មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

12/08/2024 - 16:26

ដាយ​តឹម ក្លាយ​ជា​តំបន់​ជន​បទ​គួរ​ចង់​រស់​នៅ

ឃុំ​ដាយ​តឹម ស្រុក​មី​ស្វៀង ខេត្ត​សុក​ត្រាំង មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​៨៥% ។ នេះ​ជា​ឃុំ​ដំ​បូង​បង្អស់​របស់​ខេត្ត បាន​ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​គំរូ។

ឃុំ​ដាយ​តឹម​ទទួល​ស្គាល់​ជា​ឃុំ​ជន​បទ​ថ្មី​គំរូ។

ក្រោយ​ពី​បាន​សម្រេច​បទដ្ឋាន​ជន​បទ​កម្រិត​ខ្ពស់ ឃុំ​ដាយ​តឹម បាន​កៀរ​គរ​ថវិកា​ជាង ២៦ ពាន់​លាន​ដុង​ដើម្បី​កសាង​ជន​បទ​ថ្មី​គំរូ។ ដល់​ចុង​ឆ្នាំ ២០២៣ ភូមិ​ភាគ​ដែល​សម្រេច​នូវ​លក្ខ​ឋាន​ចាប់​បង្ខំ លក្ខ​ឋាន​ជ្រើស​រើស និង​លក្ខ​ឋាន​លក្ខ​ខណ្ឌ ដើម្បី​ពិនិត្យ​ទទួល​ស្គាល់​ឃុំ​ជន​បទ​ថ្មី​គំរូ។ ក្នុង​លក្ខ​ឋាន​នោះ មាន​លក្ខ​ឋាន​ជា​ច្រើន​សម្រេច​និង​សម្រេច​លើស​កម្រិត​បើ​ប្រៀប​នឹង​សេចក្តី​កំ​ណត់ ដូច​ជា៖ ប្រាក់​ចំ​ណូល​មធ្យម​ភាគ​លើ​មនុស្ស​ម្នាក់​នៅ​លើ​ភូមិ​សាស្រ្ត​ឃុំ​សម្រេច ៧៦,១៨ លាន​ដុង​/ម្នាក់​/ឆ្នាំ ២០២៣ (ខ្ពស់​ជាង​កម្រិត​ខេត្ត ១៦,១៨ លាន​ដុង) ខ្ពស់​ជាង​បើ​ប្រៀប​នឹង​កម្រិត​កំ​ណត់​របស់​កម្រង​លក្ខ​ឋាន; រីឯ​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ឃុំ​នៅ​ត្រឹម​តែ១,៦៤% ប៉ុណ្ណោះ។

បង​ស្រី លី​ធី​ហ្វៀង នៅ​ភូមិ​ដាយ​ជី ឱ្យ​ដឹង៖ “ឥឡូវ​នេះ មា​មីង​ខ្មែរអ្នក​ណា​ក៏​មាន​ស្មារតី​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច រក្សា​អនា​ម័យ​បរិស្ថាន​និង​ព្រួត​ដៃ​ជា​មួយ​រដ្ឋ​អំ​ណាច​កសាង​ជន​បទ​ថ្មី។ ជាក់​ស្តែង​ដូច៖ រួម​វិភាគ​ទាន​ដំ​ឡើង​បង្គោល​ភ្លើង​បំ​ភ្លឺ​ផ្លូវ បំ​ពាក់​កាំ​មេរ៉ា​សន្តិ​សុខ ​ដាំ​ផ្កា។ល។ ម្ល៉ោះ​ហើយ រាល់​ផ្លូវ​បេតុង​នៅ​តំ​បន់​ជន​បទ​សុទ្ធ​តែ​ភ្លឺ​បៃ​តង ជ្រះ​ស្អាត​និង​សុវត្ថិ​ភាព។ ពិ​សេស ពេល​ផ្លូវ​តភ្ជាប់​ជា​មួយ​ភូមិ​ភាគ​នានា ប្រ​ឡាយ​មាន​ទឹក​សាប​ខួប​ប្រាំង​វស្សា អគ្គិសនី​បាន​អន្ទង​ចូល​ដល់​គ្រួសារ​នីមួយៗ ។ល។ ការ​ជួញ​ដូរ​និង​ការ​ផលិត​មាន​ភាព​ងាយ​ស្រួល ម្ល៉ោះ​ហើយ​មា​មីង​មាន​ជីវ​ភាព​ធូរ​ធារ។ ឥឡូវ ផ្ទះ​សម្បែង​សម​រម្យ តាម​ដង​ផ្លូវ​មាន​ដាំ​ផ្កា​បង្កើត​បាន​ជា​បរិយា​កាស​ស្រស់​បំ​ព្រង ពោរ​ពេញ​ដោយ​ភាព​រស់​រវើក ជា​ភស្តុ​តាង បង្ហាញ​ពី​ជន​បទ​ផ្លាស់​ថ្មី”។

