បញ្ជ្រាបនិងផ្សព្វផ្សាយអនុវត្តនូវគោលការណ៍ គោលនយោបាយជនជាតិរបស់បក្សនិងរដ្ឋ ឆ្នាំកន្លង ភូមិភាគនានានៅតំបន់ណាមបូ បន្តអនុវត្តល្អនូវគោលនយោបាយពិសេសដោយឡែកចំពោះជនរួមជាតិភាគតិច។
![អនុវត្តល្អគោលនយោបាយជនជាតិពិសេសដោយឡែកចំពោះជនរួមជាតិភាគតិច](https://baocantho.com.vn/image/fckeditor/upload/2025/20250210/images/khmer/32.jpg)
កាសែតកឹងធើនិងសមាគមកសិករឃុំអូរឡឹម ស្រុកទ្រីតូង ខេត្តអាងយ៉ាង សហការជូនអំណោយជំរុញដំណើរសិស្សជនជាតិខ្មែរទៅសាលា ឆ្នាំសិក្សា ២០២៤-២០២៥។
តាមផ្នែកទទួលបន្ទុកភូមិសាស្រ្តខេត្តនានានៅណាមបូ (នាយកដ្ឋានកិច្ចការជនជាតិភូមិភាគ - គណៈកម្មាធិការជនជាតិ) គោលនយោបាយពិសេសដោយឡែកចំពោះជនរួមជាតិភាគតិចនៅខេត្តនានានៅណាមបូ បានផ្សព្វផ្សាយអនុវត្តខ្លឹមសារសំខាន់ដែលពាក់ព័ន្ធនឹងការឧបត្ថម្ភ អភិវឌ្ឍសេដ្ឋកិច្ច-សង្គម អភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ។ តួយ៉ាងដូច៖ នៅខេត្តត្រាវិញ មានសេចក្តីសម្រេចចិត្តលេខ ១៩/ ២០២២/NQ-HĐND ចុះថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២២ កំណត់កម្រិតឧបត្ថម្ភបង់ថ្លៃធានារ៉ាប់រងសុខាភិបាលជូនអ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិចដែលមិនមែនមុខសញ្ញាបានថវិការដ្ឋបង់និងឧបត្ថម្ភកម្រិតបង់ថ្លៃធានារ៉ាប់រងសុខាភិបាល លើភូមិសាស្រ្តខេត្ត។ ដំណាក់កាល ២០២៣-២០២៥ ខេត្តត្រាវិញ បានចំណាយទឹកប្រាក់ជាង ១៦៦ លានដុង បង់ថ្លៃធានារ៉ាប់រងជូនអ្នកមានប្រជាប្រិយជាជនជាតិភាគតិច ១៧១ នាក់។ នៅខេត្តគៀងយ៉ាង បាកលីវ និងក្រុងកឹងធើ ក៏មានសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាប្រជាជន អំពីការឧបត្ថម្ភថវិកាបង់ថ្លៃធានារ៉ាប់រងសុខាភិបាលជូនអ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិចដែរ។ ក្រៅពីនោះ ក្រុងកឹងធើ ក៏បានឧបត្ថម្ភសង់ផ្ទះថ្មីចំនួន ២២ ខ្នង គិតជាទឹកប្រាក់សរុបជាង ១.០៩០ លានដុង ជូនគ្រួសារក្រីក្រជាជនជាតិភាគតិច។ ខេត្តគៀងយ៉ាង បានអនុវត្តគម្រោង “កសាងប្រព័ន្ធព័ត៌មានទិន្នន័យអំពីការងារជនជាតិខេត្តគៀងយ៉ាង” ជំហានដំបូងបានពង្រីកប្រសិទ្ធភាពក្នុងការប្រមូលព័ត៌មាន គ្រប់គ្រងទិន្នន័យ ស្ថិតិស្តីពីស្ថានភាពសេដ្ឋកិច្ច - សង្គម កាត់បន្ថយភាពក្រីក្រ អភិរក្សវប្បធម៌ កែលម្អទំនៀមទម្លាប់ឱនថយក្នុងតំបន់ជនជាតិភាគតិច។
