ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

29/07/2024 - 14:32

ស្លាក​ស្នាមអនុស្សាវ​រីយ៍​របស់​លោក​អគ្គ​លេ​ខា ង្វៀង​ភូ​ត្រុង លើ​វិស័យ​ការ​ងារ​ជន​ជាតិ

កាល​នៅ​មាន​ជី​វិត លោក​អគ្គ​លេ​ខា ង្វៀង​ភូ​ត្រុង តែង​យក​ចិត្ត​ទុក​ដាក់ គិត​គូរ​យ៉ាង​ពិ​សេស​ដល់​ជន​រួម​ជាតិ​ភាគ​តិច និង​ការ​អភិវឌ្ឍ​របស់​តំបន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ។ លោក​អគ្គ​លេ​ខា ង្វៀង​ភូ​ត្រុង បាន​បន្សល់​ទុក​នូវ​ស្លាក​ស្នាម​អនុស្សាវ​រីយ៍​ដ៏​ជ្រាល​ជ្រៅ​ជា​ច្រើន​លើ​វិ​ស័យ​ការ​ងារ​ជន​ជាតិ និង​គោល​ន​យោ​បាយ​ជន​ជាតិ។

ដំ​ណើរ​បំ​ពេញ​ទស្សន​កិច្ច​និង​ធ្វើ​ការ​នៅ​ខេត្ត​សុក​ត្រាំង នៅ​រសៀល​ថ្ងៃ​ទី​ ៩ ខែ​មី​នា ឆ្នាំ​២០១៥ លោក​អគ្គ​​លេ​ខា ង្វៀង​ភូ​ត្រុង បាន​ទទួល​គណៈ​ប្រតិ​ភូ តំ​ណាង​គណៈ​ប្រ​ចាំ​ការ គណៈ​អភិ​បាល​សមា​គម​ពុទ្ធ​សាសនា​វៀត​ណាម​ខេត្ត​សុក​ត្រាំង។ រូប៖ ទ្រី​យុង– TTXVN

 ​​ លោក​អគ្គ​លេខា ង្វៀង​ភូ​ត្រុង រួម​ជា​មួយ​នឹង​គណៈ​ប្រតិ​ភូ​តំ​ណាង​គណៈ​ប្រ​ចាំ​ការ  គណៈ​អភិ​បាល សមា​គម​ពុទ្ធ​សាសនា​វៀត​ណាម​ខេត្ត​សុក​ត្រាំង ថ្ងៃ​ទី​៩ ខែ​មី​នា ឆ្នាំ​២០១៥។
រូប៖ ទ្រី​យុង – TTXVN

លោក​អគ្គ​លេ​ខា ង្វៀង​ភូ​ត្រុង មាន​ជន្មា​យុ​៨០​ឆ្នាំ និង​អា​យុ​បក្ស​ជិត​៥៧​ឆ្នាំ ក្នុង​តួនា​ទី​ជា​ថ្នាក់​ដឹក​នាំ​បក្ស​ រដ្ឋ ពិ​សេស​គឺ​ឆ្លង​កាត់​ជាង​១៣​ឆ្នាំ​ជា​អ្នក​ដឹក​នាំ​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស លោក​បាន​បន្សល់​ទុក​នូវ​ទស្សនៈ​ចង្អុល​ការ​និង​តម្រង់​ទិស​ដ៏​សំ​ខាន់ៗ​ជា​ច្រើន ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម​របស់​ប្រ​ទេស​ជាតិ ក្នុង​នោះ​មាន​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំបន់​ភ្នំ។

ពិ​សេស ក្នុង​ឆ្នាំ ២០២២ ប្រ​ឈម​មុខ​នឹង​តម្រូវ​ការ​អភិវឌ្ឍន៍​ប្រ​ទេស​ជាតិ​ក្នុង​ស្ថាន​ភាព​ថ្មី ជំ​នួស​មុខ​កា​រិយា​ល័យ​នយោ​បាយ​ លោក​អគ្គ​លេខា ង្វៀង​ភូ​ត្រុង បាន​ចុះ​ហត្ថ​លេខា​លើ​សេចក្តី​សម្រេច​ចិត្ត​ចំ​នួន ០៦ ស្ដី​ពី​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម ធា​នា​ការ​ការ​ពារ​ប្រ​ទេស​ សន្តិ​សុខ​ ៦ តំ​បន់​ដល់​​ឆ្នាំ ២០៣០ និង​ចក្ខុ​វិស័យ​ដល់​ឆ្នាំ​២០៤៥ ។

