ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

04/11/2024 - 15:07

កសាង​ក្រប​ខ័ណ្ឌ​កម្ម​វិធី​វិទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា​ថ្នាក់​ជាតិ ស្តី​ពី​ជន​ជាតិ​ភាគ​តិច​និង​គោល​នយោ​បាយ​ជន​ជាតិ​នៅ​វៀត​ណាម ដល់​ឆ្នាំ​២០៣០ 

នៅ​រដ្ឋ​ធា​នី​ហា​ណូយ ទើប​រៀប​ចំសិក្ខា​សា​លា​វិទ្យា​សាស្ត្រ កសាង​និង​ធ្វើ​ឱ្យ​សុក្រឹត​ក្រប​ខ័ណ្ឌ​កម្ម​វិធី​វិទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា​ថ្នាក់​ជាតិ អំពី “បញ្ហា​មូល​ដ្ឋាន និង​ចាំ​បាច់ ស្តី​ពី​ជន​ជាតិ​ភាគ​តិច​និង​គោល​នយោ​បាយ​ជន​ជាតិ​នៅ​វៀត​ណាម ដល់​ឆ្នាំ ២០៣០ (ដំ​ណាក់​កាល ទី II)”  (ហៅ​កាត់​ថា ក្រប​ខ័ណ្ឌ​កម្ម​វិធី)។

លោក​ស្រី ណុង​ធី​ហា អនុ​រដ្ឋ​មន្ត្រី អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ និង​លោក​ត្រឹងក្វឹក​កឿង នា​យក​នៃ​នា​យក​ដ្ឋាន​វិទ្យា​សាស្ត្រ​សង្គម មនុស្ស​សាស្ត្រ​និង​ធម្ម​ជាតិ ក្រ​សួង​វិទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា​ សហ​ធិប​តី​ អង្គ​សិក្ខា​សា​លា។

ក្រប​ខ័ណ្ឌ​កម្ម​វិធី​ជា​មួយ​ទិស​ដៅ​ផ្តល់​មូល​ដ្ឋាន​គ្រឹះ​វិទ្យា​សាស្ត្រ ដើម្បី​បន្ត​ការ​ដោះ​ស្រាយ​បញ្ហា​មូល​ដ្ឋាន​និង​ចាំ​បាច់ លើក​សំ​ណើ​បំពេញ​បន្ថែម និង​ធ្វើ​ឱ្យ​សុក្រឹត​ប្រ​ព័ន្ធ ទស្សនៈ គោល​ការណ៍ គោល​មាគ៌ា​និង​ច្បាប់ ស្តី​ពី​ជន​ជាតិ​ភាគ​តិច ការ​ងារ​ជន​ជាតិ​និង​គោល​នយោ​បាយ​ជន​ជាតិ​ក្នុង​ស្ថាន​ភាព​ថ្មី; ការ​ស្រាវ​ជ្រាវ​កសាង​ទម្រង់​អភិវឌ្ឍន៍​ផ្អែក​លើ​មូល​ដ្ឋាន​គ្រឹះ​នៃ​វប្ប​ធម៌ និង​ចំ​ណេះ​ដឹង សហ​គមន៍​របស់​ជន​ជាតិ​ភាគ​តិច ក៏​ជា​ដូចលក្ខណៈ​ពិសស​នៅ​ភូមិ​ភាគ ដើម្បី​អភិវឌ្ឍន៍​តំបន់​ជន​ជាតិ​ភាគ​តិច​ប្រ​កប​ដោយ​ចីរ​ភាព​រហូត​ដល់​ឆ្នាំ ២០៣០ ចក្ខុ​វិស័យ​ដល់​ឆ្នាំ​២០៤៥ ។ល។ តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​អំពី​ខ្លឹម​សារ ផលិត​ផល​នៃ​ក្រប​ខ័ណ្ឌ​កម្ម​វិធី គឺ​ឈាន​ទៅ​រក​ប្រ​ព័ន្ធ​មូល​ដ្ឋាន​គ្រឹះ​វិទ្យា​សាស្ត្រ និង​ប្រ​ព័ន្ធ​ទ្រឹស្តី​អំពី​បញ្ហា​មូល​ដ្ឋាន​ជាក់​ស្តែង​និង​ចាំ​បាច់ ដែល​ពាក់​ព័ន្ធ​ដល់​ជន​ជាតិ​ភាគ​តិច ការ​ងារ​ជន​ជាតិ​និង​គោល​នយោ​បាយ​ជន​ជាតិ; ប្រព័ន្ធ​សំ​ណើ​លើក​ស្នើ​ចំពោះ​បក្ស​និង​រដ្ឋ អំពី​ទស្សនៈ គោល​ការណ៍ យន្ត​ការ​គោល​នយោ​បាយ​និង​ច្បាប់​ដែល​ពាក់​ព័ន្ធ​ដល់​ជន​ជាតិ​ភាគ​តិច​និង​ការ​ងារ​ជន​ជាតិ; រាល់​វិធាន​ការ​និង​ដំ​ណោះ​ស្រាយ​នៃ​ការ​រៀប​ចំ អនុវត្ត​ជាក់​ស្តែង​មាន​ប្រ​សិទ្ធ​ភាព ប្រ​ព័ន្ធ​គោល​នយោ​បាយ​ជន​ជាតិ យុទ្ធ​សាស្ត្រ​ការ​ងារ​ជន​ជាតិ កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម តំបន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំបន់​ភ្នំ​ដល់​ឆ្នាំ ២០៣០ និង​ដំ​ណាក់​កាល​បន្តបន្ទាប់; ប្រ​ព័ន្ធ​ទិន្ន​ន័យ​អំពី​គោល​នយោ​បាយ​ជន​ជាតិ; ប្រ​ព័ន្ធ​មូល​ដ្ឋាន​គ្រឹះ ដំ​ណោះ​ស្រាយ​វិទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​វប្ប​ធម៌​សេដ្ឋ​កិច្ច-សង្គម តំបន់​ជន​រួម​ជាតិ​ភាគ​តិច​ដល់​ឆ្នាំ ២០៤៥។ ផលិត​ផល​អំពី​កម្ម​សិទ្ធិ​បញ្ញា ក៏​ដូច​ជា​គម្រោង​ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ​ឯទៀត។