អនុវត្តគោលនយោបាយជនជាតិពិសេសដោយឡែក ភូមិភាគនានានៅតំបន់ណាមបូក៏បានយកចិត្តទុកដាក់គិតគូរដល់ជីវភាពសម្ភារៈ និងស្មារតីរបស់ជនរួមជាតិ មានដូចការសួរសុខទុក្ខជូនអំណោយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម បុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិភាគតិច និងបុណ្យទានផ្សេងៗទៀត; គោលនយោបាយអភិវឌ្ឍន៍ការអប់រំនិងបណ្តុះបណ្តាលឧបត្ថម្ភថ្លៃសិក្សាដល់សិស្ស និស្សិតជនជាតិភាគតិច; ឧបត្ថម្ភអ្នកបង្រៀនអក្សរខ្មែរនិងអក្សរចិន។ តួយ៉ាងដូច៖ ក្រុងកឹងធើ មានសេចក្តីសម្រេចចិត្តលេខ ០១/២០១៥/NQ-HĐND ចុះថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៥ របស់ក្រុមប្រឹក្សាប្រជាជនក្រុងកឹងធើអំពីការឧបត្ថម្ភថ្លៃសិក្សាចំពោះសិស្ស និស្សិតជនជាតិភាគតិច។ ខេត្តសុកត្រាំង មានសេចក្តីសម្រេចចិត្តលេខ ១៧/២០១៩/ NQ-HĐND ចុះថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០១៩ របស់ក្រុមប្រឹក្សាប្រជាជនខេត្ត កំណត់គោលនយោបាយពិសេសដោយឡែក ឧបត្ថម្ភអ្នកបង្រៀនអក្សរខ្មែរក្នុងរដូវវិស្សមកាល; អក្សរចិននៅតាមសាលាក្រៅប្រព័ន្ធរដ្ឋការ។ ខេត្តត្រាវិញ មានសេចក្តីសម្រេចចិត្តលេខ ១៣/២០២០/NQ-HĐND ចុះថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២០ របស់ក្រុមប្រឹក្សាប្រជាជនខេត្ត កំណត់គោលនយោបាយឧបត្ថម្ភអ្នកបង្រៀនបំពេញវិជ្ជាភាសាខ្មែរនៅតាមវត្តព្រះពុទ្ធសាសនាខ្មែរនៅលើភូមិសាស្រ្តខេត្ត។ល។ តាមគណៈកម្មាធិការប្រជាជនខេត្តអាងយ៉ាង រៀងរាល់ឆ្នាំ ខេត្តមានឯកសារឧបត្ថម្ភដល់គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រជនជាតិចាម និងជនជាតិខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិ។ ឆ្នាំ ២០២៤ ខេត្តអាងយ៉ាង បានចំណាយប្រាក់ជាង ៧០៤ លានដុង ឧបត្ថម្ភគ្រួសារជនជាតិភាគតិចក្រីក្រជិត ២.៣៥០ គ្រួសារ និងចំណាយប្រាក់ជាង ៥៣៥ លានដុង ឧបត្ថម្ភគ្រួសារប្រកៀកបន្ទាត់ក្រជិត ១.៧៨០ គ្រួសារ ឧបត្ថម្ភមួយផ្នែកសម្រាប់ជនរួមជាតិទិញអីវ៉ាន់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីវៀតណាម។
តាមការវាយតម្លៃរបស់ផ្នែកទទួលបន្ទុកខេត្តនានានៅណាមបូ (នាយកដ្ឋានកិច្ចការជនជាតិ ភូមិភាគ - គណៈកម្មាធិការជនជាតិ) ទន្ទឹមនឹងការអនុវត្តនូវគោលនយោបាយរួមផ្សេងៗ ភូមិភាគនានានៅណាមបូក៏អនុវត្តល្អនូវគោលនយោបាយពិសេសដោយឡែក បានរួមចំណែកអភិវឌ្ឍន៍តំបន់ជនរួមជាតិភាគតិចក្នុងពេលកន្លង៕
ថាញឡុង-វិមាន