ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

10/03/2025 - 15:14

ជូន​អំ​ណោយ​ពុទ្ធ​បរិ​ស័ទ​ចំ​ណុះ​ជើង​វត្ត​សុវណ្ណ​មុនី​រង្សី​ទឹក​សាប 

ក្រុម​សប្បុ​រស​ធម៌​មិញ​ហៀង (ក្រុង​កឹង​ធើ) បាន​អញ្ជើញ​ទៅ​ជូន​អំ​ណោយ​ដល់​ពុទ្ធ​បរិ​ស័ទ​ចំ​ណុះ​ជើង​វត្ត​សុវណ្ណ​មុនី​រង្សី​ទឹក​សាប នៅ​ភូមិ​៦ ឃុំ​វិញ​ហ្វា​ហឹង​ណាម ស្រុក​ហ្គក្វាវ ខេត្ត​គៀង​យ៉ាង ចំ​នួន ១០០ ចំ​ណែក។ អំ​ណោយ​ទាំង​នេះ​រួម​មាន៖ មី​កញ្ចប់ អង្ករ​និង​គ្រឿង​ឧប​ភោគ​បរិ​ភោគ។

មា​មីង​ពុទ្ធ​បរិ​ស័ទ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​មក​ទទួល​អំ​ណោយ។

ភូមិ ៦ ជា​ភូមិ​មួយ​ក្នុង​ចំ​ណោម​ភូមិ​ចំ​នួន​ពីរ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ក្នុង​ឃុំ៕

ហា​ថាញ - ថាច់​ធី

ចែករំលែកអត្ថបទ