ក្នុង​អង្គ​សិក្ខា​សា​លា ក្រុម​អ្នក​វិទ្យា​សាស្ត្រ ក្រុម​អ្នក​គ្រប់​គ្រង បាន​ពិភាក្សា ផ្តល់​យោ​បល់​សំ​ខាន់ៗ​ជា​ច្រើន​សម្រាប់​ការ​កសាង​ក្រប​ខ័ណ្ឌ​កម្ម​វិធី។ ការ​ផ្តល់​មតិ​រួម​យោ​បល់​ទាំង​នេះ បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត រួម​ចំ​ណែក​ផ្តល់​នូវ​ខ្លឹម​សារ​សំ​ខាន់ៗ​ក្នុង​ការ​រៀប​ចំ​តាក់​តែង​ចង​ក្រង​ខ្លឹម​សារ ទិស​ដៅ។ល។ ដើម្បី​ពង្រឹង​បន្ថែម​មូល​ដ្ឋាន​គ្រឹះ​សម្រាប់​ធ្វើ​ឱ្យ​សុក្រឹត​ក្រប​ខ័ណ្ឌ​កម្ម​វិធី។

ថ្លែង​បញ្ជាក់​ក្នុង​អង្គ​សិក្ខា​សា​លា អនុ​រដ្ឋ​មន្ត្រី អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ លោកស្រី ណុង​ធី​ហា បាន​កត់​សម្គាល់​និង​សរុប​យោ​បល់​សម្រាប់​ក្រុម​បញ្ហា​ដំ​ណោះ​ស្រាយ ដើម្បី​អនុវត្ត​ការ​ងារ​ជន​ជាតិ គោល​នយោ​បាយ​ជន​ជាតិ​ឱ្យ​បាន​ល្អ​ប្រ​សើរ​នា​ពេល​ខាង​មុខ ជា​ពិ​សេស​គឺ ផ្តោត​លើ​ផ្នែក​ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ​អំពី​ជន​ជាតិ និង​ការ​អនុវត្ត​ផលិត​ផល​វិទ្យា​សាស្ត្រ​ទៅ​ក្នុង​ដំ​ណើរ​ការ​អនុវត្ត​ការ​ងារ​ជន​ជាតិ​នៅ​តំបន់​ជន​ជាតិ រយៈ​ពេល​ខាង​មុខ​នឹង​សម្រេច​បាន​លទ្ធ​ផល​ខ្ពស់៕

                  យោង៖ គណៈ​កម្មា​ធិការ​ជន​ជាតិ-មុនី

ចែករំលែកអត្ថបទ