មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

12/08/2024 - 16:26

រក្សា​និង​ពង្រីក​ចរិយា​សម្បត្តិ​កង​ទ័ព​អ៊ំ​ហូ

លោក​កៀង​សារ៉ន កើត​ឆ្នាំ ១៩៥២ នៅ​ភូមិ​កូវវ៉ី ឃុំ​ថាញ់​ហ្វា​សើុង ស្រុក​កូវ​ង៉ាង ខេត្ត​ត្រា​វិញ ជា​គំរូ​លេច​ធ្លោ​ក្នុង​ការ​រក្សា​និង​ពង្រីក​ចរិយា​សម្បត្តិ​កង​ទ័ព​អ៊ំ​ហូ។

 លោក​កៀង​សា​រ៉ន មោទន​ភាព​ចំ​ពោះ​ស្នា​ដៃ​របស់​ខ្លួន។

អា​យុ​១៦​ឆ្នាំ លោក​កៀង​សា​រ៉ន ស្ម័គ្រ​ចិត្ត​ចូល​រួម​កម្លាំង​កង​ឈ្លប​នៅ​ភូមិ​ភាគ។ បន្ទាប់​មក​លោក​ចូល​រួម​កង​កម្លាំង​ប្រ​យុទ្ធ ឈរ​ជើង​នៅ​ឃុំ​ង៉ូវ​ឡាក ស្រុក​កូវ​ង៉ាង។ ក្នុង​ពេល​ចូល​រួម​បម្រើ​ការ​ងារ លោក​ត្រូវ​ខ្មាំង​បាញ់​ត្រូវ​ដៃ​ស្តាំ ធ្វើ​ឱ្យ​លោក​រង​របួស ៧៥% ហើយ​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ជន​ពិ​ការ ៣/៤ ។ ក្រោយ​ពី​ប្រ​ទេស​ជាតិ​បាន​រំ​ដោះ​ទាំង​ស្រុង ទោះ​បី​រូប​លោក​មាន​ឈ្មោះ​ជា​ជន​ពិ​ការ​ពិត​មែន ប៉ុន្តែ​ដោយ​ស្មារតី​ស្នេ​ហា​មាតុ​ភូមិ​ជន​រួម​ជាតិ លោក​នៅ​តែ​បន្ត​ចូល​រួម​សកម្ម​ភាព​សម្ព័ន្ធ​យុវ​ជន កាក​បាទ​ក្រ​ហម​ក្នុង​ឃុំ៘ ដើម្បី​រួម​ចំ​ណែក​កម្លាំង​កាយ​របស់​ខ្លួន។

គ្រួ​សារ​លោក​កៀង​សា​រ៉ន កំ​ពុង​ដោះ​ដូរ​យោ​បល់​ជា​មួយ​កម្មា​ភិបាល​មូល​ដ្ឋាន។

លោក​កៀង​សា​រ៉ន ឱ្យ​ដឹង៖ “ក្នុង​សម័យ​ត​ស៊ូ​សង្គ្រាម ជីវ​ភាព​ប្រ​​ជា​ជន​ក្រ​លំ​បាក​ណាស់ បាយ​មិន​គ្រប់​ហូប សម្លៀក​បំ​ពាក់​ក៏​មិន​គ្រប់​ពាក់ ប៉ុន្តែ​ជន​រួម​ជាតិ​បណ្ដា​ជន​ជាតិ​ស្រ​ឡាញ់​រាប់​អាន​គ្នា ជួយ​សន្តោស​គ្នា​ទៅ​វិញ​ទៅ​មក។ ទិដ្ឋ​ភាព​ទាំង​នោះ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​នៅ​តែ​ដក់​ជាប់​ក្នុង​អារម្មណ៍​ខ្ញុំ​ជា​និច្ច។ អា​ស្រ័យ​ហេតុ​នោះ បើ​មាន​អ្នក​ណា​ពោល​ពាក្យ​បំ​បែក​បំ​បាក់​ចំ​ណង​សាម​គ្គី​បណ្តា​ជន​ជាតិ ខ្ញុំ​ធ្វើ​អន្តរា​គមន៍​ភ្លាម​ពន្យល់​ឱ្យ​ពួក​គាត់​យល់​ច្បាស់​លាស់។ បច្ចុប្បន្ន អានុ​ភាព​អមិត្ត ឆ្លៀត​ឱ​កាស​រាល់​បញ្ហា​ជន​ជាតិ សាស​នា ផ្សព្វ​ផ្សាយ​មួល​បង្កាច់​ការ​ពិត រូប​ខ្ញុំ​ផ្ទាល់​ជា​និច្ច​កាល​តែង​ច្រាន​ចោល​នូវ​ពាក្យ​ទាំង​នោះ។ ក្នុង​នាម​ជា​សមា​ជិក​គណៈ​កម្ម​ការ​វត្ត​វាល​លាក់ ខ្ញុំ​តែង​ចលនា​មា​មីង​អនុវត្ត​ល្អ​គោល​មា​គ៌ា គោល​ការណ៍​របស់​បក្ស គោល​នយោ​បាយ ច្បាប់​របស់​រដ្ឋ ចលនា​មា​មីង​ចូល​រួម​ចលនា “ទូទាំង​ប្រ​ជា​ជន​សាមគ្គី កសាង​ជីវ​ភាព​វប្ប​ធម៌​ជន​បទ​ថ្មី”។

លោក​ដង​ញឹក​ឌាំង ប្រ​ធាន​សមា​គម​អតីត យុទ្ធ​ជន​ឃុំ​ថាញ់​ហ្វាសើុង ឱ្យ​ដឹង៖ “អនុវត្ត​គោល​នយោ​បាយ​អ្នក​មាន​សគុណ​ចំ​ពោះ​បដិ​វត្តន៍ រយៈ​ពេល​កន្លង គ្រួ​សារ​លោក​កៀង​សា​រ៉ន រដ្ឋ​ក៏​បាន​ឧបត្ថម្ភ​ផ្ទះ​ឧបការ​គុណ ព្រម​ទាំង​គោល​នយោ​បាយ​មួយ​ចំ​នួន​ដែល​ពាក់​ព័ន្ធ​ផ្សេង​ទៀត។ រូប​គាត់​ផ្ទាល់​ក៏​បាន​ពង្រីក​ល្អ​អំ​ពី​ភារ​កិច្ច​ក្នុង​នាម​ជា​កុល​បុត្ត​របស់​មាតុ​ភូមិ ជួយ​ភូមិ​ស្រុក​អនុវត្ត​សម្រេច​រាល់​លក្ខឋាន​លើ​គ្រប់​វិស័យ​វប្ប​ធម៌​សង្គម ការ​ពារ​ប្រ​ទេស​សន្តិ​សុខ។ លោក​បាន​រដ្ឋ​ជូន​មេ​ដាយតស៊ូ​សង្គ្រាម​លេខ​ពីរ ដោយ​មាន​ “ស្នា​ដៃ ក្នុង​ការ​តស៊ូ​សង្គ្រាម​ប្រ​ឆាំង​អា​មេរិក​រំដោះ​ប្រ​ទេស​ជាតិ” ព្រម​ទាំង​ស្នា​ដៃ​ផ្សេងៗ​ជា​ច្រើន​ទៀត”៕

                         សើុង​មា​ល័យ- លីសៀ

ចែករំលែកអត្ថបទ