ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

28/04/2025 - 10:03

សកម្ម​ភាព​យ៉ាង​ផុល​ផុស​អំ​ណរ​ខួប​អនុស្សាវ​រីយ៍ ៥០ឆ្នាំ ទិវា​រំដោះ​ភាគ​ខាង​ត្បូង ឯក​ភាព​ទឹក​ដី 

រួម​ជា​មួយ​នឹង​ពិធី​អនុស្សាវ​រីយ៍​ថ្នាក់​ជាតិ មាន​សកម្ម​ភាព​សំ​ខាន់ៗ​ជា​ច្រើន​ត្រូវ​បាន​ប្រា​រព្ធ​ឡើង ស្រប​នឹង​ឱកាស​អំ​ណរ​ខួប​អនុស្សាវ​រីយ៍ ៥០ ឆ្នាំ ទិវា​រំដោះ​ភាគ​ខាង​ត្បូង ឯក​ភាព​ទឹក​ដី (៣០/៤/​១៩៧៥ - ៣០​/៤/​២០២៥)។

ប្លុក​មហា​ជន​រួម​មាន​កង​ទ័ព​ប្រ​ជា​ជន វេជ្ជ​បណ្ឌិត គ្រូ​ពេទ្យ អ្នក​មុខ​អ្នក​ការ​សាសនា ភ្លឺ​ត្រ​ចះ​ចម្រុះ​ដោយ​ពណ៌​ទង់​ជាតិ​និង​ផ្កា បង្ហាញ​ពី​សាមគ្គី​ភាព​និង​មោទន​ភាព​ជាតិ ក្នុង​ការ​ហាត់​សម​ធ្វើ​ព្យុហ​យា​ត្រា ដង្ហែ​ក្បួន​អំ​ណរ​ខួប​អនុស្សាវ​រីយ៍ ៥០ ឆ្នាំ​ទិវា​រំដោះ​ភាគ​ខាង​ត្បូង ឯក​ភាព​ទឹក​ដី​នៅ​រាត្រី​ថ្ងៃ​ទី ១៨ ខែ មេ​សា។  រូប​ថត៖ vnexpress.net

ខួប​អនុស្សាវ​រីយ៍ ៥០ ឆ្នាំ ទិវា​រំដោះ​ភាគ​ខាង​ត្បូង ឯក​ភាព​ទឹក​ដី (៣០​/៤/​១៩៧៥ - ៣០​/៤/​២០២៥) គឺ​ជា​ព្រឹត្តិ​ការណ៍​នយោ​បាយ​ដ៏​សំ​ខាន់​មាន​ទ្រង់​ទ្រាយ​ថ្នាក់​ជាតិ។ ព្រឹត្តិ​ការណ៍​នេះ​អា​ស្រ័យ​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស រដ្ឋ​សភា រដ្ឋា​ភិបាល គណៈ​កម្មា​ធិការ​មជ្ឈិម​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម និង​ក្រុង​ហូជី​មិញ​រៀប​ចំ​ឡើង។ កម្ម​វិធី​ខួប​អនុស្សាវ​រីយ៍​ថ្នាក់​ជាតិ បាន​ប្រា​រព្ធ​ឡើង​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី ថ្ងៃ​ទី ៣០​/៤/​២០២៥ លើ​ដង​វិថី​ឡេ​យ្វឹង ខ័ណ្ឌ​១ និង​តាម​ដង​វិថី​មួយ​ចំ​នួន នៅ​មជ្ឈ​មណ្ឌល​ក្រុង​ហូជី​មិញ។ កម្ម​វិធី​ព្យុ​ហយា​ត្រា​ដង្ហែ​ក្បួន​ដែល​ដឹក​នាំ​ដោយ​ក្រ​សួង​ការ​ពារ​ជាតិ រួម​មាន៖ ក្បួន​ដង្ហែ​នៃ​ប្លុក​កង​កិត្តិ​យស​ចំ​នួន​៤; ប្លុក​ព្យុហ​យា​ត្រា​ចំ​នួន​៣៦; ប្លុក​ក្បួន​ដង្ហែ​ចំ​នួន ១២។ តាម​ការ​គ្រោង​ទុក​នឹង​មាន​ប្លុក​ព្យុ​ហយា​ត្រា​របស់​ប្រ​ទេស​ឡាវ និង​ប្រ​ទេស​កម្ពុជា​ក្នុង​ពិធី​អនុស្សាវ​រីយ៍​ទៀត​ផង។ ក្នុង​កម្ម​វិធី​មាន​ខ្លឹម​សារ​បាញ់​កាំ​ភ្លើង​ធំ​ចំ​នួន ២១ លើក អម​ដោយ​ភ្លេង​ជាតិ​នៃ​សា​ធា​រណ​រដ្ឋ​សង្គម​និយម​វៀត​ណាម; កង​ទ័ព​ជើង​អា​កាស​ហោះ​អប​អរ​សា​ទរ; ក្បួន​ដង្ហែ​រថ​យន្ត​ទម្រង់​ត្រា​សញ្ញា​ជាតិ - ប្លុក​ទង់​បក្ស ទង់​ជាតិ រថ​យន្ត​ដង្ហែ​ឆា​យា​ល័ក្ខណ៍​លោក​ប្រ​ធាន​ហូ​ជី​មិញ រថ​យន្ត​និមិត្ត​សញ្ញា​តំ​ណាង ៥០ ឆ្នាំ ទិវា​ឯក​ភាព​ទឹក​ដី។ល។ កម្ម​វិធី​នេះ​ត្រូវ​បាន​ផ្សាយ​ផ្ទាល់​តាម​ទូរ​ទស្សន៍ VTV១ - ទូរ​ទស្សន៍​វៀត​ណាម ទូរ​ទស្សន៍​ក្រុង​ហូជី​មិញ និង​ស្ថា​នីយ​វិទ្យុ​ទូរ​ទស្សន៍​ភូមិ​ភាគ​ឯទៀត។

វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី ២៩/​៤/២០២៥ ក្រុង​ហូជី​មិញ ប្រា​រព្ធ​ពិធី​អុជ​ធូប​និង​ដាក់​កម្រង​ផ្កា​រំលឹក​វិញ្ញា​ណក្ខ័ន្ធ​វីរ​យុទ្ធ​ជន​ពលី​នៅ​ទី​បញ្ចុះ​សព យុទ្ធ​ជន​ពលី​ក្រុង​ហូជី​មិញ ទីបញ្ចុះ​សព​ក្រុង (ឡាក​កាញ) វិហារ​រំលឹក​គុណ​បេន​យឿក ទី​បញ្ចុះ​សព​យុទ្ធ​ជន​ពលី​ស្រុក​គូជី ទី​បញ្ចុះ​សព​គោល​នយោ​បាយ​ក្រុង​ហូជី​មិញ (ស្រុក​គូជី); កេរ​ដំ​ណែល​ប្រវត្តិ​សាស្រ្ត​ង៉ា​បា​យ៉ុង (ស្រុក​ហុក​ម៉ូង)។ ពិធី​អុជ​ធូប និង​ដាក់​កម្រង​ផ្កា​រំលឹក​វិញ្ញា​ណក្ខ័ន្ធ​លោក​ប្រ​ធាន​ហូជី​មិញ និង​លោក​ប្រ​ធាន​តូង​ឌឹក​ថាំង នៅ​ថ្ងៃ​ទី ២៩/​៤/​២០២៥  របស់​ថ្នាក់​មជ្ឈិម​និង​ថ្នាក់​ក្រុង។

ចាប់​ពី​ថ្ងៃ​ទី ១៩ - ៣០/​៤/​២០២៥ ក្រុង​ហូជី​មិញ​បាន​រៀប​ចំ​សកម្ម​ភាព​ជា​ច្រើន​ដើម្បី​អប​អរ​សា​ទរ៖ ពិធី “សម្រស់​ទី​ក្រុង​ឈ្មោះ​អ៊ំ​ហូ” ត្រូវ​បាន​ប្រា​រព្ធ​ចាប់​ពី​ថ្ងៃ​ទី ១៩ ដល់​ថ្ងៃទី​៣០​/៤/​២០២៥។ ចំ​ណុច​លេច​ធ្លោ​គឺ​ការ​សម្ដែង​សិល្បៈ ៣D Mapping នៅ​មុខ​ទី​ស្នាក់​ការ​នៃ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង ដោយ​រួម​បញ្ចូល​នូវ​ពន្លឺ សំ​ឡេង​និង​ចម្រៀង​ប្រ​គុំ​បន្ទរ។ តាំង​ពិ​ព័រណ៍​ភាព​យន្ត “សូរ​ស័ព្ទ​មហា​ជ័យ​ជម្នះ​និទាឃ​រដូវ ឆ្នាំ ១៩៧៥” ដោយ​មាន​រូប​ថត​ឯក​សារ​ដ៏​មាន​តម្លៃ​ចំ​នួន ៣០០ សន្លឹក ការ​បញ្ចាំង​ភាព​យន្ត​សហ​គមន៍​នៅ​ពេល​រាត្រី​ថ្ងៃ​ទី ២៧ និង ២៨ ខែ​មេ​សា នៅ​សាល​មហោ​ស្រព​ង្វៀង​ហ្វែ - ង៉ោ​ឌឹក​កេ។ កម្ម​វិធី​សិល្បៈ​ពិ​សេស “ទិវា​ជួប​ជុំ​ឯក​ភាព​ទឹក​ដី” ត្រូវ​បាន​ប្រា​រព្ធ​ឡើង​និង​ទូរ​ទស្សន៍​ផ្សាយ​ផ្ទាល់​ក្នុង​ទូទាំង​ប្រ​ទេស​នៅ​សា​លា​ប្រ​ជុំ​ថុង​ញឹក ខ័ណ្ឌ១ ក្រុង​ហូជី​មិញ នៅ​រាត្រី​ថ្ងៃ​ទី ៣០ ខែ​មេ​សា ឆ្នាំ ២០២៥។ល។

