ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

06/08/2024 - 10:16

នា​យក​រដ្ឋ​មន្ត្រី​ ផាម​មិញ​ជិញ

ប្តេជ្ញា​ចិត្ត​ខ្ពស់​ ប្រឹង​ប្រែង​យ៉ាង​ពេញ​ទំ​ហឹង​ នាំ​យក​ច្បាប់​និង​សេចក្តី​សម្រេច​ទៅ​ក្នុង​ជីវ​ភាព​

នា​យក​រដ្ឋ​មន្ត្រី​ ផាម​មិញ​ជិញ ទើប​ដឹក​នាំ​អង្គ​សន្និ​បាត​បញ្ជ្រាប​ ផ្សព្វ​ផ្សាយ​ពី​ច្បាប់​និង​សេចក្តី​សម្រេច​មួយ​ចំ​នួន​របស់​រដ្ឋ​សភា​ នីតិ​កាល​ XV។​ អង្គ​សន្និ​បាត​ ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​រូប​ភាព​ផ្ទាល់​និង​អន​ឡាញ។​

 ​ នា​យក​រដ្ឋ​មន្ត្រី​ ផាម​មិញ​ជិញ ដឹក​នាំ​អង្គ​សន្និ​បាត​បញ្ជ្រាប​ ផ្សព្វ​ផ្សាយ​ច្បាប់​និង​សេចក្តី​សម្រេច​មួយ​ចំ​នួន​របស់​រដ្ឋ​សភា​ នីតិ​កាល​ XV។​រូប​ថត​៖ VGP/ញឹក​បាក់

ក្នុង​អង្គ​សន្និ​បាត​បាន​ស្តាប់​ការ​ផ្សព្វ​ផ្សាយ​បញ្ជ្រាប​អំ​ពី​ខ្លឹម​សារ​សំ​ខាន់​ៗ​ ចំ​ណុច​ថ្មី​និង​ការ​ងារ​ត្រៀម​បម្រុង​ផ្សព្វ​ផ្សាយ​អនុវត្ត​ច្បាប់​និង​សេចក្តី​សម្រេច​ រួម​មាន៖ សេចក្តី​សម្រេច​លេខ​ ១២៩/​២០២៤/​QH១៥ របស់​រដ្ឋ​សភា​ ស្តី​ពី​នីតិ​វិធី​នៃ​ការ​បង្កើត​ច្បាប់​និង​បទ​ប្បញ្ញត្តិ​ ឆ្នាំ​២០២៥ និង​ការ​កែ​សម្រួលនីតិ​វិធី​នៃ​ការ​បង្កើត​ច្បាប់​និង​បទ​ប្បញ្ញត្តិ​ ឆ្នាំ​២០២៤; បទ​ប្បញ្ញត្តិ​លេខ​ ១៧៨-QĐ/TW ចុះ​ថ្ងៃ​ទី ២៧ ខែ​មិថុនា​ ឆ្នាំ​២០២៤ របស់​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​ ស្តីពី​ការ​ត្រួត​ពិនិត្យ​សិទ្ធិ​អំ​ណាច​ បង្ការ​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ ភាព​អសកម្ម​ក្នុង​ការ​ងារ​បង្កើត​ច្បាប់​; ច្បាប់​ដី​ធ្លី​; ច្បាប់​លំ​នៅ​ឋាន​; ច្បាប់​អា​ជីវ​កម្ម​អចលនា​ទ្រព្យ​; ច្បាប់​ស្តី​ពី​អង្គ​ការ​ឥណ​ទាន; ច្បាប់​ធានា​រ៉ាប់​រង​សង្គម​; ច្បាប់​រដ្ឋ​ធានី​; ច្បាប់​ចរា​ចរណ៍​ផ្លូវ​គោក​និង​ច្បាប់​ស្តីពី​សណ្តាប់​ធ្នា​ប់​ សុវត្ថិ​ភាព​ចរា​ចរណ៍​ផ្លូវ​គោក។​ អង្គ​សន្និ​បាត​ក៏​បាន​ធ្វើ​ការ​ពិភាក្សា​អំ​ពី​វិធាន​ការ​ដោះ​ស្រាយ​ការ​លំ​បាក​ជាប់​ទាក់​ទិន ដើម្បី​ជម្នះ​ចំ​ណុច​ខ្វះ​ចន្លោះ​ក្នុង​ការ​រៀប​ចំ​ផ្សព្វ​ផ្សាយ​ច្បាប់​និង​សេចក្តី​សម្រេច​ ជា​ពិសេស​ គឺការ​ផ្សព្វ​ផ្សាយ​ ប្រ​កាស​ជា​ធរ​មាន​លិខិត​បទ​ដ្ឋាន​បាន​ចែង​លម្អិត​ និង​ការ​ពិនិត្យ​ផ្ទៀង​ផ្ទាត់​លិខិត​បទ​ដ្ឋាន​គតិ​យុត្តិដែល​នៅ​យឺត​យ៉ាវ។ល។​

