គណៈកម្មាធិការប្រជាជនសង្កាត់អាងភូ ទីរួមខេត្តទិញបៀង ខេត្តអាងយ៉ាង ទើបធ្វើពិធីបើកការដ្ឋានសាងសង់សាលារៀន៣បន្ទប់ជូនជនរួមជាតិខ្មែរនៅវត្តពោធិវង្សា (ត្រាស់) ថវិកាបានមកពីប្រភពហិរញ្ញប្បទានរបស់សមាគមមនុស្សធម៌ វត្តតឿងង្វៀន (ខណ្ឌ៤ ក្រុងហូជីមិញ) សាលារៀនមានផ្ទៃដីសរុប ២៦០ ម៉ែត្រការ៉េ សរុបថវិកា ១,២ ពាន់លានដុង រួមចំណែកបង្កលក្ខណសម្បត្តិដើម្បីជនរួមជាតិខ្មែរនៅភូមិភាគ បានបង្ខិតជិតកម្មវិធីអប់រំភាសាជនជាតិ អភិរក្សតម្លៃវប្បធម៌សហគមន៍។

អ្នកតំណាងប្រារព្ធពិធីបើកការដ្ឋានសាងសង់បន្ទប់រៀនចំនួន៣។
ស្របក្នុងឱកាសនេះដែរ សមាគមមនុស្សធម៌ វត្តតឿងង្វៀង បានជូនអំណោយ ១០០ ចំណែកដល់សិស្សខ្មែរដែលមានជីវភាពខ្វះខាត ដើម្បីលើកទឹកចិត្តប្អូនៗឈានឡើងក្នុងជីវភាព៕
យោង៖ កាសែតអាងយ៉ាង - លីសៀ