ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

30/06/2025 - 14:14

ខិត​ខំ​អនុវត្ត​ល្អ​នូវ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អំពី​ការ​កសាង​ជន​បទ​ថ្មី​ កាត់​បន្ថយ​ភាព​ក្រីក្រ​ដោយ​ចីរ​ភាព 

 

នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ ផាម​មិញ​ជិញ​ ដឹក​នាំ​កិច្ច​ប្រជុំ​បូក​សរុប​កម្ម​វិធី​ទិស​ដៅ​ជាតិ​អំពី​ការ​កសាង​ជន​បទ​ថ្មី​ កាត់​បន្ថយ​ភាព​ក្រីក្រ​ដោយ​ចីរ​ភាព។

តាម​គណៈ​ចង្អុល​ការ​មជ្ឈិម​នៃ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ ដំណាក់​កាល ​២០២១-​២០២៥ ​លទ្ធ​ផល​អនុ​វត្ត​នូវ​ទិស​ដៅ​ ភារ​កិច្ច៖ ​កម្ម​វិធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី ​ជា​សារ​វន្ត​សម្រេច​និង​សម្រេច​លើស​ទិស​ដៅ​ដែល​បាន​ប្រគល់​ឱ្យ​ដល់​ដំណាច់​ឆ្នាំ​២០២៥៖​ អត្រា​ឃុំ​សម្រេច​បទដ្ឋាន​ជន​បទ​ថ្មីគឺ ​៧៩,៣%​ នៃ​ភាគ​កម្រិត​៨០% ​កើន​ ១០,៦% ​បើ​ប្រៀប​នឹង​ចុង​ឆ្នាំ​២០២១;​ អត្រា​ឃុំ​សម្រេច​បទដ្ឋាន​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​គឺ ​៤២,៤% ​នៃ​ភាគ​កម្រិត​ ៤០% ​កើន​ជាង​ ៥​ ដង​បើ​ប្រៀប​នឹង​ចុង​ឆ្នាំ​២០២១។​ អត្រា​ឃុំ​សម្រេច​បទដ្ឋាន​ជន​បទ​ថ្មី​គំរូ​គឺ ​១២,៣% ​នៃ​ភាគ​កម្រិត​១០%​ កើន​ជាង​ ១៧ ​ដង​បើ​ប្រៀប​នឹង​ចុង​ឆ្នាំ​២០២១;​ អត្រា​អង្គ​ភាព​ថ្នាក់​ស្រុក​បាន​ទទួល​ស្គាល់​សម្រេច​ភារ​កិច្ច​បទដ្ឋាន​ជន​បទ​ថ្មី​គឺ ​៥១% ​នៃ​ភាគ​កម្រិត​ ៥១% ​(កើន​ ៥៣% ​បើ​ប្រៀប​នឹង​ចុង​ឆ្នាំ​២០២១);​ អត្រា​ស្រុក​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​គឺ ​២០% ​នៃ​ភាគ​កម្រិត​ ២០% ​(នៅ​ដំ​ណាក់​កាល​ចុង​ឆ្នាំ​២០២១ ​មិន​ទាន់​មាន​ស្រុក​ជន​បទ​ថ្មី​កម្រិត​ខ្ពស់)។​ មាន​ខេត្ត​ចំនួន ​១២ ​បាន​នា​យក​ រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិ​បាល​ទទួល​ស្គាល់​សម្រេច​ភារ​កិច្ច​កសាង​ជន​បទ​ថ្មី​នៃ​ភាគ​កម្រិត​១៥​ខេត្ត ​កើន​ ៨ ​ខេត្ត​បើ​ប្រៀប​នឹង​ចុង​ឆ្នាំ​២០២១​។ល។ ​កម្ម​វិធី​ទិស​ដៅ​ជាតិ​កាត់​បន្ថយ​ភាព​ក្រីក្រ​ដោយ​ចីរ​ភាព៖​ អត្រា​គ្រួ​សារ​ក្រីក្រ​ នៅ​ចុង​ឆ្នាំ ​២០២៤​ គឺ ​១,៩៣%​ ថយ​ចុះ ​៣,២៧% ​បើ​ប្រៀប​នឹង​ចុង​ឆ្នាំ​២០២២ ​កាត់​បន្ថយ​មធ្យម​ភាគ ​១,០៣%/​ឆ្នាំ ​(សម្រេច​ទិស​ដៅ​ប្រ​គល់​ឱ្យគឺ​ថយ​ចុះ​ពី​ ១-១,៥%/​ឆ្នាំ);​ អត្រា​ឃុំ​លំ​បាក​ខ្លាំង​នៅតំ​បន់​វាល​កាត់​មាត់​ទន្លេ ​និង​កោះ​សមុទ្រ​ ចាក​ផុត​ពី​ស្ថាន​ភាព​លំ​បាក​គឺ ​៣៥,២០% ​(ឃុំ​ចំនួន​១៩/៥៤) ​នៃ​ភាគ​កម្រិត​៣០%។ ​អត្រា​កង្វះ​អាហា​រូបត្ថម្ភ​ចំពោះ​កុមារ​អាយុ​ក្រោម​ ១៦ ​ឆ្នាំ​ ថយ​ចុះ​នៅ​ត្រឹម​ ២៥,៤២% ​នៃ​ភាគ​កម្រិត​ក្រោម​ ៣៤%។ ​បាន​ផ្សព្វ​ផ្សាយ​ទម្រង់​រក​ស៊ី​ចិញ្ចឹម​ជីវិត​បាន​ជាង​ ១០.៥០០​ ទម្រង់​នៃ​ភាគ​កម្រិត​ជាង ​១.០០០​ ទម្រង់​ (លើស​ពី​ទិស​ដៅ​ដាក់​ចេញ)។ ​ឧបត្ថម្ភ​តភ្ជាប់​ការ​ ងារ​ធ្វើ​ដោយ​ជោគ​ជ័យ​ជូន​ពលករ​ជាង ​១៣៤.០០០ ​នាក់​ ដែល​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​គ្រួ​សារ​ក្រីក្រ ​គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ ​និង​គ្រួ​សារ​ទើប​ចាក​ផុត​ពី​ភាព​ក្រីក្រ ​ភាគ​កម្រិត​ទាប​បំផុត​គឺ ​១០០.​០០០ ​នាក់។

