មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

19/05/2025 - 10:15

ភឿក​ហ៊ឹង​ សម្រេច​គោល​ដៅ​ឃុំ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់ 

ដើម្បី​បាន​ទទួល​ស្គាល់​ជា​ឃុំ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់ បក្ខ​ភាគ រដ្ឋ​អំ​ណាច និង​ប្រ​ជា​ជន​ឃុំ ភឿក​ហ៊ឹង ស្រុក​ថ្កូវ ខេត្ត​ត្រា​វិញ បាន​អនុវត្ត​យ៉ាង​សកម្ម​នូវ​ភារ​កិច្ច​ជា​ច្រើន​និង​សម្រេច​លក្ខ​ឋាន ១៩/​១៩ តាម​សេចក្តី​កំ​ណត់។

ដោយ​មាន​ប្រ​ភព​ទុន​សម្រាប់​កសាង​ជន​បទ​ថ្មី ឃុំ​ភឿក​ហ៊ឹង បាន​វិនិ​យោគ​
កសាងផ្លូវជនបទនៅភូមិបែនជួរកាន់តែធំទូលាយ។

លោក​គឹម​បៃ​លី ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ភឿក​ហ៊ឹង មាន​ប្រ​សាសន៍៖ “ប៉ុន្មាន​ឆ្នាំ​មុន​នេះ ហេដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​-សង្គម​របស់​ឃុំ​នៅ​មាន​កម្រិត ជីវ​ភាព​របស់​ប្រ​ជា​ជន​នៅ​លំ​បាក ប្រាក់​ចំ​ណូល​ទាប។ ដោយ​មូល​ដ្ឋាន​អភិវឌ្ឍន៍​ផលិត​កម្ម​ផ្អែក​លើស​ក្ដា​នុពល​ដី​ធ្លី និង​កម្លាំង​ពល​កម្ម​ដែល​មាន​នៅ​ក្នុង​មូល​ដ្ឋាន ឃុំ​បាន​ណែ​នាំ​ប្រ​ជា​ជន​បង្វែរ​ផ្ទៃ​ដី​ដែល​ផលិត​ស្រូវ​មិន​សូវ​បាន​ផល​ងាក​មក​ដាំ​ដំ​ណាំ​វិញ ដោយ​អនុវត្ត​ទម្រង់​រោង​សំ​ណាញ់​ដាំ​បន្លែ​សុវត្ថិ​ភាព បន្លែ​ជ្រះ និង​ទម្រង់​ដាំ​ក្រូច​ឆ្មារ​គ្មាន​គ្រាប់។ អា​ស្រ័យ​ហេតុ​នេះ ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ប្រ​ជា​ជន​មាន​ភាព​ប្រ​សើរ​ឡើង មុខ​មាត់​តំ​បន់​ជន​បទ​កាន់​តែ​ផ្លាស់​ប្ដូរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ឆ្នាំ​២០២៤ លទ្ធ​ផល​ធ្វើ​អង្កេត​ឃើញ​ថា ប្រាក់​ចំ​ណូល​មធ្យម​ភាគ​លើ​មនុស្ស​ម្នាក់​របស់​ឃុំ​សម្រេច ៧២,៨៨ លាន​ដុង​/ឆ្នាំ”។

ដោយ​បាន​ឃើញ​ការ​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់​រហ័ស​របស់​ឃុំ​ភឿក​ហ៊ឹង លោក​គឹម​ង៉ុក​ចឿង នៅ​ភូមិ​បែន​ជួរ ឱ្យ​ដឹង៖ “កាល​មិន​ទាន់​បាន​កសាង​ឃុំ​ជន​បទ​ថ្មី ផ្លូវ​ជន​បទ​ភាគ​ច្រើន​ជា​ផ្លូវ​ដី។ ក្រោយ​ពី​បាន​កសាង​ជន​បទ​ថ្មី​រួច ផ្លូវ​ដី​ក៏​បាន​ក្លាយ​ជា​ផ្លូវ​បេតុង និង​កៅ​ស៊ូ​រឹង​មាំ បាន​តភ្ជាប់​ពី​ភូមិ​ទៅ​ដល់​មជ្ឈ​មណ្ឌល​ឃុំ។ ប្រ​ជា​ជន​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក និង​ដឹក​ជញ្ជូន​កសិ​ផល ធា​នា​បាន​ទាំង​រដូវ​ប្រាំង​រដូវ​វស្សា។ ក្រៅ​ពី​នេះ ការ​កសាង​ជន​បទ​ថ្មី​របស់​ឃុំ​បាន​រួម​ចំ​ណែក​ដ៏​សំ​ខាន់ ជួយ​ប្រ​ជា​ជន​អនុវត្ត​ល្អ​នូវ​គោល​ការណ៍​របស់​បក្ស និង​គោល​នយោ​បាយ ច្បាប់​របស់​រដ្ឋ អនុ​វត្ត​ល្អ​គោល​នយោ​បាយ​សុខុ​មាល​ភាព​សង្គម សេដ្ឋ​កិច្ច​-សង្គម​កាន់​តែ​រីក​ចម្រើន”។

បច្ចុប្បន្ន ឃុំ​ភឿក​ហ៊ឹង សម្រេច​លក្ខ​ឋាន​ឃុំ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់ ១៩/១៩ ហើយ​បាន​បំ​ពេញ​សំ​ណុំ​បែប​បទ​រង់​ចាំ​ការ​ទទួល​ស្គាល់​ពី​ថ្នាក់​លើ។ លោក​គឹម​បៃ​លី ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ភឿក​ហ៊ឹង ឱ្យ​ដឹង​បន្ថែម៖ “ទោះ​ជា​សម្រេច​លក្ខ​ឋាន​នៃ​ឃុំ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​ក៏​ដោយ ឃុំ​ក៏​នៅ​តែ​ជំ​រុញ​ការ​ពង្រឹង​និង​លើក​កម្ពស់​គុណ​ភាព​លក្ខ​ឋាន​ដើម្បី​ធានា​ចីរ​ភាព។ ចំ​ណុច​លេច​ធ្លោ​ក្នុង​ដំ​ណើរ​ការ​កសាង​ឃុំ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​របស់​ឃុំ​ភឿក​ហ៊ឹង រយៈ​ពេល​កន្លង គឺ​បក្ខ​ភាគ​និង​រដ្ឋ​អំ​ណាច​ឃុំ អនុ​វត្ត​ល្អ​ការ​ងារ​ឃោសនា ចលនា ជួយ​ប្រ​ជា​ជន​យល់​ច្បាស់​ពី​ខ្លឹម​សារ គោល​បំ​ណង​និង​សារៈ​សំ​ខាន់​នៃ​គោល​នយោ​បាយ​កសាង​ឃុំ​ជន​បទ​ថ្មី ក៏​ដូច​ជា​គោល​លំ​នាំ​និង​យន្ត​ការ​អនុវត្ត។ អា​ស្រ័យ​ហេតុ​នោះ កម្មា​ភិបាល បក្ខ​ជន និង​ប្រ​ជា​ជន​ក្នុង​ឃុំ​ភាគ​ច្រើន​បាន​ឯក​ភាព​និង​រួម​កម្លាំង​គាំ​ទ្រ​គោល​ការណ៍​ជាក់​ស្តែង​នេះ ផ្តើម​ពី​នោះ ជួយ​ភូមិ​ស្រុក​ឃុំ​ភឿក​ហ៊ឹង មាន​ភាព​ផ្លាស់​ប្តូរ​ជា​បន្តប​ន្ទាប់”៕

  សើុង​ម៉ា​ល័យ-ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