មាន​ប្រ​សាសន៍​បញ្ជាក់​និង​ចង្អុល​ការ​ក្នុង​អង្គ​សន្និ​បាត​នេះ​ នា​យក​រដ្ឋ​មន្ត្រី​ ផាម​មិញ​ជិញ សំ​ណូម​ពរ​ដល់​គ្រប់​ក្រ​សួង​ ផ្នែក​ ភូមិ​ភាគ​នា​នា​ គប្បី​មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ ប្រឹង​ប្រែង​យ៉ាង​ពេញ​ទំ​ហឹង; សកម្ម​ភាព​ប្ដូរ​ផ្ដាច់​ មាន​ចំ​ណុច​សំ​ខាន់​ ចំ​ណុច​ស្នូល​; ចាត់​តាំង​មនុស្ស​ច្បាស់​លាស់​ ការ​ងារ​ច្បាស់​លាស់​ ពេល​វេលា​ច្បាស់​លាស់​ កំ​ណត់​ការ​ទទួល​ខុស​ត្រូវ​និង​ផលិត​ផល​ច្បាស់​លាស់​ ផ្តើម​ពី​នោះ​ ដើម្បី​ធ្វើ​ការ​ត្រួត​ពិនិត្យ​ ដាស់​តឿន​ ស្ងើច​សរ​សើរ​និង​ជូន​រង្វាន់​បាន​ទាន់​ពេល​ ដោះ​ស្រាយ​ការ​ទទួល​ខុស​ត្រូវ​ធានា​ឱ្យ​បាន​ច្បាស់​លាស់​ត្រឹម​ត្រូវ​ ដើម្បី​នាំ​យក​ច្បាប់​និង​សេច​ក្តី​សម្រេច​ទៅ​ក្នុង​ជីវ​ភាព។​ ទន្ទឹម​នឹង​នោះ​ ផ្តោត​លើ​ការ​អនុវត្ត​ “៥ជំ​រុញ​”៖ ជំ​រុញ​ការ​កសាង​ច្បាប់​ធានា​ល្បឿន​ដំ​ណើរ​ការ​ដាក់​ចេញ; ជំ​រុញ​ដោះ​ស្រាយ​ការ​លំ​បាក​ ជាប់​ទាក់​ទិន​ពី​ភាព​អនុវត្ត​ជាក់​ស្តែង​ ផ្តើម​ពី​នោះ​ សិក្យា​ស្រាវ​ជ្រាវ​បំ​ពេញ​បន្ថែម​ បង្ហើយ​ដំ​ណើរ​ការ​នៃ​ការ​កសាង​ច្បាប់; ជំ​រុញ​ការ​ពិនិត្យ​ ផ្ទៀង​ផ្ទាត់​ប្រ​ព័ន្ធ​បទ​ដ្ឋាន​គតិ​យុត្តិ; ជំ​រុញ​យន្ត​ការ​វិមជ្ឈ​ការ​ វិសហមជ្ឈ​ការ​ សម​ហេតុ​ផល​ ស្រប​ច្បាប់​ដែល​មាន​លទ្ធ​ភាព​ ប្រ​សិទ្ធ​ភាព​នៅ​គ្រប់​ស្ថាប័ន​ក្នុង​ប្រ​ព័ន្ធ​នយោ​បាយ​និង​អង្គ​ការ​អនុវត្ត​ច្បាប់​; ជំ​រុញ​ការ​ឃោ​សនា​ ផ្សព្វ​ផ្សាយ​អប់រំ​ច្បាប់​ ដើម្បី​ប្រ​ជា​ជន​ដឹង​ ប្រ​ជា​ជន​យល់​ ប្រ​ជា​ជន​អនុវត្ត​និង​ប្រ​ជា​ជន​គាំ​ទ្រ។​ ទន្ទឹម​នឹង​នោះ​ គ្រប់​ក្រសួង​ ផ្នែក​ ភូមិ​ភាគ​នា​នា​ត្រូវ​ម្ចាស់​ការ​ពិនិត្យ​ និង​ដោះ​ស្រាយ​នូវ​បញ្ហា​ជាប់​ទាក់​ទិន បញ្ហា​ប្រ​ឈម​ដែល​កើត​មាន​ឡើង​ ធានា​បាន​នូវ​ភាព​ស្អិត​ល្មួត​ក្នុង​ការ​ត្រួត​ពិនិត្យ​ ដាក់​សំ​ណើ​ដោះ​ស្រាយ​ពី​បញ្ហា​ជាប់​ទាក់​ទិន​និង​ភាព​ខ្វះ​ចន្លោះ​ក្នុង​លិខិត​បទ​ដ្ឋាន​គតិ​យុត្តិ ជា​មួយ​ការ​ត្រួត​ពិនិត្យ​ សំ​ណើ​ដោះ​ស្រាយ​នីតិ​វិធី​រដ្ឋ​បាល​ដែល​មិន​សម​ស្រប៕​                            

          មី​ថាញ-មុនី​

ចែករំលែកអត្ថបទ