16/12/2024 - 09:18

គិត​គូរ​ដល់​សិស្ស​ជន​ជាតិ​ភាគ​តិច 

រយៈ​ពេល​កន្លង បុព្វ​ហេតុ​អប់រំ​និង​បណ្តុះ​បណ្តាល​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច លើ​ភូមិ​សាស្រ្ត​ខេត្ត​វិញ​ឡុង​មាន​ការ​ជឿន​លឿន​ច្រើន ដោយ​ធា​នា​មិន​មាន​គម្លាត​អំ​ពី​កម្រិត​វិជ្ជា​របស់​សិស្ស​ជន​ជាតិ​ភាគ​តិច​ក្នុង​ខេត្ត។

កុមារ​មត្តេយ្យ​តំ​បន់​ជន​ជាតិ​ភាគ​តិច​នៅ​ខេត្ត​វិញ​ឡុង បាន​រៀន​សូត្រ​ក្នុង​
សា​លា​ដែល​សម្រេច​បទដ្ឋាន​ជាតិ។

ប្រ​ព័ន្ធ​គ្រឹះ​ស្ថាន​អប់រំ​នៅ​វិញ​ឡុង ត្រូវ​បាន​អភិវឌ្ឍ​គ្រប់​ទិស​ទី​មូល​ដ្ឋាន​សម្ភារៈ​ត្រូវ​បាន​វិនិយោគ​បង្កើន​កម្រិត។ បច្ចុប្បន្ន ទូ​ទាំង​ខេត្ដ​មាន​សា​លា​មត្តេយ្យ ១២៨ សា​លា​បឋម​សិក្សា​១៣៥​សា​លា អនុវិ​ទ្យា​ល័យ​៨៣​សា​លា វិទ្យា​ល័យ​៣៤​សា​លា និង​វិទ្យា​ល័យ​ជន​ជាតិអន្តេវា​សិក​ខេត្ត​១​សា​លា។ ក្នុង​នោះ មាន ២០ សា​លា​នៅ​តាម​ឃុំ​នានា​នៃ​តំ​បន់​ជន​រួមជាតិ​ភាគ​តិច រួម​មាន៖ សា​លា​មត្តេយ្យ​៥​ សា​លា​បឋម​សិក្សា​៩​សា​លា អនុ​វិ​ទ្យា​ល័យ​៤​សា​លា អនុ​វិទ្យា​ល័យ-វិទ្យា​ល័យ ១ សា​លា។ តាម​ប្រ​សាសន៍ លោក​ស្រី ង្វៀង​ធីង៉ុក​ប៊ិត នា​យិកា​រង​មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តាល​ខេត្ត​វិញ​ឡុង ក្នុង​ចំ​ណោម ២០ សា​លា​នៅ​តាម​ឃុំ​នានា​នៃ​តំ​បន់​ជន​ជាតិ​ភាគ​តិច មាន ១៤ សា​លា​សម្រេច​បទដ្ឋាន​ជាតិ (ស្រូប​អត្រា​៧០%)។ អត្រា​នេះ​ខ្ពស់​ជាង​សមា​មាត្រ​រួម​របស់​ខេត្ត (ទូ​ទាំង​ខេត្ត​គឺ ៥៤,៨១%)។ អា​ស្រ័យ​សា​លា​រៀន​ត្រូវ​បាន​វិនិ​យោគ ដូច្នេះ​ការ​អប់រំ​និយាយ​រួម​និង​លុប​បំ​បាត់​អនក្ខរ​កម្ម ឧត្តាន​កម្ម​អប់រំ​បង្រៀន​និង​រៀន​ភា​សា​ជន​ជាតិ​ភាគ​តិច និយាយ​ដោយ​ឡែក​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​មាន​ភាព​ងាយ​ស្រួល។ បច្ចុប្បន្ន វិញ​ឡុង​មាន​សា​លា​បឋម​សិក្សា ៥ សា​លា​អនុ​វិទ្យា​ល័យ ៣ សា​លា ដែល​បង្រៀន​ភា​សា​ខ្មែរ​តាម​កម្ម​វិធី​របស់​ក្រ​សួង​អប់រំ​និង​បណ្តុះ​បណ្តាល។

អនុ​វិទ្យា​ល័យ​តឹង​មី ស្រុក​ត្រា​អូង បាន​បើក​បង្រៀន​ភា​សា​ខ្មែរ​ដល់​សិស្ស​
ជា​ច្រើន​ឆ្នាំ​មក​ហើយ។

