ប៉ុន្មានឆ្នាំកន្លង ការងារកាត់បន្ថយភាពក្រីក្រត្រូវបានថ្នាក់ដឹកនាំខេត្តត្រាវិញ យកចិត្តទុកដាក់អនុវត្តមានប្រសិទ្ធភាព។ នេះគឺជាភារកិច្ចមួយក្នុងចំណោមភារកិច្ចសំខាន់ៗដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមទូទាំងខេត្ត។
គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនសង្កាត់ទី៩ ប្រគល់ផ្ទះមហាសាមគ្គី
ឱ្យគ្រួសារបងថាច់សុខន នៅអនុសង្កាត់ទី១ សង្កាត់ទី៩។
ផ្តើមពីប្រភពមូលនិធិសុខុមាលភាពសង្គម ខេត្តត្រាវិញ និងប្រភពទុនរបស់ក្រសួងនគរបាល៘ ថ្នាក់ដឹកនាំខេត្តត្រាវិញ មានគោលការណ៍ឧបត្ថម្ភសង់លំនៅឋាន ភូមិភាគនីមួយៗ ក្នុងខេត្ត ក៏បានផ្សព្វផ្សាយសាងសង់លំនៅឋានដល់គ្រួសារដែលជួបលំបាកខាងលំនៅឋាន (ផ្ទះមិនទាន់ធានារឹងមាំ៣យ៉ាង) កម្រិតឧបត្ថម្ភ៥០ លានដុង/គ្រួសារ (ទុនមូលនិធិសុខុមាលភាពសង្គម); ឧបត្ថម្ភ៦៥លានដុងក្នុងផ្ទះមួយខ្នង (ទុនក្រសួងនគរបាលឧបត្ថម្ភ៥០លានដុង ខេត្តត្រាវិញ បដិភាគ១៥លានដុង)។ ចាប់ពីដើមឆ្នាំមកទល់ពេលនេះ មានប្រជាជនប្រមាណ១.៨៦៥គ្រួសារ បានដំណើរការសាងសង់លំនៅឋាន ក្នុងនោះ មាន៦៨៨គ្រួសារបានសាងសង់សម្រេចរួចរាល់១.១៧៧គ្រួសារកំពុងដំណើរការសាងសង់; នៅសល់១៥គ្រួសារមិនទាន់ដំណើរការសាងសង់។ តាមរបាយការណ៍របស់ភូមិភាគ អាស្រ័យមិនទាន់ជ្រើសរើសបានថ្ងៃចុះគ្រឹះ ក្នុងនោះ មាន៥គ្រួសារបានត្រៀមរៀបចំដីធារដើម្បីដំណើរការសាងសង់។ ចំនួនគ្រួសារដែលទទួលបានថវិកាមានប្រមាណ១.៨២៧គ្រួសារ បានទទួល៥០%នៃថវិកាឧបត្ថម្ភគិតជាតម្លៃទឹកប្រាក់៤៥,៦៧៥ពាន់លានដុង; នៅ៥៣គ្រួសារទៀតដែលមិនទាន់ទទួលបានប្រាក់ឧបត្ថម្ភ (ក្នុងនោះ មាន១៥គ្រួសារមិនទាន់ដំណើរការសាងសង់ គ្រួសារដទៃពីនោះ អាស្រ័យគណៈកម្មាធិការប្រជាជនឃុំ ធានាផ្នែកខាងសម្ភារៈសាងសង់ ម្ល៉ោះហើយភូមិភាគមិនទាន់បានអនុវត្តរំសាយថវិកានៅឡើយ)។
ថាច់សុខន នៅអនុសង្កាត់ទី១ សង្កាត់ទី៩ ឱ្យដឹង៖ “ខ្ញុំមានតែធារផ្ទះមួយដើម្បីរស់នៅ ផ្ទះចាស់ទ្រុឌទ្រោម។ កន្លងហើយបានក្រសួងនគរបាលនិងថ្នាក់ដឹកនាំខេត្ត ឧបត្ថម្ភថវិកា៦៥លានដុងសង់ផ្ទះ គ្រួសារខ្ញុំត្រេកអរយ៉ាងក្រៃលែង ហើយសន្យានឹងខិតខំធ្វើការរកស៊ីឈានឡើងក្នុងជីវភាព”។
ដើម្បីការងារកាត់បន្ថយក្រីក្រពង្រីកប្រសិទ្ធភាព លោកឡេវុាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ឱ្យដឹង៖ “រយៈពេលខាងមុខ ខេត្តបន្តផ្សព្វផ្សាយអនុវត្តល្អនូវគោលនយោបាយឥណទានអនុគ្រោះសម្រាប់គ្រួសារក្រីក្រ ប្រកៀកបន្ទាត់ក្រ ឧបត្ថម្ភបុលទុនអត្រាការប្រាក់ទាបសម្រាប់អ្នកដាច់អាជីព អ្នកគ្មានការងារធ្វើ នៅតាមមូលដ្ឋានផលិតកម្ម ធ្វើអាជីវកម្ម និងសេវាកម្មដែលទាក់ទាញពលករលើភូមិសាស្ត្រខេត្ត; បន្តអនុវត្តល្អគោលនយោបាយឧបត្ថម្ភសង់លំនៅឋាន ដោះស្រាយការងារធ្វើ ពិសេសគឺ ជនរួមជាតិភាគតិច; អនុវត្តល្អនូវគោលនយោបាយទិញប័ណ្ណធានារ៉ាប់រងសុខាភិបាលឱ្យគ្រួសារក្រីក្រ ប្រកៀកបន្ទាត់ក្រតាមការកំណត់។ ក្រៅពីនេះ ខេត្តថែមទាំងចង្អុលការដល់មន្ទីរ ផ្នែក ថ្នាក់ដឹកនាំភូមិភាគនីមួយៗ ប្រើប្រាស់អស់ពីលទ្ធភាពរាល់ប្រភពទុនឧបត្ថម្ភដល់គ្រួសារក្រីក្រ វិនិយោគទុនទៅលើទម្រង់ដាំដុះ ចិញ្ចឹមសត្វវារីវប្បកម្ម សមស្របនឹងកម្រិតវិជ្ជាមុខជំនាញនិងតំបន់ដីនីមួយៗ រួមចំណែកលុបបំបាត់ភាពក្រីក្រប្រកបដោយចីរភាពនិងកសាងជនបទថ្មី”៕
សើុងម៉ាល័យ- លីសៀ