ដើម្បី​គោល​ការណ៍​របស់​បក្ស​បាន​ស៊ី​ជម្រៅ​ទៅ​ក្នុង​ជីវ​ភាព លោក​អគ្គ​លេខា ង្វៀង​ភូត្រុង បាន​ដឹក​នាំ​សន្និ​សីទ​ទូទាំង​ប្រ​ទេស​ បញ្ជ្រាប​និង​ផ្សព្វ​ផ្សាយ​អនុវត្ត​នូវ​សេចក្តី​សម្រេច​ចិត្ត​អភិវឌ្ឍ ៦ តំ​ បន់។ ក្នុង​អង្គ​សន្និ​សីទ ទន្ទឹម​នឹង​ការ​បញ្ជ្រាប​នូវ​ខ្លឹម​សារ​មូល​ដ្ឋាន​នៃ​សេចក្តី​សម្រេច​ចិត្ត លោក​អគ្គ​លេខា ង្វៀង​ភូត្រុង បាន​លើក​ឡើង​នូវ​ការ​ងារ​ដែល​ត្រូវ​ធ្វើ និង​ធ្វើ​យ៉ាង​ណា​ដើម្បី​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​សេចក្តី​សម្រេច​ចិត្ត។

“បញ្ហា​ដ៏​សំខាន់​និង​មាន​អត្ថ​ន័យ​បំ​ផុត ធ្វើ​យ៉ាង​ណា​ដើម្បី​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​ឱ្យ​បាន​ល្អ​ពិត​ប្រា​កដ មាន​លទ្ធ​ផល​ជាក់​ស្តែង​ ច្បាស់​លាស់​និង​ភាព​ជាក់​ស្តែង​នៃ​សេចក្តី​សម្រេច​ចិត្ត​របស់​កា​រិយា​ល័យ​នយោ​បាយ ផ្សារ​ភ្ជាប់​នឹង​ការ​បន្ត​ជំ​រុញ​អនុវត្ត​សេចក្តី​សម្រេច​ចិត្ត​នៃ​មហា​សន្និ​បាត​លើក​ទី ១៣ របស់​បក្ស និង​យុទ្ធ​សាស្រ្តអភិវឌ្ឍន៍​សេដ្ឋ​កិច្ច-សង្គម​ទូទាំង​ប្រ​ទេស​ដល់​ឆ្នាំ ២០៣០ ​និង​ចក្ខុ​វិស័យ​ដល់​ឆ្នាំ ២០៤៥” លោក​អគ្គ​លេខា ង្វៀង​ភូ​ត្រុង បាន​ដាក់​ជា​បញ្ហា​ដូច្នេះ ក្នុង​អង្គ​សន្និ​សីទ​ទូទាំង​ប្រ​ទេស បញ្ជ្រាប​និង​ផ្សព្វ​ផ្សាយ​អនុវត្ត​សេចក្តី​សម្រេច​ចិត្ត​លេខ​២៣-​NQ/TW ចុះ​ថ្ងៃ​ទី ​៦ ខែ​តុលា ឆ្នាំ​២០២២ របស់​កា​រិយា​ល័យ​នយោ​បាយ​ អំ​ពី​ទិស​ដៅ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច-​សង្គម និង​ធា​នា​ការ​ការ​ពារ​ប្រ​ទេស សន្តិ​សុខ​នៅ​តំបន់​តីង្វៀន ដែល​បាន​រៀប​ចំ​ឡើង​កាល​ពី​ថ្ងៃ​ទី ១៤ ខែ​តុលា ​ឆ្នាំ​២០២២។ ថ្លែង​សុន្ទរ​កថា ចង្អុល​ការ​ក្នុង​អង្គ​សន្និ​សីទ​នេះ លោក​អគ្គ​លេខា ង្វៀង​ភូ​ត្រុង បាន​រំ​ឭក​ក្រ​សួង ផ្នែក​និង​ភូមិ​ភាគនា​នា គប្បី​បន្ត​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ឱ្យ​បាន​ល្អ​លើ​វិស័យ​ការ​ងារ​ជន​ជាតិ និង​គោល​នយោ​បាយ​ជន​ជាតិ។ លោក​អគ្គ​លេខា​ សំ​ណូម​ពរ គប្បី​បន្ត​យក​ចិត្ត​ទុក​ដាក់​បណ្ដុះ​បណ្ដាល​ បំ​ពាក់​បំ​ប៉ន លត់​ដំ​កម្មា​ភិបាល​ស្នង​បន្ត​វេន កម្មា​ភិបា​ល​នា​រី កម្មា​ភិបាល​ជា​ជន​ជាតិ​ភាគ​តិច; ខិត​ខំ​ដើម្បី​ភូមិ​ភាគ​នានា​នៅ​តំបន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ ត្រូវ​មាន​បក្ខ​ជន​និ​ង​សា​ខា​បក្ស។ល។ ស្មារតី​ត្រូវ​មាន​ការ​យល់​ដឹង​និង​ដោះ​ស្រាយ​ឱ្យ​បាន​ត្រឹម​ត្រូវ ពិត​ប្រា​កដ ល្អ​ប្រ​សើរ​នូវ​ទំ​នាក់​ទំន​ង​រវាង​អភិវឌ្ឍន៍​តំបន់​និង​អភិវឌ្ឍន៍​រួម​ក្នុង​ទូ​ទាំង​ប្រ​ទេស-​ទូទាំងប្រ​ទេស​ដើម្បី​តំ​បន់និង​តំ​បន់​ដើម្បី​ទូទាំង​ប្រ​ទេស​ ក៏​ដូច​ជា​តម្រូវ​ការ​អំពី​អនុវត្ត​ការ​ងារ​ជន​ជាតិ គោល​នយោ​បាយ​ជន​ជាតិ សុទ្ធ​តែ​បាន​លោក​អគ្គ​លេខា ង្វៀង​ភូត្រុង គូស​បញ្ជាក់​ក្នុង​អង្គ​សន្និ​សីទ​ទូទាំង​ប្រ​ទេស បញ្ជ្រាប​និង​អនុវត្ត​នូវ​សេចក្តី​សម្រេច​ចិត្តអភិវឌ្ឍន៍​ ៦ តំ​បន់​របស់​កា​រិយា​ល័យ​នយោ​បាយ។

