ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

12/05/2025 - 10:14

វាល​រាប​ទន្លេ​គឺវ​ឡុង

បង្កើន​ការ​ស្តុក​ទឹក​បម្រើ​ផលិត​កសិកម្ម 

(កឹង​ធើ) - តាម​វិ​ទ្យា​ស្ថាន​វិទ្យា​សាស្រ្ត​ធា​រា​សាស្រ្ត​ភាគ​ខាង​​ត្បូង ភូមិ​ភាគ​ស្ទើរ​តែ​ទាំង​អស់​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​មាន​ភ្លៀង​ធ្លាក់​គ្រប​ដណ្ដប់​ពាស​ពេញ ដោយ​កម្រិត​ទឹក​ភ្លៀង​ពី ៣០- ៥០ មី​លី​ម៉ែត្រ មាន​កន្លែង​ខ្លះ​ឡើង​ដល់​ជាង ៦០- ៧០ មី​លី​ម៉ែត្រ។ ពិ​សេស មាន​ភ្លៀង​ធំ​ធ្លាក់​នៅ​ច្រើន​កន្លែង​តំ​បន់​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង ធ្វើ​ឱ្យ​ការ​ជ្រាប​ទឹក​ប្រៃ​ថយ​ចុះ​បើ​ធៀប​នឹង​ការ​ព្យា​ករណ៍។ ទោះ​ដូច្នេះ​ក្តី ភូមិ​ភាគ​នានា​ក្នុង​តំ​បន់ គប្បី​ប្រុង​ប្រ​យ័ត្ន​ទឹក​ប្រៃ​ជ្រាប​ចូល​ខ្ពស់​ខុស​ប្រ​ក្រតី ដោយ​សារ​ខ្យល់​ពី​ទិស​ឦ​សាន​នាំ​ទឹក​ប្រៃ​ចូល​ជ្រៅ​ទៅ ក្នុង​ច្រក​ទន្លេ​គឺវ​ឡុង។ អា​ស្រ័យ​ហេតុ​នោះ គប្បី​ដំ​ណើរ​ការ​សំ​ណង់​គ្រប់​គ្រង​ទឹក​ប្រៃ​ឱ្យ​បាន​ត្រឹម​ត្រូវ ឆ្លៀត​យក​ទឹក​សាប​និង​ត្រួត​ពិនិត្យ​ស្អិត​ល្មួត​គុណ​ភាព​ទឹក មុន​ពេល​យក​ទៅ​បម្រើ​ផលិត​កសិ​កម្ម​ជា​ដើម។

 ផ្លូវ​ង្វៀង​វ៉ាន់​កឺ ខណ្ឌ​និញ​កេវ ក្រុង​កឹង​ធើ ទឹក​ជន់​លិច​ដោយ​សារ​ភ្លៀង​ធំ
កាល​ពី​ថ្ងៃ​ទី​៥ ខែ​ឧសភា។

នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង ផ្ទៃ​ដី​ចុះ​ពូជ​ស្រូវ​រដូវ​ដើម​ឆ្នាំ ២០២៥ នឹង​ពង្រោះ​រួច​រាល់​ក្នុង​ខែ​ឧស​ភា​នេះ។ ដើម្បី​ធា​នា​សុ​វត្ថិ​ភាព​ដល់​ផលិត​ស្រូវ​រដូវ​ដើម​ឆ្នាំ វិទ្យា​ស្ថាន​វិទ្យា​សាស្រ្ត​ធា​រា​សាស្រ្ត​ភាគ​ខាង​ត្បូង ផ្តល់​អនុ​សាសន៍៖ តំ​បន់​ខាង​លើ​វាល​រាប​ទន្លេ​គឺវ​ឡុង មាន​ប្រ​ភព​ទឹក​គ្រប់​គ្រាន់ ជួប​លំ​បាក​ជា​សំ​ខាន់​គឺ​នៅ​តំ​បន់​ភ្នំ​ខ្ពស់ ទិញ​បៀង​និង​ទ្រី​តូង អា​ស្រ័យ​ហេតុ​នោះ ភូមិ​ភាគ​គប្បី​អនុវត្ត​វិធាន​ការ​ស្តុក​ទឹក និង​ស្រោច​ស្រព​ប្រិត​សំ​ចៃ។ នៅ​តំ​បន់​កណ្តាល​វាល​រាប​ទន្លេ​គឺវ​ឡុង (មាន​ក្រុង​កឹង​ធើ) ដំ​ណើរ​ការ​សំ​ណង់​គ្រប់​គ្រង​ទឹក​ប្រៃ​ឱ្យ​បាន​ត្រឹម​ត្រូវ និង​ស្តុក​ទឹក​ពេល​អាច​ធ្វើ​ទៅ​បាន។ ពេល​យក​ទឹក​សាប ឬ​ស្រោច​ស្រព​ដំ​ណាំ គប្បី​ពិនិត្យ​កម្រិត​ជាតិ​ប្រៃ​ឱ្យ​បាន​ហ្មត់​ចត់ បំ​ផុត​គឺ សម្រាប់​ដំ​ណាំ​ឈើ​ហូប​ផ្លែ។ តំ​បន់​មាត់​សមុទ្រ​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង ជ្រាប​ទឹក​ប្រៃ​ខុស​ប្រ​ក្រតី អាច​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ប្រ​ភព​ទឹក និង​ការ​ផលិត​នៅ​តាម​ប្រ​ព័ន្ធ​ធា​រា​សាស្ត្រ​ឆ្នេរ​សមុទ្រ ដូច​ជា៖ ហ្គ​កុង បាក់​បេន​ត្រែ និង​តំ​បន់​ឆ្នេរ​សមុទ្រ​ត្រា​វិញ។ អា​ស្រ័យ​ហេតុ​នោះ ភូមិ​ភាគ​នានា គប្បី​បម្រុង​វិធាន​ការ​តទល់ ស្តុក​ទឹក និង​ប្រើ​ប្រាស់​ទឹក​ឱ្យ​បាន​ត្រឹម​ត្រូវ ជា​ពិ​សេស​គឺ​ទឹក​ត្រូវ​ធានា​ដល់​តំ​បន់​ដាំ​ដំ​ណាំ​ឈើ​ហូប​ផ្លែ​ចំ​ណុះ​ស្រុក​ចូវ​ថាញ់ ចើ​ឡាត់ ម៉កាយ​ប៉ាក់ - ណាម ចំ​ណុះ​ខេត្ត​បេន​ត្រែ និង​ស្រុក​កេ​សាច់ ខេត្ត​សុក​ត្រាំង​ជា​ដើម៕

                                 ហាវ៉ាន់-វិមាន

ចែករំលែកអត្ថបទ