គណៈប្រចាំការនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ទើបរៀបចំសន្និបាតវាយតម្លៃក្រោយពីត្រួតពិនិតលើគម្រោងទី ១ កម្មវិធីទិសដៅជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំលើភូមិសាស្រ្តខេត្តត្រាវិញ។
តំណាងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកកូវកែ
លើកសំណើជាមួយនឹងក្រុមត្រួតពិនិត្យ។
លទ្ធផលនៃការត្រួតពិនិត្យរបស់ក្រុមគណៈប្រតិភូបានបង្ហាញឱ្យឃើញថា ការពិនិត្យជ្រើសរើសអ្នកទទួលផលត្រូវបានអនុវត្តធានាបាននូវភាពបើកចំហតម្លាភាពប្រជាធិបតេយ្យ ត្រូវចំមុខសញ្ញា គ្មានការផ្គងលើគ្នា មានការចូលរួមនិងឯកភាពរបស់ប្រជាជនសហគមន៍ កន្លែងដែលជ្រើសរើស។ ខេត្តបានផ្តល់អាទិភាពក្នុងការជ្រើសរើសមុខសញ្ញាដែលមានការលំបាកជាង ដូចជា៖ គ្រួសារជនជាតិភាគតិចដែលមានការលំបាកមុខសញ្ញាជាស្ត្រីជនជាតិភាគតិច និងមុខសញ្ញាដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិនៅលើភូមិសាស្រ្ត។ គម្រោងទី ១ បានដោះស្រាយការលំបាកទាន់ពេល បំពេញតម្រូវការបន្ទាន់អំពីការរស់នៅ ការប្រជុំជីវភាពរបស់គ្រួសារក្រីក្រនៅតំបន់ជនជាតិភាគតិច ជាជំហានលំនឹងជីវភាព ឈានឡើងរួចផុតពីភាពក្រីក្រ។ ថ្វីដ្បិតតែដូច្នោះ តាមការវាយតម្លៃរបស់ក្រុមគណៈប្រតិភូត្រួតពិនិត្យ ការអនុវត្តគម្រោងទី ១ នៃកម្មវិធីនៅលើភូមិសាស្រ្តជួបការលំបាកមួយចំនួនដូចជា៖ ល្បឿនអនុវត្តគម្រោង អត្រារំសាយថវិកាផែនការដើមទុនមានភាពយឺតយ៉ាវ មិនសម្រេចបានតាមផែនការដែលបានដាក់ចេញ ជាពិសេសដើមទុនបុព្វហេតុ។ គោលនយោបាយឧបត្ថម្ភផ្លាស់ប្តូរមុខរបរ (ជំនួសឱ្យដីផលិកម្ម) មានកម្រិតឧបត្ថម្ភពីថវិការដ្ឋទាប (មិនលើសពី ១០ លានដុង/គ្រួសារ) មិនទាន់ពង្រីកបានប្រសិទ្ធភាពក្នុងការឧបត្ថម្ភឱ្យរួចផុតពីភាពក្រីក្រដល់មុខសញ្ញាទទួលផល។
ក្រោយពីត្រួតពិនិត្យ ក្រុមគណៈប្រតិភូនឹងសរុបមតិ យោបល់ និងសំណើរបស់ខេត្តត្រាវិញ ដើម្បីគណៈប្រចាំការនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ធ្វើជាមូលដ្ឋានក្នុងការបំពេញខ្លឹមសារពាក់ព័ន្ធនឹងការអនុវត្តគម្រោងទី១; ធ្វើសេនាធិការជូនរដ្ឋាភិបាល ក្រសួង ផ្នែកមជ្ឈិម ដើម្បីដោះស្រាយការលំបាក និងបញ្ហាជាប់ជំពាក់បានទាន់ពេល ដើម្បីអនុវត្តកម្មវិធីប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត៕
យោងទីភ្នាក់ងារសារព័ត៌មានវៀតណាម