ដើម្បី​អនុវត្ត​ឱ្យ​ទៅ​ជា​ភាព​ជាក់​ស្តែង​នូវ​គោល​បំ​ណង​អភិវឌ្ឍន៍​ប្រ​ទេស​ជាតិ មេ​រៀន​មួយ​ក្នុង​ចំ​ណោម​មេ​រៀន​ជា​ប្រ​ចាំ ត្រូវ​បាន​បក្ស​យើង​បូក​សរុប នោះ​គឺ​ពង្រីក​កម្លាំង​ផែន​មហា​សាមគ្គី​ទូទាំង​ជន​ជាតិ។ ទស្សនៈ​នេះ បាន​លោក​អគ្គលេខា ង្វៀង​ភូត្រុង ស្នង​បន្ត​ ពង្រីក​បង្កើន​ឡើង​និង​កាន់​តែ​សុក្រឹត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ក្នុង​សេចក្ដី​ថ្លែង​ការណ៍​លោក​អគ្គ​លេខា បាន​អំ​ណះ​អំ​ណាង៖ មហា​សាមគ្គី​ជា​កត្តា​កំណត់​ជ័យ​ជម្នះ​ដោយ​ចីរ​ភាព​នៃ​បុព្វ​ហេតុ​បដិវត្តន៍​របស់​ប្រ​ទេស​យើង។ល។ នៅ​ក្នុង​កិច្ច​ប្រ​ជុំ​ថ្នាក់​ដឹក​នាំ​កំ​ពូល វាយ​តម្លៃ​អំ​ពី​ស្ថាន​ភាព​និង​លទ្ធ​ផល​ការ​ងារ​ក្នុង​ខែ​មេ​សា និង​ឧស​ភា ឆ្នាំ​២០២៤ និង​ភារ​កិច្ច​សំ​ខាន់ៗ​ក្នុង​ពេល​ខាង​មុខ ដែល​ប្រ​ព្រឹត្ត​ឡើង​កាល​ពី​ថ្ងៃ​ទី ១២ ខែ​មិថុ​នា ឆ្នាំ​២០២៤ ក្រោម​អធិប​តី​ភាព​របស់​លោក​អគ្គ​លេខា ង្វៀង​ភូត្រុង ថ្នាក់​ដឹក​នាំ​បក្ស រដ្ឋ បន្ត​សំ​ណូម​ពរ​អនុវត្ត​ឱ្យ​បាន​ល្អ​នូវ​ការ​ងារ​ចលនា​មហា​ជន ការ​ងារ​ជន​ជាតិ​និង​សាសនា ដើម្បី​កាត់​បន្ថយ​ឥទ្ធិ​ពល ផល​ប៉ះ​ពាល់​អវិជ្ជ​មាន​ដល់​សន្តិ​សុខ​នយោ​បាយ សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម បង្ក​ឯក​ភាព​សង្គមខ្ពស់​ ជំ​រុញ​នូវ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេហា​ជាតិ​ និង​ពង្រឹង​ផែន​មហា​សាមគ្គី​ទូទាំង​ជន​ជាតិ។

