12/05/2025 - 10:14

ផ្តល់​ពិ​គ្រោះ​ដល់​សិស្ស​ក្រោយ​ពី​រៀន​ចប់​អនុ​វិទ្យា​ល័យ 

ជ្រើស​រើស​សា​លា​វិទ្យា​ល័យ ឬ​ជ្រើស​រើស​រៀន​វិជ្ជា​ជីវៈ​ក្រោយ​ពី​រៀន​ចប់​អនុ​វិទ្យា​ល័យ គឺ​ជា​ការ​សម្រេច​ចិត្ត​មួយ​ដ៏​សំ​ខាន់​របស់​សិស្ស​ថ្នាក់​ទី​៩។ អា​ស្រ័យ​ហេតុ​នោះ ផ្នែក​អប់រំ​ក្រុង​កឹង​ធើ បាន​និង​កំ​ពុង​ជំ​រុញ​សកម្ម​ភាព​ផ្តល់​ពិគ្រោះ និង​ធ្វើ​ពិពិធ​កម្ម​វិជ្ជា​ជីវៈ​ផ្សេងៗ​ក្នុង​កម្ម​វិធី​រៀន​វិជ្ជា​ជីវៈ​ក្រោយ​ពី​រៀន​ចប់​អនុ​វិទ្យា​ល័យ។

សា​លា​អនុ​មហា​វិទ្យា​ល័យ​សុខា​ភិបាល​កឹង​ធើ  តែង​មាន​ភាគ​កម្រិត​ជម្រើស​សិស្ស​សិក្សា​កម្ម​វិធី​អនុ​វិទ្យា​ល័យ​និង​រៀន​វិជ្ជា​ជីវៈ​បន្ទាប់​ពី​ចប់​កម្រិត​អនុ​វិទ្យា​ល័យ។

តាម​ប្រ​សាសន៍​លោក​ង្វៀង​ភុក​តាំង នា​យក​រង​មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល​ក្រុង​កឹង​ធើ ការ​បែង​ចរន្ត​សិស្ស​ក្រោយ​ពី​រៀន​ចប់​អនុ​វិទ្យា​ល័យ គឺ​ជា​ភារ​កិច្ច​មួយ​ក្នុង​ចំ​ណោម​ភារ​កិច្ច​សំ​ខាន់ៗ ដើម្បី​អនុវត្ត​សេចក្តី​សម្រេច​លេខ ៥២២/​QÐ-​TTg របស់​នា​យក​រដ្ឋមន្ត្រី​នៃ​រដ្ឋា​ភិបាល ផ្តល់​សច្ចា​ប័ន​លើ​គម្រោង “អប់រំ​តម្រង់​ទិស​វិជ្ជា​ជីវៈ​និង​តម្រង់​ទិស​បែង​ចរន្ត​សិស្ស​ក្នុង​ការ​អប់រំ​ចំ​ណេះ​ទូ​ទៅ ដំ​ណាក់​កាល ២០១៨​-២០២៥” ។ តាម​រយៈ​នោះ ទិស​ដៅ​ដល់​ឆ្នាំ ២០២៥ ខិត​ខំ​យ៉ាង​ហោច​ណាស់​មាន​សិស្ស​ប្រ​ឡង​បញ្ចប់​អនុ​វិទ្យា​ល័យ ៤០% នឹង​បន្ត​រៀន​សូត្រ​នៅ​តាម​មូល​ដ្ឋាន​អប់រំ​វិជ្ជា​ជីវៈ​ដែល​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​កម្រិត​បឋម​ឬ​មធ្យម​សិក្សា; ចំ​ពោះ​ភូមិ​ភាគ​ដែល​មាន​លក្ខណៈ​សេដ្ឋ​កិច្ច - សង្គម​លំ​បាក​ខ្លាំង​សម្រេច​យ៉ាង​ហោច​ណាស់ ៣០% ។ លើ​ភូមិ​សាស្ត្រ​ក្រុង​កឹង​ធើ បច្ចុប្បន្ន​មាន​មូល​ដ្ឋាន​អប់រំ​វិជ្ជា​ជីវៈ​ចំ​នួន ៦០ រួម​មាន​អនុ​មហា​វិទ្យា​ល័យ ១៧ សា​លា (ក្នុង​នោះ មាន​៨​សា​លា​ដាក់​ទី​តាំង​បណ្តុះ​បណ្តាល ទី​តាំង​ចង​សម្ព័ន្ធ​បណ្តុះ​បណ្តាល​នៅ​ក្រុង​កឹង​ធើ) កម្រិត​មធ្យម​សិក្សា​ចំ​នួន ១០ សា​លា (មាន​សា​ខា​សា​លា​មួយ និង​សា​លា​មធ្យម​សិក្សា​ចំ​នួន ២ ដែល​មាន​ទី​តាំង​សម្រាប់​បណ្តុះ​បណ្តាល​ទី​តាំង​ចង​សម្ព័ន្ធ​បណ្តុះ​បណ្តាល​នៅ​ក្រុង​កឹង​ធើ) មជ្ឈ​មណ្ឌល​អប់រំ​វិជ្ជា​ជីវៈ​ចំ​នួន ១៨ និង ១៥ មូល​ដ្ឋាន​ផ្សេង​ទៀត​ដែល​មាន​បង្រៀន​វិជ្ជា​ជីវៈ។

