសិ​កម្ម ឆ្នាំ ២០២៥ សម្រាប់​ចង​ក្រង​នូវ​ភាគ​កម្រិត​ស្ថិតិ​ដែល​ពាក់​ព័ន្ធ​ចំ​ណុះ​ប្រ​ព័ន្ធ​ភាគ​កម្រិត​ស្ថិតិ​ជាតិ; ចង​ក្រង​រាល់​ភាគ​កម្រិត​សេដ្ឋ​កិច្ច - សង្គម សម្រាប់​បម្រើ​ការ​វាយ​តម្លៃ​ពី​តថ​ភាព វិភាគ​និន្នា​ការ​ផ្លាស់​ប្ដូរ កសាង​ផែន​ការ យុទ្ធ​សាស្ត្រ​អភិវឌ្ឍន៍​ជន​បទ​តំ​បន់​កសិ​កម្ម រុក្ខ​កម្ម​និង​ជល​ផល លើក​ស្ទួយ​កម្រិត​ជីវ​ភាព​ប្រ​ជា​ជន​តំ​បន់​ជន​បទ​វិសាល​ភាព​ទូ​ទាំង​ប្រ​ទេស ក៏​ដូច​ជា​ភូមិ​ភាគ​នីមួយៗ។ សម្រាប់​បម្រើ​ការ​ស្រាវ​ជ្រាវ​វាយ​តម្លៃ​ពី​ទ្រង់​ទ្រាយ រចនា​សម្ព័ន្ធ​ពល​ករ​ជន​បទ និង​ពល​ករ រុក្ខ​កម្ម​និង​ជល​ផល; ផ្លាស់​ប្ដូរ រចនា​សម្ព័ន្ធ​ជន​បទ; ស្ថាន​ភាព​ជាក់​ស្តែង ខ្លឹម​សារ​មួយ​ចំ​នួន​នៃ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ក្នុង​វិស័យ​ជន​បទ​និង​រុក្ខ​កម្ម​និង​ជល​ផល; បម្រើ​ការ​ប្រៀប​ធៀប​អន្តរ​ជាតិ​ស្តី​ពី​ភាគ​កម្រិត​ជន​បទ​និង​តំ​បន់​រុក្ខ​កម្ម​និង​ជល​ផល។ កសាង​មូល​ដ្ឋាន​ទិន្ន​ន័យ​អំ​ពី​ជន​បទ​និង​រុក្ខ​កម្ម​និង​ជល​ផល សម្រាប់​បម្រើ​ការ​ស្រាវ​ជ្រាវ​ស៊ី​ជម្រៅ; ធ្វើ​ជា​គំរូ​ក្នុង​ការ​ធ្វើ​អង្កេត​មួយ​ចំ​នួន​តាម​ការ​កំ​ណត់រៀង​រាល់​ឆ្នាំ​ផ្នែក​ខាង​វិស័យ​រុក្ខ​កម្ម​និង​ជល​ផល និង​ឆ្លើយ​តប​រាល់​សំ​ណូម​ពរ​ស្ថិតិ​ផ្សេងៗ​ទៀត។

ការ​ធ្វើ​អង្កេត​ទូ​ទៅ​នៃ​ជន​បទ កសិ​កម្ម ឆ្នាំ​២០២៥ អនុវត្ត​លើ​ភូមិ​សាស្ត្រ​ចំ​នួន ៣.២៣៣ ដោយ​មាន​កង​កម្លាំង​ចូល​រួម អនុវត្ត​ជាង ៣.៨០០ នាក់ រួម​មាន​អ្នក​ធ្វើ​អង្កេត អ្នក​ឃ្លាំ​មើល​គ្រប់​លំ​ដាប់​ថ្នាក់ ប្រ​ធាន​ក្រុម និង​តំ​ណាង​គណៈ​ចង្អុល​ការ​គ្រប់​លំ​ដាប់​ថ្នាក់។ ការ​ធ្វើ​អង្កេត​ទូទៅ​នៃ​ជន​បទ កសិ​កម្ម ឆ្នាំ​២០២៥ បាន​ប្រ​មូល​ព័ត៌​មាន​ក្នុង​រយៈ​ពេល ៣០ ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី ១ ខែ​កក្កដា រហូត​ដល់​ថ្ងៃ ៣០ ខែ កក្កដា ឆ្នាំ​២០២៥៕

                   ត្វៀក​ត្រិញ- លីសៀ

ចែករំលែកអត្ថបទ