មជ្ឈមណ្ឌលនារីនិងអភិវឌ្ឍន៍មជ្ឈិមសមាគមសហព័ន្ធនារីវៀតណាម សហការជាមួយនឹងសមាគមសហព័ន្ធនារីក្រុងកឹងធើ បានរៀបចំសកម្មភាព “ដោះដូរ តភ្ជាប់និងឧទ្ទេសនាមទម្រង់រកស៊ីចិញ្ចឹមជីវិតល្អៗ ដល់នារីតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ពិសេសផ្ដល់អាទិភាពដល់នារីដែលរងគ្រោះដោយសារជួញដូរ” គួបផ្សំជាមួយនឹងទិវាសមាគមនារីកឹងធើផ្តើមអាជីព។
អ្នកតំណាងទាំងឡាយទស្សនាស្ដង់ផលិតផលរបស់នារីជនជាតិភាគតិច
នៅក្នុងសកម្មភាពដោះដូរ។
នេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាពស្ថិតក្នុងក្របខណ្ឌអនុវត្តគម្រោងចំនួន៨ “អនុវត្តសមភាពយេនឌ័រនិងដោះស្រាយបញ្ហាបន្ទាន់ចំពោះនារីនិងកុមារ” ចំណុះកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម នៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល២០២១-២០៣០។ គណៈអចិន្ត្រៃយ៍នៃសមាគមសហព័ន្ធនារីក្រុងកឹងធើ បានផ្សព្វផ្សាយ សកម្មភាពឃោសនានិងបង្ហាញមុខក្លឹបចំនួន៣ “មេដឹកនាំនៃការផ្លាស់ប្តូរ” នៅតាមខ័ណ្ឌ ស្រុក៖ អូរម៉ូង កើ-ដ និងនិញកេវ ដោយទិសដៅបំពាក់នូវចំណេះដឹងជូនកុមារ និងបំណិនជាប់ពាក់ព័ន្ធដល់សមភាពយេនឌ័រនិងការពារកុមារ។ល។ ក្រៅពីនោះ សមាគមបង្កើនសកម្មភាពឧបត្ថម្ភបុលទុន បង្រៀនរបរ ឧទ្ទេសនាមការងារធ្វើនិងបង្កើតសហករណ៍ ក្រុមសហការសេដ្ឋកិច្ច ជួយជំរុញអភិវឌ្ឍន៍ជីវភាពសេដ្ឋកិច្ច ប្រកបដោយចីរភាពជូនបងប្អូននារីនៅតំបន់ជនរួមជាតិភាគតិច។ ពិសេស ក្នុងចំណោមសហករណ៍ទាំង ៩ ដែលនារីគ្រប់គ្រងបានសមាគមឧបត្ថម្ភបង្កើត មានសហករណ៍ ១ អាស្រ័យដោយនារីជនជាតិខ្មែរគ្រប់គ្រង បង្កការងារធ្វើ និងរកបានប្រាក់ចំណូលលំនឹងដល់បងប្អូននារីខ្មែររាប់សិបនាក់នៅលើភូមិសាស្រ្តស្រុកកើ-ដ។
សកម្មភាពដោះដូរនេះ បានទាក់ទាញស្ដង់ផ្សារណាត់ចំនួន ២០ មកពីសមាគមសហព័ន្ធនារីខ័ណ្ឌ ស្រុកចំនួន ៩ បានដាក់បង្ហាញនូវផលិតផលផ្តើមអាជីពដែលលេចធ្លោចំនួន ១០០មុខ និងផលិតផលដែលមានសក្តានុពលសេដ្ឋកិច្ច អាស្រ័យនារីផលិតនិងធ្វើអាជីវកម្ម ក្នុងនោះ មានផលិតផលរបស់បងប្អូននារីជនជាតិភាគតិចនៅលើភូមិសាស្រ្តក្រុង។ សកម្មភាពនេះ សំដៅឧទ្ទេសនាម ផ្សព្វផ្សាយនិងលើកតម្កើងនូវផលិតផល OCOP ផលិតផលសិប្បកម្មខ្នាតតូចគំរូ និងផលិតផលប្រណីតៗរបស់ខេត្ដដល់ប្រជាជនទាំងក្នុងនិងក្រៅក្រុង; រួមចំណែកឧបត្ថម្ភកសាងផ្លាកសញ្ញាពាណិជ្ជកម្មដល់ផលិតផល លើកកម្ពស់ប្រសិទ្ធភាពផលិតកម្មនិងធ្វើអាជីវកម្ម លើកទឹកចិត្តសមាជិកនារីជាជនជាតិភាគតិច និងនារីជាអ្នកកាន់សាសនាមោះមុតចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រដោយចីរភាព។
ក្នុងក្របខ័ណ្ឌសកម្មភាពនេះ បងប្អូននារីនៅទាំងបានដោះដូរ តភ្ជាប់ជាមួយនឹងទម្រង់សេដ្ឋកិច្ចគំរូៗ ឧទ្ទេសនាមផលិតផលដែលបានផលិតពីទឹកផ្កាដូង ផ្លែត្នោត គ្រាប់ស្វាយចន្ទី ម្រេច ខ្ទឹមស និងរុក្ខជាតិឱសថរបស់ជនជាតិភាគតិចមកពីខេត្តជាមិត្ត ដូចជា៖ ត្រាវិញ អាងយ៉ាង ប៊ិញភឿក ក្វាងង៉ាយ និងហាណូយ។ ដោយឡែកមជ្ឈមណ្ឌលដើម្បីការអភិវឌ្ឍនារីនៅវាលរាបទន្លេគឺវឡុង មានស្ដង់ឧទ្ទេសនាមអំពីសកម្មភាពរបស់លំនៅឋានសុខសាន្ត ទម្រង់ឧបត្ថម្ភគ្រប់ផ្នែកដល់នារីនិងកុមាររងគ្រោះដោយអំពើហិង្សាយេនឌ័រ នៅតំបន់វាលរាបទន្លេគឺវឡុង៕
មីទូ-វិមាន