លោក​ត្រាង​វ៉ូវ​ភឿង នា​យក​អនុ​មហា​វិទ្យា​ល័យ​វិជ្ជា​ជីវៈ​កឹង​ធើ ឱ្យ​ដឹង៖ “សិស្ស​រៀន​មធ្យម​សិក្សា​វិជ្ជា​ជីវៈ​ត្រូវ​បាន​លើក​លែង​បង់​ថ្លៃ​បណ្ដុះ​បណ្ដាល​មុខ​ជំ​នាញ​មធ្យម​សិក្សា​តាម​ការ​កំ​ណត់​១០០% (សម្រាប់​សិស្ស​ដែល​មាន​សៀវ​ភៅ​គ្រួ​សារ​នៅ​ក្រុង​កឹង​ធើ)។ សា​លា​ក៏​បាន​ជម្រើស​សិស្ស ២៤០ នាក់ សម្រាប់​មុខ​វិជ្ជា​ជីវៈ​មធ្យម​សិក្សា​ចំ​នួន ៦ ទី​តាំង​បណ្តុះ​បណ្តាល​នៅ​ស្រុក​ធើយ​ឡាយ”។ បង​ង្វៀង​វ៉ាន់​ថាំង នៅ​សង្កាត់​អាង​ធើយ ខណ្ឌ​ប៊ិញ​ធ្វី ក្រុង​កឹង​ធើ ឱ្យ​ដឹង៖ “នៅ​ពេល​ឃើញ​កូន​ប្រុស​រៀន​ខ្សោយ​វិញ្ញា​សា​វប្ប​ធម៌ ខ្ញុំ​សម្រេច​ចិត្ត​ងាក​មក​ឱ្យ​កូន​ចូល​រៀន​អនុ​មហា​វិទ្យា​ល័យ​វិជ្ជា​ជីវៈ​កឹង​ធើ​វិញ។ សា​លា​ចម្ងាយ​ពី​ផ្ទះ​មិន​ដល់ ១ គ.ម​ផង ម្ល៉ោះ​ហើយ យើង​ងាយ​ស្រួល​គ្រប់​គ្រង​កូន។ ម្យ៉ាង​ទៀត រៀន​វិជ្ជា​ជីវៈ​សម​ស្រប​នឹង​សមត្ថ​ភាព​របស់​កូន ពី​ព្រោះ​រៀន​តែ​ប៉ុន្មាន​វិញ្ញា​សា​វប្ប​ធម៌​សំ​ខាន់ៗ ដើម្បី​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ។ មិន​បង់​ប្រាក់​សា​លា​ផង មិន​បាច់​រៀន​គ្រប់​វិញ្ញា​សា​តាម​កម្ម​វិធី​សិក្សា ហើយ​មាន​មុខ​របរ​ក្នុង​ពេល​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ផង ម្ល៉ោះ​ហើយ នេះ​គឺ​ជា​ការ​ជ្រើស​រើស​មួយ​ដ៏​សម​ហេតុ​ផល​សម្រាប់​កូន​ខ្ញុំ”។

ក្រៅ​ពី​ទិវា​ផ្តល់​ពិ​គ្រោះ​តម្រង់​ទិស​វិជ្ជា​ជីវៈ បែង​ចរន្ត​សិស្ស​ឆ្នាំ​សិក្សា ២០២៥​-២០២៦ មន្ទីរ​អប់រំ និង​បណ្តុះ​បណ្តាល​ក្រុង​កឹង​ធើ ក៏​បាន​រៀប​ចំ​ផ្តល់​ពិគ្រោះ​សម្រាប់​សម័យ​ប្រ​ឡង​ជម្រើស​សិស្ស​ចូល​ថ្នាក់​ទី​១០ ឆ្នាំ​សិក្សា​២០២៥​-២០២៦ សម្រាប់​អា​ណា​ព្យា​បាល​សិស្ស​លើ​ភូមិ​សាស្ត្រ​ផង​ដែរ។ ក្នុង​ពេល​ផ្តល់​ពិ​គ្រោះ អ្នក​ទទួល​បន្ទុក​គ្រប់​រូប​បាន​ឧទ្ទេស​នាម​ចំ​ណុច​ថ្មី​មួយ​ចំ​នួន​ដែល​ត្រូវ​ចង​ចាំ​ក្នុង​សម័យ​ប្រ​ឡង ណែ​នាំ​សរ​សេរ​ក្រ​ដាស​ចុះ​ឈ្មោះ​ចូល​រួម​ជម្រើស​៘ ទន្ទឹម​នឹង​នោះ ស្រាយ​ចម្ងល់​របស់​អា​ណា​ព្យា​បាល​សិស្ស​ជុំ​វិញ​ការ​ជ្រើស​រើស​តាម​គោល​បំ​ណង​ចូល​រៀន​វិទ្យា​ល័យ​នានា​លើ​ភូមិ​សាស្ត្រ ជម្រើស​ផ្ទាល់ រាល់​វិញ្ញា​សា​ប្រ​ឡង​ជម្រើស រយៈ​ពេល​ប្រ​កាស​លទ្ធ​ផល​ជាប់​ជម្រើស​និង​ពិនិត្យ​ជម្រើស​៕ 

  ហា​ថាញ- លី​សៀ

 

ចែករំលែកអត្ថបទ