ទន្ទឹម​នឹង​ការ​កសាង​សា​លា​រៀន​រឹង​មាំ រាល់​របប​គោល​នយោ​បាយ​ចំ​ពោះ​កម្មា​ភិបាល​គ្រប់​គ្រង​គ្រូ​បង្រៀន​និង​គោល​នយោ​បាយ​ចំ​ពោះ​កុមារ​ សិស្សា​នុសិស្ស​ក៏​ត្រូវ​បាន​ខេត្ត​ផ្សព្វ​ផ្សាយ​អនុ​វត្ត​គ្រប់​សព្វ​ទាន់​ពេល​តាម​សេចក្តី​កំ​ណត់។ សិស្ស​បឋម​សិក្សា អនុ​វិទ្យា​ល័យ វិទ្យា​ល័យ​តំ​បន់​ក្រ​លំ​បាក​ខ្លាំង​ត្រូវ​បាន​ផ្ដល់​ជូន​អង្ករ ថវិកា​សម្រាប់​ហូប​ចុក ស្នាក់​នៅ; សិស្ស​សា​លា​ជន​ជាតិ​អន្តេវា​សិក​បាន​លើក​លែង​បង់​ថ្លៃ​សិក្សា ១០០% រៀង​រាល់​ខែ​សិស្ស​ទទួល​បាន​អា​ហា​រូប​ករណ៍​ស្មើ ៨០% នៃ​ប្រាក់​បៀ​វត្ស​គោល​រហូត​ដល់​បញ្ចប់​កម្រិត​សិក្សា; ទទួល​ជំ​នួយ​សម្លៀក​បំ​ពាក់​និង​សិក្ខូប​ករណ៍; ទទួល​បាន​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ដោយ​ឥត​គិត​ថ្លៃ។ ពូថាច់​វិញ នៅ​ភូមិ​តា​មោង ឃុំ​តឹង​មី ស្រុក​ត្រា​អូង ឱ្យ​ដឹង៖  “កូនៗ របស់​ខ្ញុំ​បាន​ទទួល​របប​គោល​នយោ​បាយ​គ្រប់​សព្វ​អំ​ពី​អប់រំ​របស់​រដ្ឋ ចាប់​ពី​ពេល​ឈាន​ចូល​រៀន​ថ្នាក់​មត្តេយ្យ​មក​ម៉្លេះ។ អា​ស្រ័យ​ហេតុនោះ បាន​ជា​កូន​ខ្ញុំ​រៀន​សូត្រ​បាន​ចប់​ចុង​ចប់​ដើម បច្ចុប្បន្ន​មាន​ការ​ងារ​ធ្វើ​លំ​នឹង​តាម​ស្ថា​ប័ន​រដ្ឋ។ សព្វ​ថ្ងៃ ចៅៗ​របស់​ខ្ញុំ​ក៏​បាន​រដ្ឋ​គិត​គូរ​អំពី​ការ​អប់រំ​ដូច្នោះ​ដែរ ម្ល៉ោះ​ហើយ​ខ្ញុំ​មិន​បារម្ភ​ពី​ការ​រៀន​សូត្រ​របស់​កូន​ចៅ​ឡើយ”។

លោក​ឡេ​ជី​ហ៊ីវ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​ត្រា​អូង ឱ្យ​ដឹង៖ ស្រុក​មាន​សា​លា​បឋម​សិក្សា​៣​សា​លា និង​អនុ​វិទ្យា​ល័យ ២ សា​លា​ដែល​មាន​បង្រៀន​ភា​សា​ខ្មែរ ឆ្លើយ​តប​បាន​តម្រូវ​ការ​រៀន​សូត្រ​របស់​សិស្ស។  ដើម្បី​ប្អូនៗ មត្តេយ្យ​ក្រេប​ជញ្ជក់​មេ​រៀន​បាន​ល្អ​មុន​ពេល​ឈាន​ចូល​ថ្នាក់​ទី ១ សា​លា​មត្តេយ្យ​នីមួយៗ​ថែម​ទាំងរៀប​ចំ​បំ​ប៉ន​ភា​សា​វៀត​ឱ្យ​ក្មួយៗ​ទៀត​ផង។ ហេតុ​ដូច្នេះ គុណ​ភាព​សិស្ស​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ស្មើ​គ្នា រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​អប់រំ​ទូ​ទាំង​ស្រុក៕

  ហា​ថាញ- លី​សៀ

ចែករំលែកអត្ថបទ