* រួម​ជា​មួយ​នឹង​ទូទាំង​ប្រ​ទេស ក្នុង​ប៉ុន្មាន​ថ្ងៃ​នេះ ក្រុង​កឹង​ធើ​បាន​រៀប​ចំ​សកម្ម​ភាព​ជា​ច្រើន ដើម្បី​អំ​ណរ​ខួប​អនុស្សាវ​រីយ៍ ៥០ ឆ្នាំ ទិវា​រំដោះ​ភាគ​ខាង​ត្បូង ឯក​ភាព​ទឹក​ដី (៣០​/៤/​១៩៧៥ - ៣០/​៤/​២០២៥)។ ជា​ពិ​សេស ក្នុង​ពិ​ធី​ជួប​ជុំ​អនុស្សាវ​រីយ៍ ក្រៅ​ពី​រំលឹក​ឡើង​វិញ​នូវ​ប្រ​វេណី​ដ៏​អង់​អាច​ក្លា​ហាន​របស់​កង​ទ័ព​និង​ប្រ​ជា​ជន​ក្រុង ក្នុង​អំ​ឡុង​ខែ​មេសា​ប្រវត្តិ​សាស្រ្ត ថ្នាក់​ដឹក​នាំ​ក្រុង​កឹង​ធើ បាន​គូស​បញ្ជាក់៖ ថ្ងៃ​ទី​៣០ ខែ​មេ​សា ឆ្នាំ​១៩៧៥ គឺ​ជា​ព្រឹត្តិ​ការណ៍​យ៉ាង​ត្រ​ចះ​ត្រ​ចង់​ក្នុង​ប្រ​វត្តិ​សាស្រ្ត​ជាតិ កត់​សម្គាល់​ការ​ឯក​ភាព​ទឹក​ដី បង្ហាញ​ពី​ឆន្ទៈ​ខ្លួន​ទីពឹង​ខ្លួន​នៃ​ប្រ​ជា​ជន​វៀត​ណាម។ល។ រាល់​ជំ​ហាន​ឆ្ពោះ​ទៅ​មុខ​របស់​ក្រុង​កឹង​ធើ ក្នុង​រយៈ​ពេល ៥០ ឆ្នាំ​កន្លង សុទ្ធ​សឹង​បង្ហាញ​ឱ្យ​ឃើញ​នូវ​ស្មារតី​សាម​គ្គី ស្វា​ហាប់ និង​ច្នៃ​ប្រតិដ្ឋ ផ្ដើម​ពី​នោះ បាន​រួម​ចំ​ណែក​ក្នុង​បុព្វ​ហេតុ​ការ​ពារ​មាតុ​ភូមិ​និង​កសាង​ប្រ​ទេស​ជាតិ។ ខួប​អនុស្សាវ​រីយ៍​៥០​ឆ្នាំ ទិវា​រំដោះ​ភាគ​ខាង​ត្បូង មិន​ត្រឹម​តែ​ជា​ឱកាស​សម្រាប់​ក្រុង​កឹង​ធើ គោ​រព​ដឹង​គុណ​ចំ​ពោះ​ការ​លះ​បង់​មិន​អាច​កាត់​ថ្លៃ​បាន​ប៉ុណ្ណោះ​ទេ នៅ​ទាំង​ជា​ឱកាស​ដើម្បី​ពូន​ជ្រំ​នូវ​ក្តី​មោទនៈ ទឹក​ចិត្ត​ស្នេ​ហា​ជាតិ​សម្រាប់​មនុស្ស​ជំ​នាន់​បច្ចុប្បន្ន​នេះ​ផង។ នេះ​ជា​មូល​ដ្ឋាន​គ្រឹះ​ដ៏រឹង​មាំ​សម្រាប់​ក្រុង​កឹង​ធើ​និង​ទូទាំង​ប្រ​ទេស​បន្ត​ឈាន​ឡើង​កសាង​ប្រ​ទេស​ជាតិ​កាន់​តែ​សម្បូរ​សប្បាយ រុង​រឿង​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ៕

  កា​សែត​កឹង​ធើ​ភា​សា​ខ្មែរ - ថាច់​ធី

ចែករំលែកអត្ថបទ