ទស្សនៈ​ចង្អុល​ការ​និង​តម្រង់​ទិស​របស់​លោក​អគ្គ​លេខា ង្វៀង​ភូត្រុង អំពី​វិស័យ​ការ​ងារ​ជន​ជាតិ គឺ​ជា​គ្រឹះ​ធារ​ដ៏​រឹង​មាំ ដើម្បី​បក្ស រដ្ឋ​យើង​កំ​ណត់​គោល​នយោ​បាយ​ជន​ជាតិ​ក្នុង​ស្ថាន​ភាព​ថ្មី។ លោកអគ្គ​លេខា ង្វៀង​ភូ​ត្រុង មាន​ជន្មា​យុ​៨០​ឆ្នាំ និង​​មាន​អា​យុ​បក្ស​ជិត​៥៧​ឆ្នាំ  លោក​បាន​លះ​បង់​ដើម្បី​បុព្វ​ហេតុ​បដិវត្តន៍​របស់​បក្ស​ របស់​ប្រ​ជា​ជាតិ; ចំ​ពោះ​វិស័យ​ការ​ងារ​ជន​ជាតិ អនុវត្ត​គោល​ន​យោ​បាយ​ជន​ជាតិ លោក​អគ្គ​លេខា បាន​បន្សល់​ទុក​ស្នាក​ស្នាម​អនុស្សាវ​រីយ៍​ដ៏​ជ្រាល​ជ្រៅ​ជា​ច្រើនដែល​បាន​លះ​បង់​ដ៏​ធំ​ធេង​ បាន​ចា​រិក​ទុក​ក្នុង​ដួង​​ចិត្ត​ជន​រួម​ជាតិ​ភាគ​តិច៕

យោង៖ កា​សែត​ជន​ជាតិ​និង​អភិវឌ្ឍន៍-វិមាន

BOX

សេចក្តី​សម្រេច​ចិត្ត​ចំ​នួន ០៦ ស្ដី​ពី​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-​សង្គម ធា​នា​ការ​ការ​ពារ​ប្រ​ទេស សន្តិ​សុខ ៦ តំ​បន់​ដល់​ឆ្នាំ ២០៣០ និង​ចក្ខុ​វិស័យ​ដល់​ឆ្នាំ ២០៤៥ បាន​កា​រិ​យា​ល័យ​នយោ​បាយ​ប្រ​កាស​ឱ្យ​ប្រើ​ក្នុង​ឆ្នាំ ២០២២ រួម​មាន៖ តំ​បន់​ខ្ពង់​រាប​និង​តំបន់​ភ្នំ​បាក់​បូ (សេចក្តី​សម្រេច​ចិត្ត​លេខ ១១-NQ/TW ចុះ​ថ្ងៃ​ទី ១០ ខែ​កុម្ភៈ ឆ្នាំ​២០២២); វាល​រាប​ទន្លេ​គឺវ​ឡុង (សេចក្តី​សម្រេច​ចិត្ត​លេខ ១៣​-NQ/TW ចុះ​ថ្ងៃ​ទី ០២ ខែ​មេ​សា ឆ្នាំ​២០២២); តំបន់​តីង្វៀន (សេចក្តី​សម្រេច​ចិត្ត​លេខ​ ២៣-​NQ/TW ចុះ​ថ្ងៃ​ទី​ ៦ ខែ​តុលា​ ឆ្នាំ​២០២២); តំបន់​ដុង​ណាម​បូ (សេចក្តី​សម្រេច​ចិត្ត​លេខ​២៤​-NQ/TW ចុះ​ថ្ងៃ​ទី ៧ ខែ​តុលា ​ឆ្នាំ​២០២២); តំបន់​បាក់​ទ្រុង​បូ​និង​មាត់​សមុទ្រ​ទ្រុង​បូ (សេចក្តី​សម្រេច​ចិត្ត​លេខ ២៦-​NQ/TW ចុះ​ថ្ងៃ​ទី ០៣​ ខែ​វិច្ឆិកា ឆ្នាំ​២០២២) និង​តំបន់​វាល​រាប​ទន្លេ​ហុង (សេចក្តី​សម្រេច​ចិត្ត​លេខ ២៣-​NQ/TW​ ចុះ​ថ្ងៃ​ទី ២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២២)។

 

ចែករំលែកអត្ថបទ