ការប្រែប្រួលអាកាសធាតុកខ្វក់បរិស្ថាន អត្រាកំណើនមនុស្សចាស់ ទម្រង់នៃជំងឺតម្កាត់មានការប្រែប្រួល ខណៈពេលប្រព័ន្ធសុខាភិបាលពុំទាន់ឆ្លើយតបបានតម្រូវការថែទាំ គឺជាបញ្ហាប្រឈមដ៏ធំចំពោះការថែទាំសុខភាពសហគមន៍នៅតំបន់វាលរាបទន្លេគឺវឡុង។
គណៈចង្អុលការកិច្ចពិភាក្សាលើកទី១០នៃវេទិកាអភិវឌ្ឍន៍ចីរភាពតំបន់វាលរាបទន្លេគឺវឡុង។
យោងតាមស្ថិតិផ្នែកសុខាភិបាលឆ្នាំ២០២០ អត្រាចំនួនបុគ្គលិក ពេទ្យក៏ដូចជាចំនួនវេជ្ជបណ្ឌិតនិងគិលានុបដ្ឋាកមធ្យមភាគលើប្រជាជន១០.០០០នាក់នៅតំបន់វាលរាបទន្លេគឺវឡុង គឺទាបជាងបើប្រៀបធៀបនឹងភាគកម្រិតរួមរបស់អន្តរជាតិនិងថ្នាក់ជាតិ។ តាមគម្រោងអភិវឌ្ឍប្រភពធនធានមនុស្សផ្នែកសុខាភិបាល ដំណាក់កាល២០២៣-២០៣០ និងកំណត់ទិសដៅដល់ឆ្នាំ២០៥០ របស់ក្រសួងសុខាភិបាល ទិសដៅដល់ឆ្នាំ២០៣០ មានវេជ្ជបណ្ឌិត១៩នាក់លើប្រជាជន១០.០០០នាក់ គិលានុបដ្ឋាក៣៣នាក់លើប្រជាជន១០.០០០នាក់ ដល់ឆ្នាំ២០៥០ ត្រូវមានវេជ្ជបណ្ឌិត៣៥នាក់ និងគិលានុបដ្ឋាក៩០នាក់លើប្រជាជន១០.០០០នាក់។ ដូច្នេះ តាមការប៉ាន់ស្មានដំណាក់កាល២០២១- ២០៣០ តំបន់វាលរាបទន្លេគឺវឡុងនៅខ្វះវេជ្ជបណ្ឌិតជាង២៩.០០០នាក់ និងគិលានុបដ្ឋាកជិត១៩.០០០នាក់ ដំណាក់កាល២០៣០-២០៥០ ទូទាំងតំបន់នៅខ្វះវេជ្ជបណ្ឌិតជាង៧៧.០០០ នាក់ គិលានុបដ្ឋាកជិត៥៨.០០០នាក់។
តំបន់វាលរាបទន្លេគឺវឡុងមានសាកលវិទ្យាល័យចំនួន១១ បណ្តុះបណ្តាលផ្នែកវិទ្យាសាស្ត្រសុខភាព។ ក្នុងនោះ មហាវិទ្យាល័យឱសថសាស្ត្រកឹងធើ គឺជាកន្លែងបណ្តុះបណ្តាលដ៏សំខាន់ ឆ្លងកាត់រយៈពេល៤៥ឆ្នាំបានបង្កើតនិងអភិវឌ្ឍ បានផ្តល់ប្រភពធនធានមនុស្សផ្នែកសុខាភិបាលដល់តំបន់ប្រមាណជាង៤០.០០០នាក់។ ទោះបីដូច្នោះក៏ដោយ ជាក់ស្តែងគឺធនធានមនុស្ស ផ្នែកសុខាភិបាលក្នុងតំបន់នៅខ្វះច្រើន។
