ដោយបានប្រជាជនមានទំនុកចិត្ត បោះឆ្នោតជ្រើសជាអ្នកមានប្រជាប្រិយនៅឆ្នាំ ២០២២ លោកត្រឹមញ៉ុង នៅភូមិពល អាស្រ័យឃុំង៉ូវឡាក់ ស្រុកយ្វៀងហាយ ខេត្តត្រាវិញ តែងខ្នះខ្នែងរួមនឹងភូមិភាគអនុវត្តល្អការងារសម្រុះសម្រួលនិងពង្រីកកម្លាំងផែនមហាសាមគ្គីជនជាតិ។
លោកត្រឹមញ៉ុង (ខាងស្តាំ) បង្ហាញប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្តជូនគាត់។
ដើម្បីចលនាគ្រួសារប្រជាជននៅក្នុងភូមិ រួមកម្លាំងកសាងសំណង់សហគមន៍ គ្រួសារលោកត្រឹមញ៉ុង បានស្ម័គ្រចិត្តឈានមុខបរិច្ចាគដីនៅមុខផ្ទះជាង ៦០ ម៉ែត្រការ៉េសម្រាប់កសាងផ្លូវដាន។ លោកត្រឹមញ៉ុង ឱ្យដឹង៖ “ខ្ញុំតែងរៀនសូត្រតាមដំបូន្មានអ៊ំ ដោយទង្វើជាក់ស្តែងក្នុងការរួមចំណែកសម្រាប់ការចលនានៅភូមិភាគ មានដូច៖ ផ្សព្វផ្សាយគោលមាគ៌ា គោលការណ៍របស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋដល់ក្រុមគ្រួសារនិងអ្នកជិតខាងរួមគ្នាអនុវត្ត។ ទន្ទឹមនឹងការចលនាមាមីងក្នុងភូមិចូលរួមអនុវត្តលក្ខឋានកសាងជនបទថ្មី ដូច៖ កាប់ឆ្ការគុម្ពោតព្រៃ អនាម័យបរិស្ថាន។ គ្រួសារខ្ញុំក៏បានយកចិត្តទុកដាក់ក្នុងការបង្កបង្កើនផលធ្វើស្រែជិត ២ ហិកតា ដើម្បីពង្រីកសេដ្ឋកិច្ចគ្រួសារ ចិញ្ចឹមកូនៗរៀនសូត្រត្រឹមត្រូវ ហើយក្លាយជាគំរូល្អដើម្បីមាមីងក្នុងភូមិយកតម្រាប់តាម”។
ដងផ្លូវដាន អាស្រ័យគ្រួសារលោកត្រឹមញ៉ុង ស្ម័គ្រចិត្តបរិច្ចាគដីកសាង។
ឆ្នាំ២០២៤ ក្រៅពីការចូលរួមសម្រុះសម្រួលរាល់ករណីវ័ណ្ឌទំនាស់ពាក់ព័ន្ធដល់អាពាហ៍ ពិពាហ៍និងគ្រួសារ លោកត្រឹមញ៉ុង ថែមទាំងចូលរួមសម្រុះសម្រួលជោគជ័យករណីវិវាទដីធ្លីរវាងគ្រួសារប្រជាជនក្នុងភូមិ។ ដើម្បីចូលរួមបំពេញការងារសម្រុះសម្រួលបានល្អ លោកត្រឹមញ៉ុងពុំ ដែលខកខានវគ្គហ្វឹកហ្វឺន អាស្រ័យដោយមជ្ឈមណ្ឌលជំនួយគតិយុត្តិសហការជាមួយភូមិភាគរៀបចំឡើង។ ផ្តើមពីនោះ គាត់លើកកម្ពស់ចំណេះដឹងផ្នែកច្បាប់ ដើម្បីយកមកអនុវត្តនៅភូមិភាគ។
លោក សើុងកុសល ប្រធានការិយាល័យជនជាតិស្រុកយ្វៀងហាយ ឱ្យដឹង៖ “លោកត្រឹមញ៉ុង ត្រូវបានចាត់ទុកជាគំរូឈានមុខក្នុងការផ្សព្វផ្សាយ ចលនាប្រជាជនកសាងសំណង់ផ្លូវគមនាគមន៍ជនបទ ប្រព័ន្ធធារាសាស្ត្រវាលស្រែ។ល។ ភាគច្រើនគ្រួសារប្រជាជនដែលគាត់ចលនាឯកភាពបរិច្ចាគដីដើម្បីគម្រោងបានដំណើរការ។ អាស្រ័យដោយមានកិត្យានុភាព គាត់ក៏បានចូលរួមសម្រុះសម្រួលជោគជ័យជាច្រើនករណីទំនាស់ក្នុងប្រជាជននៅក្នុងភូមិ។ ពេលក្នុងភូមិមានករណីទាស់ទែងខ្វែងគំនិតក្នុងប្រជាជនម្តងៗ លោកត្រឹមញ៉ុង តែងខ្នះខ្នែងចូលរួមសម្រុះសម្រួល ណែនាំជោគជ័យជាច្រើនករណី។ ផ្តើមពីស្នាដៃសម្រេចបាន លោកត្រឹមញ៉ុង មានកិត្តិយសទទួលបានប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ និងមេដាយអនុស្សាវរីយ៍ពីព្រោះបុព្វហេតុមហាសាមគ្គីបណ្តាជនជាតិភាគតិច”៕
សើុងម៉ាល័យ-មុនី