ការ​អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​ ដំណាក់​កាល ​២០២១-​២០២៥ ​ទទួល​បាន​លទ្ធ​ផល​លេច​ធ្លោ​មួយ​ចំនួន៖ ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច-​សង្គម​ជន​បទ ​ដំណាក់​កាល​ ២០២១-​២០២៥ ​បន្ត​បាន​វិនិយោគ​ព្រមៗ​គ្នា។ ​មក​ដល់​ពេល​នេះ ​ឃុំ​ចំនួន​ ៨៧,៣% ​បាន​សម្រេច​លក្ខឋាន​ទី២ ​អំពី​ចរាចរណ៍; ​ឃុំ​ចំនួន​ ៩៨,១% ​បាន​សម្រេច​លក្ខឋាន​ទី៣​ អំពី​ធារា​សាស្ត្រ​និង​បង្ការ ​ទប់​ស្កាត់​គ្រោះ​ធម្ម​ជាតិ ​និង​មាន​ឃុំចំ​នួន ​៩៦,៥% ​បាន​សម្រេច​លក្ខឋាន​ទី៤​ អំពី​អគ្គិសនី​។ល។ ​សំណង់​ជាង​ ៤.៩៦៦ ​សំ​ណង់​នៅ​តាម​ស្រុក​ក្រីក្រ ​និង​ឃុំ​លំ​បាក​ខ្លាំង ​ត្រូវ​បាន​កសាង​និង​ជួស​ជុល​។ ​ធានា​លំ​នៅ​ឋាន​ ប្រ​កប​ដោយ​ចីរ​ភាព​ជូន​គ្រួសារ​ក្រីក្រ ​គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ​ជិត ​៩០.០០០ ​គ្រួ​សារ៕

       យោង៖ nhandan.vn-ប្រែ​សម្រួល៖​ វិមាន

ចែករំលែកអត្ថបទ