យ៉ាងថាញ់ជាស្រុកព្រំដែននៃខេត្តគៀងយ៉ាង មាន ៣ ជនជាតិគឺ កិញ ខ្មែរ ចិន។ ប៉ុន្មានឆ្នាំមកនេះ ជនរួមជាតិភាគតិចរស់នៅលើភូមិសាស្ត្រស្រុកយ៉ាងថាញ់ ខ្នះខ្នែងពលកម្មផលិត ដើម្បីលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាព។
បងង៉ោវ៉ាន់មិញ នៅភូមិត្រឹងថេ ឃុំភូមី កំពុងពិនិត្យដ្រូនកសិកម្ម
សម្រាប់បម្រើការងារផលិតកម្ម។
អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកយ៉ាងថាញ់ លោក ហ្វិញត្រុងឌឹក ឱ្យដឹង ជនរួមជាតិខ្មែររស់នៅលើភូមិសាស្រ្តស្រុកមាន៦.៥៤៣នាក់ ស្មើនឹង ២១,៥៧% ស្រូបអត្រាច្រើនបំផុតបើធៀបនឹងជនជាតិភាគតិចដទៃទៀត។ ក្នុងរយៈពេល៥ ឆ្នាំកន្លង បក្ខភាគនិងរដ្ឋអំណាចស្រុក បានដឹកនាំដំណើរការផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងកសាងរចនាសម្ព័ន្ធ នៅតំបន់ជនជាតិភាគតិចសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន។ “សព្វថ្ងៃនេះ សេដ្ឋកិច្ចនៅមូលដ្ឋានបន្តការអភិវឌ្ឍ ប្រជាជនមានការងារធ្វើ ជីវភាពជនរួមជាតិខ្មែរមានភាពល្អប្រសើរ។ ស្រុកមានបុគ្គលគំរូជឿនលឿនក្នុងការផលិតកម្មនិងអាជីវកម្មជាច្រើន ជាជនរួមជាតិភាគតិច ជនរួមជាតិបានរួមចំណែកយ៉ាងសកម្មក្នុងការកសាងជនបទថ្មី”លោក ហ្វិញត្រុងឌឹក អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកយ៉ាងថាញ់ បានឱ្យដឹងដូច្នេះ។
ប្អូនៗកុមារខ្មែរ ប្រគំភ្លេងពិណពាទ្យ។
ជាក់ស្ដែងនៅភូមិត្រឹងថេ ឃុំភូមី មានបង ង៉ោវ៉ាន់មិញ ជនជាតិខ្មែរ ជាកសិករផលិតកម្ម និងធ្វើអាជីវកម្មពូកែ ប្រជាជននៅមូលដ្ឋានតែងហៅគាត់ថា “សេដ្ឋីកសិករ” ។ បច្ចុប្បន្ន បងមិញ មានដីស្រែជិត៤០ហិកតា។ ជាច្រើនឆ្នាំ បង្ក បង្កើនផលមានប្រសិទ្ធភាព បងក៏សន្សែសន្សំដើមទុនទិញបានម៉ាស៊ីនច្រូតកាត់ ម៉ាស៊ីនភ្ជួររាស់និងដ្រូនកសិកម្មសម្រាប់បាញ់ថ្នាំជាដើម ដើម្បីបម្រើដល់ការងារកសិកម្មសម្រាប់គ្រួសារ និងកសិករនៅក្នុងឃុំ។ ជារៀងរាល់ឆ្នាំ បងមិញ រកបានប្រាក់ចំណូលពី ១,៧៧ - ២ ពាន់លានដុង។
លោក ត្រឹងវ៉ាន់តឹន លេខាសាខាបក្ស ប្រធានភូមិតាទែន ឃុំភូឡើយ ឱ្យដឹង៖ “ភូមិនេះ មានជនរួមជាតិខ្មែររស់នៅកុះករ មានចំនួន ២៥៩ គ្រួសារ ស្រូបអត្រា ៧៣,៣%។ ជីវភាពរបស់ជនរួមជាតិខ្មែរភាគច្រើនគឺប្រកបរបរកសិកម្ម ចិញ្ចឹមសត្វ និងលក់ដូរតូចតាច។ ប្រជាជននៅភូមិនេះ តែងខិតខំប្រឹងប្រែងពលកម្មផលិត ទើបជីវភាពពួកគាត់កាន់តែល្អប្រសើរនិងលើកកម្ពស់ឡើង”។ បងស្រីធីវី នៅក្រុមទី២ ភូមិតាទែន ឱ្យដឹង បច្ចុប្បន្ន គ្រួសារបងស្រីធ្វើស្រែ ២ ហិកតា និងចិញ្ចឹមគោ។ អាស្រ័យការខិតខំពលកម្មនិងសន្សំសំចៃ នៅឆ្នាំ ២០២០ គ្រួសារបងបានសាងសង់ផ្ទះថ្មីអស់ទឹកប្រាក់ ១ ពាន់លានដុង។ មិនត្រឹមតែធ្វើសេដ្ឋកិច្ចពូកែប៉ុណ្ណោះទេ បងស្រីធីវី ថែមទាំងអស់ពីចិត្តចូលរួមសកម្មភាពរបស់ភូមិនិងឃុំ ជាពិសេសគឺការងារនារី។
អាស្រ័យអនុវត្តល្អនូវកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ជីវភាពជនរួមជាតិភាគតិចនៅស្រុកយ៉ាងថាញ់ កាន់តែមានភាពល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ អត្រាគ្រួសារក្រីក្រក្នុងជាជនរួមជាតិភាគតិច ថយចុះគួរឱ្យកត់សម្គាល់។ ឆ្នាំ ២០១៩ ទូទាំងស្រុកមានគ្រួសារក្រីក្រជាជនជាតិខ្មែរ ២២៩ គ្រួសារ លុះដល់ឆ្នាំ ២០២៣ ថយចុះនៅត្រឹម៥១ គ្រួសារប៉ុណ្ណោះ៕
ប្រភពៈ កាសែតគៀងយ៉ាង-ត្រឹងរ៉ូន