តាមប្រសាសន៍បណ្ឌិត វេជ្ជបណ្ឌិត ផាមកេវអាញ់ធើ ប្រធានការិយាល័យបណ្តុះបណ្តាលនៃមហាវិទ្យាល័យឱសថសាស្ត្រកឹងធើ ការងារបណ្តុះបណ្តាលធនធានមនុស្សផ្នែកសុខាភិបាលសម្រាប់តំបន់នៅមានកម្រិតអន់ថយនៅឡើយ។ ទីមួយ ពេលអង្គភាពស្ថាប័នរដ្ឋអនុវត្តយន្តការស្វ័យភាពហិរញ្ញវត្ថុ នាំឱ្យមានស្ថានភាពផ្លាស់ប្តូរធនធានមនុស្សពីកន្លែងដែលមានប្រាក់ចំណូលទាបទៅកន្លែងមានប្រាក់ចំណូលខ្ពស់ ធ្វើឱ្យមូលដ្ឋានសុខាភិបាលសាធារណៈអតុល្យភាព និងកង្វះធនធានមនុស្ស។ លំបាកម្យ៉ាងទៀត គឺការកំណត់ក្របខ័ណ្ឌកម្រិតវិជ្ជាអប់រំជាតិសម្រាប់ផ្នែកឯកទេស មុខវិជ្ជាដាច់ដោយឡែក។ ក្រៅពីនោះ ពុំទាន់មានឯកសារជាក់លាក់ណាមួយ ដើម្បីប្ដូរសមមូលរវាងក្រុមផ្នែកមុខវិជ្ជាកម្រិតអនុបណ្ឌិត ឯកទេសកម្រិត I និងក្រុមផ្នែកមុខវិជ្ជាកម្រិតបណ្ឌិត ឬឯកទេសកម្រិតII។ បញ្ហាប្រឈមមួយទៀត គឺការលុបចោលការបណ្តុះបណ្តាលកំណត់ទិសដៅឯកទេស ធ្វើឱ្យមានការលំបាកចំពោះផ្នែកមុខវិជ្ជាកម្រនិងពិបាកជ្រើសរើស។ ការដាក់កំណត់ភាគកម្រិតជម្រើសសិស្សបន្តសិក្សា ក៏នាំឱ្យបន្ថយតម្រូវការបង្កើនកម្រិតវិជ្ជា។ ក្រុមផ្នែកមុខវិជ្ជាដាច់ដោយឡែក ពុំទាន់មានគោលនយោបាយដោយឡែកសម្រាប់ការជម្រើសសិស្ស។
ដើម្បីជម្នះស្ថានភាពកង្វះធនធានមនុស្សតំបន់វាលរាបទន្លេគឺវឡុង រដ្ឋាភិបាលនិងក្រសួងសុខាភិបាល បានដាក់ឱ្យប្រើគោលនយោបាយជាច្រើន។ ថ្មីៗនេះ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល បានដាក់ឱ្យប្រើសេចក្តីសម្រេចលេខ ២០១/QĐ- TTg ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ផ្តល់សច្ចានុម័តិលើគម្រោងផែនការប្រព័ន្ធមូលដ្ឋានសុខាភិបាល ដំណាក់កាល២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៥០ ក្នុងនោះ មានខ្លឹមសារ ពិសេសមួយចំនួនសម្រាប់តំបន់វាលរាបទន្លេគឺវឡុង។ ជាក់ស្តែងដូចជាការកសាងមន្ទីរពេទ្យពហុព្យាបាល ឯកទេសថ្នាក់ខេត្ត ធានាអនុវត្តមុខងារតំបន់នៅភូមិភាគមួយចំនួននិងក្រុងកឹងធើ កសាងមន្ទីរពេទ្យព្យាបាលមនុស្សចាស់នៅតំបន់វាលរាបទន្លេគឺវឡុង និងផ្តុំកម្លាំងអភិវឌ្ឍសេវាកម្មបច្ចេកទេស ឯកទេសខាងថែទាំសុខភាពមនុស្សចាស់…៕
ធូសឿង-មុនី