ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

19/08/2024 - 16:28

រំលឹក​វិញ្ញាណក្ខ័ន្ធ​យុទ្ធ​ជន​ពលី​និង​ជន​រួម​ជាតិ នៅ​កោះ​ថោ​ចូវ ដែល​ត្រូវ​ខ្មែរ​ក្រ​ហម​សម្លាប់

ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​ដំ​ណើរ “និស្សិត​ដើម្បី​សមុទ្រ​កោះ​មាតុ​ភូមិ” ឆ្នាំ​២០២៤ ក្រុម​ការ​ងារ​របស់​មជ្ឈិម​សម្ព័ន្ធ​យុវ​ជន​កុម្មុយ​និស្ដ​ហូជី​មិញ មជ្ឈិម​សមា​គម​និស្សិត​វៀត​ណាម បាន​ទៅ​អុជ​ធូប​រំ​លឹក​វិញ្ញា​ណក្ខ័ន្ធ​យុទ្ធ​ជន​ពលី​និង​ប្រ​ជា​ជន​ឃុំ​កោះ​ថោ​ចូវ ទទួល​មរណៈ​ភាព​ដោយ​សារ​គ្រោះ​ប្រ​ល័យ​ពូជ​សាសន៍​ប៉ុល​ពត - អៀង​សារី ឆ្នាំ​១៩៧៥; ព្រម​ជា​មួយ​នោះ ក្រុម​ការ​ងារ​ក៏​បាន​ទៅ​សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​ដល់​កម្មាភិ​បាល យុទ្ធ​ជន​នៅ​លើ​កោះ។

ក្រុម​អ្នក​តំ​ណាង​រួម​ដំ​ណើរ អុជ​ធូប​គោ​រព​វិញ្ញាណ​ក្ខ័ន្ធ​នៅ​បូជ​នីយ​ដ្ឋាន​ថោ​ចូវ។

នៅ​ចុង​ខែ​មេ​សា ឆ្នាំ១៩៧៥ មុន​ពេល​វាយ​សម្រុក​របស់​កង​ទ័ព​រំ​ដោះ កង​ទ័ព​ជើង​ទឹក​នៃ​សារ​ធា​រណ​រដ្ឋ​វៀត​ណាម​នៅ​ប្រ​ជុំ​កោះថោ​ចូវ បាន​ទុក​ចោល​ប្រ​ជា​ជន​នៅ​លើ​កោះ​ដើម្បី​រត់​គេច​ខ្លួន។ ខណៈ​ពេល​កង​ទ័ព​យើង​មិន​ទាន់​ដណ្ដើម​កាន់​កាប់​បាន​កោះ​ថោ​ចូវ នៅ​ថ្ងៃ​ទី ១០ ខែ​ឧសភា ឆ្នាំ​១៩៧៥ រដ្ឋា​ភិបាល​ខ្មែរ​ក្រ​ហម​បាន​បញ្ជា​ទ័ព​ចូល​ទៅ​លើ​កោះ ដោយ​ចាប់​ខ្លួន​មនុស្ស​ជាង ៥០០ នាក់ រួច​ហើយ​សម្លាប់​ចោល​បន្ទាប់​ពី​នោះ។ 

មាន​អ្នក​តំ​ណាង​ដែល​រួម​ដំ​ណើរ​ចំ​នួន ២០០ នាក់ ដឹក​នាំ​ដោយ​លោក ង៉ោ​វ៉ាន់​កឿង លេ​ខា​មជ្ឈិម​សម្ព័ន្ធ​យុវ​ជន  បាន​ទៅ​កាន់​បូជ​នីយដ្ឋាន​ថោ​ចូវ នៅ​លើ​ឃុំ​កោះ​ថោ​ចូវ ដើម្បី​អុជ​ធូប​ជូន​លោក​ប្រ​ធាន​ហូជី​មិញ រំលឹក​វិញ្ញា​ណក្ខ័ន្ធ​យុទ្ធ​ជន​ពលី​និង​ជន​រួម​ជាតិ​ដែល​ត្រូវ​ខ្មែរ​ក្រ​ហម​សម្លាប់​កាល​នោះ៕

                               ប្រ​ភពៈ​កា​សែត​ប្រ​ជា​ជន - ប្រែ​សម្រួលៈ ថាច់​ធី

ចែករំលែកអត្ថបទ