ផ្លូវ​គមនា​គមន៍​ជន​បទ​នៅ​ឃុំ​ដាយ​តឹម​ បាន​កសាង​សម​រម្យ។

ទន្ទឹម​នឹង​នោះ ប្រ​ជា​ជន​នៅ​ទាំង​ផលិត​កម្ម​វាល​ស្រែ​ធំ ផលិត​ពូជ​ស្រូវ ST២៤ និង​ST២៥ នៅ​លើ​ផ្ទៃ​ដី ៦៥៦ ហិក​តា ដោយ​អនុវត្ត​យន្តូ​បនីយ​កម្ម​ផ្នែក​រៀប​ចំ​ដី ពង្រោះ​ស្រូវ​បាញ់​ថ្នាំ និង​ប្រ​មូល​ផល ។ល។ ប្រើ​ប្រាស់​អស់​ពី​លទ្ធ​ភាព​នូវ​ចំ​បើង ក្រោយ​ពី​ប្រ​មូល​ផល ដើម្បី​ចិញ្ចឹម​សត្វ ដាំ​ដំ​ណាំ​រួម​ផ្សំ ផ្អាប់​ធ្វើ​ជី​សរីរាង្គ និង​ធ្វើ​អាង Biogas ដើម្បី​ដោះ​ស្រាយ​បញ្ហាក​ខ្វក់​បរិស្ថាន​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​ផង និង​បង្កើត​ប្រ​ភព​ឧស្ម័ន​ដុត​ផង រួម​ចំ​ណែក​កាត់​បន្ថយ​ការ​ចំ​ណាយ​ក្នុង​គ្រួ​សារ។ លោក​សើុង​ឌឹក ឱ្យ​ដឹង៖ “បច្ចុប្បន្ន ខ្ញុំ​ចិញ្ចឹម​គោ​ទឹក​ដោះ ១២ ក្បាល រក​បាន​ប្រាក់​ចំ​ណូល​ខ្ពស់​បង្គួរ។ ដោយ​សារ​ការ​ឧបត្ថម្ភ​របស់​គម្រោង ទើប​ខ្ញុំ​ធ្វើ​អាង Biogas សម្រាប់​ដុត ដើម្បី​ប្រិត​សំ​ចៃ​ការ​ចំ​ណាយ​និង​មិន​កខ្វក់​បរិស្ថាន ដើម្បី​រក្សា​ភូមិ​ស្រុក​ភ្លឺ​ បៃ​តង ជ្រះ​ ស្អាត”។

លោក ត្រឹង​ជិន​តឹម ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ដាយ​តឹម អំ​ណះ​អំ​ណាង៖ “ឃុំ​បាន​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​គំរូ ជា​ការ​ខិត​ខំ​ក្នុង​ទូទាំង​ប្រ​ព័ន្ធ​នយោ​បាយ និង​ការ​សាម​គ្គី​ព្រួត​ដៃ​រួម​ចំ​ណែក​ដ៏​ធំ​ធេង​របស់​ប្រ​ជា​ជន។ មក​ដល់​ពេល​នេះ ជីវ​ភាព​របស់​មា​មីង​ខ្មែរ​បាន​ឈាន​ឡើង​ធូរ​ធារ សម្បូរ​សប្បាយ; ហេដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច-សង្គម​ជន​បទ​ទំ​នើប; សង្គម​ជន​បទ​ប្រ​ជា​ធិប​តេយ្យ សម​ភាព ស្ថិរ​ភាព សម្បូរ​ដោយ​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ; បរិស្ថាន ទេស​ភាព បរិយា​កាស​ជន​បទ​ភ្លឺ បៃ​តង ជ្រះ ស្អាត និង​សុវត្ថិ​ភាព; ប្រ​ព័ន្ធ​នយោ​បាយនៅ​ជន​បទ​ត្រូវ​បាន​ពង្រឹង; ការ​ការ​ពារ​ប្រ​ទេស​និង​សន្តិ​សុខ​សណ្តាប់​ធ្នាប់​បាន​រក្សា​លំ​នឹង។ បច្ចុប្បន្ន នៅ​តំ​បន់​ជន​បទ​ដាយ​តឹម បាន​ក្លាយ​ជា​កន្លែង​គួរ​ចង់​រស់​នៅ”៕

                                  លី​ធាន-វិមាន

ចែករំលែកអត្ថបទ